ភាគ2: ផ្លាស់ប្តូរលំនៅ

173 26 7
                                    


បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងគ្នារួចរាល់ហើយ ពួកគាត់ក៏ចង់ទៅហៅ teahyung នឹងប្រាប់ឲ្យគេផ្លាស់ទៅនៅទីក្រុងជាមួយរាងក្រាស់វិញ

នៅពេលអ្នកទាំងអស់គ្នាដល់ក៏ឃើញថាកំលោះតូចយើងកំពុងអង្គុយលេងក្រោមដើមឈើធំមួយ ជាមួយនឹងដង្កូវតូចមួយក្បាល នាយតូចព្យាយាមយកដង្កូវនោះឡើងលើដើមឈើវិញ ដោយឃើញពីភាពស្លូតបូតរបស់ក្មេងតូចរាងក្រាស់ក៏ចូលទៅក្បែរនិយាយប៉ុន្មានមាត់ជាពាក្យក្រើនរំលឹក

<< ឯងជួយវាហើយក៏គ្មានប្រយោជន៍ ខ្លួនវាដាច់ជាពីរបែបនេះ តើម៉េចនិងអាចរស់បន្តបានទៅ!? >> នៅពេលដែលនាយឃើញថាដង្កូវមួយក្បាលនោះមិនមានរូបរាងពេញលក្ខណៈទេនោះ ក៏ប្រាប់ឲ្យរាងតូចបោះបង់ការជួយដល់វា

<< ងាប់អីទៅ? បងមិនដឹងទេ...ដង្កូវប្រភេទនេះទោះដាច់ខ្លួនជាពីរបីបំណែកក៏វាមិនចេះងាប់ដែរ! កុំឃើញវាតូចថាវាអន់នោះ ការពិតទៅវាគឺខ្លាំងជាងអ្វីដែលបងគិតឆ្ងាយណាស់ >> ដោយឃើញថាអ្នកចូលមកក្បែរជាមនុស្សចាស់ជាងខ្លួន រាងតូចក៏បង្ហាញការគោរពដោយហៅគេថាបង

<< បងមករកប៉ាខ្ញុំមែនទេ ចង់ទិញអីរឺ? >> បន្ទាប់ពីនិយាយចប់រាងក្រាស់នៅតែបន្តស្ងាត់ស្ងៀម ក្មេងតូចរបស់យើងក៏សួរបន្ត

<< បែកបាក់រាងកាយក៏នៅមិនអាចងាប់!? >> គិតឡើងវិញពីជីវិតតូចតាចរបស់ដង្កូវនិងអ្វីដែលក្មេងដែលអ្នកគ្រប់គ្នាប្រាប់ថាមិនល្អប្រសើរ ដូច្នេះលោក jeon គឺរឹតតែមានចម្ងល់

<< បងប្រុសល្ងង់ណាស់! រាងកាយស្លាប់ហើយតែចិត្តមិនត្រូវស្លាប់ទៅតាមនោះទេ ដូចថាបងអាចបាត់បង់ផ្នែកណាមួយទៅ តែបងមិនត្រូវបាត់បង់ការព្យាយាមនោះទេ នេះជាអ្វីដែលម៉ាក់បានប្រាប់ខ្ញុំ ហិកហិក...!!! >> ក្មេងតូចពោលទាំងញញឹមស្រស់ស្រាយ នៅលួចយកដៃទៅផ្ទាត់ថ្ងាស់មនុស្សធំតិចៗជាការចំអន់លេងទៀតផង

រាងក្រាស់មិនដឹងទេថាទាំងនេះជាមូលហេតុអ្វី នាយដឹងត្រឹមថាក្មេងម្នាក់នេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ មិនថាកាយវិការពាក្យសម្តីឬចរិយាមារយាទ រួមនឹងភាពក្រមិចក្រមើមលាយឡំស្នាមញញឹមបរិសុទ្ធទៀតនោះ ក៏ធ្វើឲ្យរាងក្រាស់របស់យើងបានបង្ហាញនូវទឹកមុខស្រស់ស្រាយដោយមិនដឹងខ្លួន

🍁អូនជាដង្ហើមបង🍁Where stories live. Discover now