Episode 6: អ្វីគ្រប់យ៉ាងក៏ត្រឡប់ទៅសភាពដើម
ព្រឹកថ្ងៃថ្មី.............
ព្រះអាទិត្យចាប់ផ្ដើមជះពន្លឺមកផែនពសុធាយ៉ាង
ចិញ្ចាចចិញ្ចែងបណ្ដេញអស់ភាពងងឹតនៃលោកា។
វាក៏ជាថ្ងៃថ្មីដ៏មានន័យសម្រាប់មនុស្សពីរនាក់ដែលកំពុងតែគេងឱបគ្នាក្នុងបន្ទប់យ៉ាងស្អិតរមួតហាក់ដូចជាខ្លាចមានអ្នកបំបែកយ៉ាងដូច្នេះ"ហឹម៎"នាយ Sunghoon គ្រហឹមដើមកពេលដែលពន្លឺព្រះអាទិត្យប៉ះចំភ្នែកទើបធ្វើឲ្យនាយត្រូវបង្ខំចិត្ត
បើកភ្នែកទាំងមិនទាន់អស់ងងុយតែគ្រប់យ៉ាងក៏ត្រូវស្វាងចែសពេលដែលឃើញវង្សភក្ត្រដ៏មូលក្រឡង់ដូចចន្ទពេញវង់របស់អ្នកម្ខាងទៀតដែលកំពុងតែគេងកើយដៃខ្លួនទាំងស្រណុកសុខស្រួលមិនអាណិតចិត្តម្ចាស់ដៃសោះ តាំងពីយប់រហូតដល់ថ្មើនេះគឺរាប់ម៉ោងទៅហើយដៃរបស់នាយប្រែជាស្ពឹកស្រពន់ តែនៅតែបណ្ដោយឲ្យអ្នកម្ខាងទៀតគេងកើយមិនព្រមឲ្យគេងលើខ្នើយនោះទេ
"Sunoo ក្រោកឡើង ព្រឹកហើយ"នៅមើលមុខមួយសន្ទុះទើបសម្រេចចិត្តដាស់ឲ្យភ្ញាក់ព្រោះវេលានេះក៏ម៉ោងជិត7ហើយដែរ
"ហឹម៎!"ឯអ្នកត្រូវគេដាស់បានត្រឹមតែរើចេញហើយបែរទៅគេងនៅម្ខាងទៀត
"កុំទ្រម៉ក់ពេក អ្នកម៉ាក់ចាំញ៉ាំបាយស្លាប់ហើយ"នៅទីនេះទម្លាប់ញ៉ាំពីព្រឹកផងម្ល៉ោះពេលនេះអ្នកម្ដាយរបស់គេរៀបចំអាហាររួចហើយមិនដឹង
"ហឹម៎ ទៅមុនទៅ"មិនត្រឹមតែមិនងើបទេថែមទាំងដេញឲ្យទៅមុនទៀតផង
"ហឹស៎ ចុះអូនដើររួចឬអត់"ឮបែបនេះទើបនាយតូចបើកភ្នែកឡើងសម្រក់អ្នកម្ខាងទៀតថ្លែ
"មកពីបងនិង"
"អូខេបងទទួលស្គាល់ តែឥឡូវទៅងូតទឹកសិនទៅ
ម៉ាក់ចាំញ៉ាំបាយនៅខាងក្រោម"និយាយរួចក៏បីរាងតូចទៅងូតទឹកទាំងពីរនាក់ ទើបចុះមកខាងក្រោម
ញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារបន្ទាប់ពីបរិភោគអាហាររួចរាល់ Sunghoon ក៏នាំគេទៅលេងនៅចំការរបស់ឪពុកម្តាយ។ ពីដំបូងទីនេះគ្រាន់តែដាំដំណាំធម្មតាសម្រាប់ចិញ្ចឹមជីវិតទេ ប៉ុន្តែឥឡូវនេះ Sunghoon បានទិញដីពង្រីកឲ្យពួកគាត់ដាំដំណាំកសិកម្មដូចជាផ្លែប៉ោមនិងទំពាំងបាយជូរដោយសារតែកូនៗរបស់គាត់ចូលចិត្តញ៉ាំផ្លែឈើទាំងពីរមុខនេះ