ភាគ១+២+៣

132 8 0
                                    

សេអ៊ូល ជាទីក្រុងដ៏ស្រស់ស្អាតមួយនៃប្រទេសកូរ៉េខាងត្បូង។ វាគ្របដណ្តប់ដោយសំណង់អគារខ្ពស់ៗ ខុនដូ និងផ្ទះប្រណីតៗជាច្រើន មិនតែប៉ុណ្ណោះក៏មានផ្លូវអាកាស ផ្លូវរថភ្លើង ប្រទាក់គ្នាជាខ្សែសម្រាប់ប្រជាជនធ្វើដំណើរទៅមកឥតដាច់។

គូ សូយ៉ុន ជាក្មេងស្រីដែលរស់នៅក្នុងត្រកូលក្រីក្រមួយ។នាងតែងតែញញឹមនៅមុខអ្នករាល់គ្នាគ្រប់ពេលដែលនាងចេញក្រៅផ្ទះ ប៉ុន្តែវាជារឿងក្លែងក្លាយដែលនាងព្យាយាមធ្វើវាទាំងបង្ខំ។ នាងមានប៉ាម៉ាក់ដូចគេ តែពួកគាត់មិនធ្លាប់ស្រលាញ់នាងសូម្បីតែបន្តិច នាងប្រៀបដូចជាក្មេងកំព្រាដែលត្រូវគេបោះបង់ចោល ហើយក៏គ្មានអ្នកខ្វល់ ទោះនាងស្លាប់ឬរស់ក៏ដោយ។នាងធ្វើកិច្ចការគ្រប់យ៉ាងនៅក្នុងផ្ទះ ហើយបើនាងហ៊ានប្រឆាំង នាងនឹងទទួលបានរង្វាន់ទឹកភ្នែក ព្រោះម៉ាក់នឹងធ្វើទារុណកម្មនាង។

លើលោកនេះ គ្មាននរណាម្នាក់ដែលល្អចំពោះនាងឡើយ។អត់ទេ ! នាងនៅមានលោកពូម្នាក់ដែលស្រលាញ់នាងជាងគេ និងតែងតែយកចិត្តទុកដាក់នឹងនាង។ប៉ុន្តែលោកពូ គូ ឆយស៊ីកបានផ្លាស់ទៅរស់នៅ និងធ្វើការនៅទីក្រុងដេហ្គូជាច្រើនឆ្នាំមកហើយ ហើយគាត់អាចមកលេងផ្ទះនេះត្រឹមតែម្តងក្នុង១ឆ្នាំ ដូច្នេះនាងមានក្តីសុខក្នុងរយ:ពេលតែមួយថ្ងៃរាល់ពេលដែលមានវត្តមានរបស់លោកពូនៅទីនេះ តើអយុត្តិធម៌ចំពោះនាងដែរទេ ? នាងតែងតែសួរទៅកាន់ផ្កាយដែលរះនៅលើមេឃរាល់យប់មុនពេលដែលនាងចូលគេង ទឹកភ្នែករបស់នាងក៏ហូរឥតឈប់។

នាងក៏មានបងប្រុសពីរនាក់ ម្នាក់ជាបងប្រុសជាទីស្រលាញ់ ម្នាក់ទៀតវិញប្រៀបដូចជាបិសាចកំណាចសម្រាប់នាង។ គូ ជេហ៊ុន ជាបងប្រុសធំរបស់នាង អ្នកណាក៏ស្គាល់គាត់ ដោយសារគាត់មានងារជាផ្លេប៊យប្រចាំសាលា។ ចំណែកគូ ឆាន់សុង ជាបងប្រុសទីពីររបស់នាង ក៏ជាបេះដូងរបស់នាង។អ្នកទាំងពីរ សុទ្ធតែសង្ហា មានមាឌមាំ និងខ្ពស់ ម៉្យាងពួកគាត់មានជំនាញខាងកីឡាបាល់បោះ និងតែងតែទទួលបានចំណាប់អារម្មណ៍ពីមនុស្សស្រីជាច្រើន លើកលែងតែនាងម្នាក់ដែលគ្មានអ្នកចាប់អារម្មណ៍។

ចំណងអាពាហ៍ពិពាហ៍💜Where stories live. Discover now