Episode 2:
មិនយូរមិនឆាប់ការប្រឡងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់សិស្សថ្នាក់ទី12 ក៏បានមកដល់
មួយរយៈនេះ នាយមិនបានទាក់ទងទៅរាងតូចទេព្រោះយកពេលវេលាដើម្បីមើលមេរៀនត្រៀមប្រឡង
ឯរាងតូចក៏យល់ដែរ ដោយខ្លួនមិនដែលរំខានពេលវេលារបស់នាយឡើយ ព្រោះចង់ឲ្យគូរសង្សារខ្លួនប្រមូលអារម្មណ៍សម្រាប់ត្រៀមប្រឡងការប្រឡងរយៈពេលពីរថ្ងៃក៏ប្រព្រឹត្តទៅយ៉ាងរលូន
ពេលនេះសិស្សថ្នាក់ទី12 ទាំងអស់បានបញ្ចប់ការសិក្សាហើយ នៅរងចាំតែលិទ្ធផលតែប៉ុណ្ណោះនិងអាលបានម្នាក់ៗ អាចទៅបន្តក្ដីស្រម៉ៃខ្លួនតទៅមុខទៀត"មួយរយៈនេះបងស្គមណាស់ ឆាប់ញ៉ាំឲ្យច្រើនៗទៅ"
ពេលនេះពួកគេទាំងពីរកំពុងតែនៅក្នុងភោជនីយដ្ឋានរបស់រាងតូចដើម្បីញ៉ាំអាហារថ្ងៃត្រង់ ដោយមាននាយតូចចាប់អាហារឲ្យមិនឈប់"ឈប់ចាប់ឲ្យបងទៅ អូនគួរញ៉ាំឲ្យច្រើនៗដូចគ្នា"
និយាយហើយនាយក៏ចាប់អាហារឲ្យរាងតូចវិញម្ដង"និយាយអញ្ចឹងថ្ងៃចេញលិទ្ធផលនៅពេលណា"
"ប្រហែលជា3ថ្ងៃទៀត ហឹម៎ មិនដឹងជាលិទ្ធផលទៅជាយ៉ាងណាទេ"
"ទោះមិនមើលលិទ្ធផលក៏អូនដឹងថាបងជាប់ដែរ
ព្រោះសង្សារពូកែនោះអី"ដោយឃើញអ្នកម្ខាងទៀតហាក់ខ្វល់ខ្វាយច្រើន នាយតូចក៏និយាយដើម្បីលើកទឹកចិត្តទៅ តែលេងសើចអីបើសមត្ថភាពប្រហែលនាយធ្លាក់់ទៀតនោះ ប្រហែលជាគ្មានអ្នកជាប់នោះទេ"ពេលនេះបងកំពុងតែពិបាកចិត្តសព្វបែបយ៉ាងហើយ មិនដឹងត្រូវធ្វើយ៉ាងម៉េចបន្ដទេ"
"កុំពិបាកចិត្តអី ក្រែងបងថាប្រឡងចប់និងដាក់ពាក្យធ្វើជាតារាសម្តែងនោះអី អញ្ចឹងក៏ធ្វើវាទៅ"
"តែ..... បងគ្មានបទពិសោធន៍ពីមុនទេបងគ្មាន
ទំនុកចិត្តសោះ""កុំអញ្ចឹងអី គ្មានអ្នកណាចេះដោយមិនបានរៀននោះទេ បងពូកែបែបនេះសាករៀនហាត់សមបន្តិចទៅ វាអាចនិងទៅរួចណា៎"រាងតូចលូកដៃទៅអង្អែលខ្នងដៃនាយថ្នមៗ ដើម្បីលើកទឹកចិត្ត