Episode 10:
បន្ទាប់ពីការថតកុនរួចរាល់ ពួកគេទាំងអស់ក៏កាន់តែរវល់ការងាររៀងខ្លួន ដោយ sunghoon ក៏បន្តក្នុងការផ្សព្វផ្សាយនូវភាពយន្តថ្មីរបស់ខ្លួន ឯរាងតូចក៏រវល់និងការងារជា designer របស់ខ្លួនដោយសារតែសន្ទុះនៃការគាំទ្រនូវម៉ាកសម្លៀកបំពាក់
Sunshine bright នោះ ទើបពួកគេគ្មានពេលវេលាក្នុងការបកស្រាយហេតុផលទាស់ទែងគ្នានោះឡើយ"Sunoo ស្អែកមានការថតម៉ូដសម្លៀកបំពាក់ តើអូនអាចមើលការខុសត្រូវបានទេ បងមានរវល់ទៅជួបដៃគូរសហការរបស់ប៉ាបងបន្តិច"Jake សួរទៅកាន់រាងតូច
"អត់អីទេបង ខ្ញុំអាចធ្វើបាន"រាងតូចញញឹមតបវិញព្រោះនេះជាការងាររបស់គេស្រាប់ហើយ
"Ok បងទុកចិត្តឯងណា"ពួកគេហាក់ដូចជាយល់ចិត្ដគ្នាដល់ហើយ
"ហ៊ឹម ឯងទៅសម្រាកចុះមើលទៅប៉ុន្មានថ្ងៃនេះរវល់ពេកហើយ មើលចុះបាក់សម្រស់អស់ហើយ"Jake
លេងសើចជាមួយនិងរាងតូច"ដឹងហើយបង" គេក៏ឈ្លៀតមើលមុខខ្លួនឯងក្នុងកញ្ចក់ដែរហើយក៏ឃើញថាភ្នែកខ្លួនឯងគឺឡើងខ្មៅដូចផេនដាតែម្ដង
"ថែសម្រស់ផង កុំប្រឹងខ្លាំងពេក"Jake ទះស្មារាងតូចថ្មមៗមុននិងដើរចេញទៅ
ឯរាងតូចក៏បន្តកិច្ចការងាររបស់ខ្លួនរហូតទាល់តែហើយទើបត្រឡប់ទៅ condo របស់ខ្លួនវិញ
Skip....
ស្អែកឡើង.....
រាងតូចរវល់តាំងតែពីព្រឹកព្រោះរវល់រៀបចំកន្លែងថតឲ្យរួចរាល់ហើយក៏បានត្រៀមចិត្តខ្លះដែរព្រោះអ្នកដែលត្រូវមកថតម៉ូដសម្លៀកបំពាក់គ្មានអ្នកណាក្រៅពី sunghoon ឡើយ
"ម៉ូដែលមកដល់ហើយបង"ក្រុមការងារមកប្រាប់រាងតូចពេលនាយកម្លោះដើរចូលមក
"នាំគាត់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់និងជួយផាត់មុខឲ្យគាត់ផងទៅនិងអាលបានថត"រាងតូចនិយាយទាំងមិនងាកមើលវត្តមានអ្នកដើរចូលផង
ធ្វើឲ្យអ្នកដែលខំញញឹមតាំងពីចូលមកត្រូវប្រែទឹកមុខមួយរំពេច"ចាស់បង"មិននិយាយច្រើននាងក៏នាំរាងក្រាស់ចូលទៅកន្លែងរៀបចំខ្លួនបាត់ទៅរកតែនាយនិយាយអ្វីខ្លះមិនបាន