Episode 8: សង្ស័យ
ក្នុងកំឡុងពេលនេះរាងតូចគឺស្ថិតនៅកណ្តាលរវាងអ្នកទាំងពីរដែលកំពុងតែសម្លឹងមើលមុខគ្នាដោយការផ្ចាញ់ផ្ចាលដូចចង់ស៊ីសាច់ហុតឈាមគ្នាយ៉ាងអញ្ចឹង។ ម្នាក់សម្លឹងមើលបែបកំហឹង ឯម្នាក់ទៀតក៏សម្លឹងតបបែបឌឺដងទៅវិញដូចគ្នា
"អ្នកទាំងពីរលែងដៃខ្ញុំសិនបានទេ ខ្ញុំឈឺ"ពួកគេកាន់តែផ្ចាញ់ផ្ចាលធ្វើឲ្យកម្លាំងសង្កត់ដៃទៅលើអ្នកនៅកណ្តាលកាន់តែខ្លាំងរហូតដល់ដៃរបស់ Sunoo
ក្រហម"សុំទោស តែ Sunoo ឆាប់រៀបចំឥវ៉ាន់មកខ្ញុំទៅចាំនៅក្នុងបន្ទប់មុន"ដោយមិនចង់មានរឿងទើបរាងក្រាស់សម្រេចចិត្តដើរចេញទៅមុនតែក៏មិនភ្លេចផ្ដាំឲ្យ
រាងតូចទៅគេងជាមួយផង"អឹម៎ម"ថាហើយបម្រុងនឹងទៅរៀបចំឥវ៉ាន់ហើយ តែនាយកម្លោះម្ខាងទៀតហាក់ដូចជាមិនអស់ចិត្តសោះ
"អ្នកទាំងពីរហាក់មានទំនាក់ទំនងមិនធម្មតាឡើយ"
សម្ដីរបស់នាយធ្វើឲ្យរាងតូចត្រជាក់ចុងដៃស្រេប"មា----មានន័យថាម៉េច"គេនិយាយទៅវិញទាំងរដាក់រដុបហាក់ភិតភ័យនិងក្រសែភ្នែកដែលនាយកំពុងសម្លឹងមើលមកគេ វាប្រៀបដូចជាប៉ូលីសកំពុងតែចាប់ពិរុទ្ធជនជាប់ចោទដូច្នោះឯង
"ក៏---- មើលទៅដូចជាស្និទ្ធស្នាលនឹងគ្នាខុសធម្មតាមិនដូចជាអ្នករួមការងារជាមួយគ្នាឡើយ"គេនិយាយក៏ត្រូវដែរ ទោះបីជា Sunghoon ជាមនុស្សដែលចេះឱនលំទោនដាក់ខ្លួនជាមួយនឹងអ្នករួមការងារក៏ដោយក៏មិនអាចបារម្ភសូម្បីតែកន្លែងស្នាក់នៅរបស់អ្នករៀបចំសម្លៀកបំពាក់នោះដែរ
"វាគ្មានអ្វីចម្លែកទេ ដូចខ្ញុំនិងដែរទើបតែស្គាល់គ្នាសោះលោកក៏ហ៊ានហៅខ្ញុំញ៉ាំបាយជាមួយ"រាងតូចក៏តបតវិញបើមិនដូច្នេះទេប្រាកដជាត្រូវនាយម្នាក់នេះចាប់ពិរុទ្ធបានមិនខាន
"ឆឹស៎ ចាត់ទុកថាឯងរួចខ្លួនទៅចុះ ប៉ុន្តែ----- កុំឲ្យយើងចាប់បានឲ្យសោះ"ប្រយោគចុងក្រោយនាយនិយាយកៀនត្រចៀករាងតូចហាក់ជាសារដាស់តឿនអ្នកម្ខាងទៀតឲ្យប្រយ័ត្នខ្លួនបើមិនដូច្នោះទេនោះនឹងមិនរួចផុតពីក្រសែភ្នែកគេឡើយ