កិត្តិយស ឬ ស្នេហា

90 10 0
                                    

Episode 4: ពេលវេលាជួបជុំគ្រួសារ

បន្ទាប់ពីមិនបានជួបមុខរាងតូចហើយនាយក៏ត្រឡប់
មកអាផាតមិនវិញដោយរៀងខកចិត្តបន្តិចដែរ តែមិនជាបញ្ហាអ្វីទេគេនៅមានពេលច្រើនទៀត

យប់បន្តិចទើបនាយដាច់ចិត្តខលទៅ ពីដំបូងចង់
ធ្វើឲ្យរាងតូចភ្ញាក់ផ្អើលដែរ តែខ្លាចពេលវេលាកាន់តែខើចឱកាសបាននៅក្បែរគ្នាកាន់តែតិច ទើបសម្រេចចិត្តរំខានពេលវេលារបស់រាងតូចតែម្ដង

In call 🤙

(ហាឡូ អ្នកណានឹង!) អ្នកម្ខាងទៀតលើកទូរស័ព្ទនិយាយទាំងមិនបានមើលលេខព្រោះកំពុងតែញាប់ដៃញាប់ជើងផ្ញើឯកសាទៅ មេរបស់ខ្លួន

"Sunoo អូនកំពុងតែរវល់មែនទេ"នាយរៀង
រអៀសចិត្តបន្តិចដែរ ខ្លាចខ្លួនរំខានពេលវេលាធ្វើការរបស់រាងតូច

(Sunghoon? បងខលមកអូនមានការអ្វី)ទាល់តែអ្នកម្ខាងទៀតនិយាយមកទើបរាងតូចមើលលេខដែលកំពុងខលចូល

"បងរំខានអូនធ្វើការហេស៎?"

(អត់ទេ Sunghoon អូនធ្វើរួចហើយគ្រាន់តែផ្ញើឯកសារឲ្យថ្នាក់លើប៉ុណ្ណោះ)មាត់និយាយថាមិនរវល់តែដៃនិងភ្នែកមិនទាន់ងាកចេញពីកុំព្យូទ័រនៅឡើយទេ

"គឺ បងមានពេលសម្រាក15ថ្ងៃក៏គិតថានិងមករក
អូន តែពេលទៅដល់ភោជនីយដ្ឋានបុគ្គលិកនិយាយ
ថាអូនរវល់"

(បងទៅរកអូនហេស៎ ហេតុអ្វីមិនខលប្រាប់អូន?)
រាងតូចកាន់ទូរស័ព្ទនិយាយជាមួយនាយស្រួលបួល
ពេលការងាររួចរាល់

"ដំបូងគិតថាចង់ស៊ុបប្រាយ តែឮបុគ្គលិកនៅទីនោះ
ថាទាល់តែថ្ងៃចុងសប្តាហ៍ឯណោះបានអូនទៅភោជនីយដ្ឋានទើបបងសម្រេចចិត្តខលទៅអូន
តែម្ដង"

(អៅ ហេតុអ្វីមិនប្រាប់អូន បើបងប្រាប់អូនប្រាកដជាទៅភ្លាមតែម្ដង)មិនងាយទេដែលបានជួបមុខគ្នា
បើនៅតែចាំទំនេររៀងខ្លួនមិនឆ្លៀតឱកាសនោះ
ប្រាកដជាអត់ហើយ

"ថ្ងៃក្រោយបងនឹងឲ្យដំណឹងមុន"

(ឥឡូវបងខលមលអូនមានរឿងអ្វីចង់និយាយមែនទេ)

"Sunoo! អូនចាំទេបងធ្លាប់សន្យាថានឹងនាំអូនទៅជួបប៉ាម៉ាក់របស់នោះ?" កាលដែលមិនទាន់ចូល
ហ្វឹកហាត់នាយធ្លាប់សន្យាថានិងនាំរាងតូចឲ្យគ្រួសាររបស់គេបានស្គាល់ព្រោះគេមិនបានលាក់ទំនាក់ទំនងនេះជាមួយគ្រួសារឡើយ ហើយពួកគាត់ថែមទាំងមិនជំទាស់នឹងទំនាក់ទំនងស្នេហារបស់ពួកគេទៀតផង

កិត្តិយស ឬ ស្នេហាWhere stories live. Discover now