កិត្តិយស ឬ ស្នេហា

238 15 0
                                    

Episode 1: ក្ដីស្រឡាញ់លាក់បាំង

នៅកណ្តាលទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងមានសាលារៀនមួយដែលមានឈ្មោះថា Hanlim ជា
សាលាដ៏ល្បីឈ្មោះមួយដែលប្រជុំទៅដោយសិស្ស
ពូកែៗ ប្រកួតប្រជែងគ្នា ធ្វើឲ្យសាលាមួយនេះបាន
ឆក់ចិត្តឲ្យសិស្សានុសិស្សមកពីគ្រប់ទិសទីប្រមូលផ្តុំគ្នារៀននៅទីនេះដើម្បីប្រកួតប្រជែងចំណេះដឹងរបស់ពួកគេ

សាលានេះក៏សម្បូរទៅដោយកូនអ្នកមានមុខមានមាត់ជាច្រើនមករៀននៅទីនេះ ដែលឪពុកម្តាយរបស់ពួកគេចង់ឲ្យកូនសាកល្បងប្រជែងសមត្ថភាពជាមួយកូនអ្នកមានឯទៀតដើម្បីអួតអាងកូនៗប្រាប់ទៅ
អ្នកគ្រប់គ្នា

ខុសពីពួកទាំងនោះ ទីនេះក៏មានសិស្សមកពីជនបទមួយចំនួនដែរ ដែលពួកគេទាំងនោះសុទ្ធតែជាសិស្សដែលជាប់អាហារូបករណ៍ ចូលមករៀននៅទីនេះដោយសមត្ថភាពនិងចំណេះដឹងរបស់ពួកគេសុទ្ធសាធ។ ក្នុងនោះក៏មានសិស្សម្នាក់ឈ្មោះថា
Park sunghoon ជាសិស្សអាហារូបករណ៍ដែលមកពី Busan បានមករៀននៅទីនេះរយៈពេល3ឆ្នាំ
ហើយ ដោយនាយមិនដែលអស់ប្រាក់សម្រាប់បង់ថ្លៃសាលាម្ដងនោះទេព្រោះតែនាយជាសិស្សពូកែប្រចាំសាលាទៅហើយ។

មិនត្រឹមតែរឿងរៀនសូត្រ បើក្រលេកទៅមើលរូបសម្បត្តិរបស់នាយម្នាក់នេះវិញឃើញថា សង្ហារ
ដូចជាតួកុនក្នុងរឿងដូច្នេះឯង មិនថាមុខមាត់
រាងរៅ កម្ពស់កម្ពរ គឺសាកសមឥតទាស់កន្លែងតែម្ដងហើយ បូករួមជាមួយនឹងចរិតសុភាពបុរសរបស់នាយ
ទៀតនោះបានខាបយកព្រលឹង បេះដូងអស់ពួក
នារីៗស្រស់ស្អាត ដែលនៅក្នុងវិទ្យាល័យនេះឲ្យលង់ស្នេហ៍ជាប់ចិត្តនឹងនាយគ្រប់ៗគ្នា ។ តែសួរថានាយម្នាក់នេះដែលយកភ្នែកមើលទេ? ចម្លើយគឺ អត់ទេ

ព្រោះអ្វីដឹងទេ? គឺនាយមានមនុស្សដែលនៅក្នុងបេះដូងរួចទៅហើយ តែគ្រាន់តែថាគេម្នាក់នោះ
មិនមែនជាមនុស្សស្រី ។

Park sunghoon និង Lee sunoo ពួកគេទាក់ទងគ្នាបាន២ ឆ្នាំហើយ ចាប់តាំងពីពេលដែល
Sunoo ឡើងថ្នាក់វិទ្យាល័យមកម្ល៉េះ

អាចនិយាយថាពួកគេទាក់ទងគ្នា លឿនពេកក៏ថាបានព្រោះពេលនោះ sunoo មានអាយុត្រឹមតែ16
ហើយនាយមានអាយុតែ17ឆ្នាំ តែក្ដីស្រឡាញ់រវាងពួកគេមិនក្មេងតាមអាយុទេព្រោះមកទល់នឹងពេលនេះពួកគេទាក់ទងគ្នាបាន2ឆ្នាំហើយ គ្រាន់តែ
អ្នកទាំងពីរលាក់បាំងទំនាក់ទំនងមួយនេះតែប៉ុណ្ណោះ
ព្រោះម្នាក់ៗនៅក្មេង មិនទាន់ដឹងខុសត្រូវ ម្យ៉ាងទៀត
ខ្លាចគ្រូដឹងអាចប៉ះពាល់ដល់ការសិក្សាដោយសារតែស្នេហាខុសធម្មជាតិមួយនេះ

កិត្តិយស ឬ ស្នេហាWhere stories live. Discover now