Episode 9: ប្រចណ្ឌ័រៀងខ្លួន
រាងកាយតូចត្រូវដើរទៅតាមកម្លាំងអ្នកម្ខាងទៀតជាអ្នកអូសមកយ៉ាងទីណាត់ទីណែងទម្រាំតែមកដល់កន្លែងស្ងាត់ពីភ្នែកច្រមុះអ្នកដទៃ
"មានរឿងអ្វីឬ sunghoon?" រាងតូចសួរបែបមិនយល់ការដែលសុខៗក៏ត្រូវនាយអូសមកបែបនេះ
"អូនកំពុងតែធ្វើអ្វីមានដឹងខ្លួនទេ"ដោយខឹងផង
ប្រចណ្ឌ័ផងទើបនាយនិយាយបែបគំហកទៅកាន់រាង
តូច"អូន? គ្មានអ្វីដែលមិនប្រក្រតីផង"នាយតូចនៅតែឆ្លើយតាមបែបមិនយល់សាច់ការ
"ចុះកាលដែលអូនទៅប្រលែងលេងជាមួយ Niki
នោះជាអី"អ្នកម្ខាងទៀតនៅតែគំហកដដែល"ប្រលែង? អូនគ្រាន់តែនិយាយលេងសើចធម្មតាតាមបែបអ្នកស្គាល់គ្នាប៉ុណ្ណោះ"
"អូរ! បងទើបតែដឹងថាអូនជាមនុស្សរួសរាយដល់ថ្នាក់នេះសូម្បីតែអ្នកដែលទើបតែស្គាល់គ្នាក៏អូនអាចស្និទ្ធស្នាលបែបនេះជាមួយដែរ"
"បងកុំអត់ហេតុផលពេកបានទេ ជាធម្មតាទេពេលធ្វើការជាមួយគ្នាតែងតែត្រូវសួរនាំគ្នាខ្លះហើយគ្មានអ្វីចម្លែកទេ"
"តែបងមិនចូលចិត្ត"នាយនិយាយតាមបែបប្រចណ្ឌ័អីបែបនេះ
"ចុះបងស្មានតែអូនចូលចិត្តកាលដែលបងស្និទ្ធស្នាលនិងអ្នកនាង Wendy ឬ?"អ្នកម្ខាងទៀតក៏តម្លើងសរសៃរកតបវិញ
"តែបងនិងនាងគ្រាន់តែធ្វើការជាមួយគ្នាប៉ុណ្ណោះ ការសម្ដែងគឺបែបនេះឯង"
"ការងារអូនក៏បែបនេះដូចគ្នា"អ្នកទាំងពីរហាក់ដូចជាមិនចាញ់គ្នាប៉ុន្មានឡើយគឺប្រចណ្ឌ័រៀងខ្លួនតែម្ដង
"Sunoo?"
"បានហើយបងឆាប់ទៅវិញទៅបើមានអ្នកមកឃើញគឺមិនល្អទេ" ដោយមិនចង់មានរឿងតឹងសរសៃកដាក់គ្នាច្រើនរាងតូចសុខចិត្ដជាអ្នកចុះចាញ់មុនចុះ
"កាលដែលអូននៅជិតនិង Niki ក៏មិនមែនជារឿងល្អដែរ អូនកុំភ្លេចណាថាគេក៏ជាតារាដូចគ្នាបងមិនចង់ឲ្យមានរឿងដល់អូន"
"បងកុំភ័យអី អូនមិនឲ្យរឿងបែបនោះកើតឡើងទេ"
ដោយមិនចង់និយាយច្រើនរាងតូចក៏ដើរចេញទៅមុនបាត់ទៅ