Episode 5: អារម្មណ៍ស្នេហា
បន្ទាប់ពីញ៉ាំអាហារជុំគ្នារួចមក ពួកគេក៏នៅនិយាយគ្នាពីនេះពីនោះជាមួយឪពុកម្តាយរបស់ Sunghoon តាមរបៀបអ្នកដែលបែកគ្នាយូរ ឯអ្នកម៉ាក់ Sunghoon ក៏និយាយរឿងពីក្មេងៗ
របស់រាងក្រាស់ឲ្យគេស្ដាប់ដែរហើយពួកគាត់ក៏បានសួរនាំពីដំណើរដើមទងនៃសេចក្តីស្នេហារបស់អ្នកទាំងពីរផងដែរ"នេះយប់ណាស់ហើយពួកកូនឆាប់ទៅសម្រាកចុះ"
ដោយពេលវេលាកាន់តែយប់យន់ទៅហើយអ្នកដែលជាឪពុកក៏ឲ្យពួកគេត្រឡប់ទៅបន្ទប់គេងវិញ"បាទលោកប៉ា អញ្ចឹងកូនទៅសិនហើយ"
"រាត្រីសួស្តី លោកប៉ាអ្នកម៉ាក់"រាងតូចនិយាយរួចទើបឡើងទៅបន្ទប់ជាមួយគ្នានិងរាងក្រាស់
Skip
មកដល់ក្នុងបន្ទប់វិញអ្នកទាំងពីរបានដាក់ខ្លួនលើពូកដំណាលគ្នាព្រមទាំងបែរមុខសម្លឹងមើលគ្នាទៀតផង
"យ៉ាងម៉េចដែរអូនអូខេឬអត់"ដោយខ្លាចអ្នកផ្ទះធ្វើ
អ្វីឲ្យរាងតូចទាស់ចិត្តទើបសួរទៅកាន់អ្នកនៅចំពោះមុខទៅ"អត់អីទេ ពីដំបូងក៏ភ័យ ខ្លាចគាត់មិនពេញចិត្តអូន
តែពួកគាត់បែរជាចូលចិត្តអូនទៅវិញ"ត្រូវហើយ
មុននឹងមកដល់ទីនេះគេពិតជាបានគិតបែបនិងពិតមែន ខ្លាចក្រែងតែគ្រួសារនាយមិនពេញចិត្តជាពិសេសនៅពេលនេះនាយជាតារាដ៏ល្បីឈ្មោះទៀត"បងឧស្សាហ៍និយាយពីអូនប្រាប់ទៅពួកគាត់ណាស់
ទើបអ្នកម៉ាក់គាត់ចង់ស្គាល់អូន""អញ្ចឹងបានន័យថា អ្នកម៉ាក់ឲ្យបងនាំអូនមកមែនទេ"
"មែនហើយ គាត់ថាគាត់ពេញចិត្តអូនទៀតផង"ពេលដំបូងនាយប្រាប់ទៅពួកគាត់នោះគឺម្ដាយរបស់នាយ
ក៏មិនសូវយល់ស្របដែរ តែពេលនិយាយជាមួយគាត់
និងលើកសរសើរពីរាងតូចជារឿយៗ គាត់ក៏មិនហាមឃាត់ហើយក៏ឲ្យទាក់ទងគ្នារហូតដល់ឥឡូវតែម្ដង"អូនសប្បាយចិត្តណាស់ តែថា----"គ្រាន់តែពួកគាត់ពេញចិត្តនោះគេរំភើបណាស់ទៅហើយ តែក៏នឹកដល់រឿងមួយដែលធ្វើឲ្យគេចាប់ផ្ដើមខ្វាយខ្វល់ចិត្ត
"មានអ្វីមែនទេ"
"ចុះបើអ្នកដទៃគេមិនពេញចិត្តនោះ"ពេលនេះ
Sunghoon ជាមនុស្សរបស់មហាជនបើទំនាក់ទំនងបែកធ្លាយនោះច្បាស់ណាស់ មនុស្សជាច្រើននិងមិនពេញចិត្ត