ភាគ១៧+១៨

15 4 0
                                    

២ ថ្ងៃក្រោយមក~~
ថ្ងៃស្អែកជាថ្ងៃអាទិត្យ មានន័យថាសូយ៉ុននឹងមិនទៅសាលាទេ ហើយនាងក៏នឹងត្រូវនៅផ្ទះជាមួយនឹងស្វាមីសោះកក្រោះ បេះដូងត្រជាក់ និងគ្មានសុជីវធម៌ពេញ១ថ្ងៃដូចគ្នា វានឹងល្អបើសជុនមកភូមិគ្រឹះ តែនាងគ្មានលេខទូរស័ព្ទរបស់គេទេ មានតែទៅសួរថេយ៉ុងទើបបាន។

បន្ទាប់ពីញុំាអាហារពេលល្ងាច ជាធម្មតាថេយ៉ុង តែងតែចូលទៅក្នុងបន្ទប់សៀវភៅ ដូច្នេះសូយ៉ុនក៏មកអង្គុយពីមុខអាងត្រី នាងចង់និយាយលេងជាមួយនឹងត្រីដ៏គួរឲ្យស្រលាញ់នោះ នាងក៏ភ្ញាក់ផ្អើលនឹងខ្លួនឯងណាស់ដែរ ព្រោះគ្រប់ម៉ាត់ដែលនាងនិយាយមានឈ្មោះរបស់ថេយ៉ុង ។

ពីមួយថ្ងៃទៅមួយថ្ងៃ នាងសម្លឹងមើលផ្ទៃមុខសរលោងរបស់គេរាល់ពេលដែលនាងភ្ញាក់ពីគេង ហើយពេលចុងក្រោយដែលនាងឃើញគេគឺនៅក្នុងបន្ទប់សៀវភៅ នាងតែងតែទៅលួចមើលគេមុនពេលចូលគេង ។នាងមានទម្លាប់អាក្រក់មួយ គឺនាងតែងតែនិយាយគ្រប់យ៉ាងទៅកាន់ត្រី វាល្អណាស់ដែលថេយ៉ុងបិទទ្វារជិត បើមិនដូច្នេះទេគេប្រាកដជាស្តាប់ឮអ្វីដែលនាងនិយាយ តែប្រហែលជាគេមិនចាប់អារម្មណ៍នោះទេ ទោះបីជាគេស្តាប់ឮពាក្យទាំងនេះក៏ដោយ ។

« តើខ្ញុំកំពុងគិតអី ? »សូយ៉ុន គេងមិនលក់សោះថ្ងៃនេះ នាងក៏គ្មានសៀវភៅអានទៀត តើមានវិធីអីជួយឲ្យនាងគេងលក់ឬអត់? នាងមិនគួរភ្លេចខ្ចីសៀវភៅពីបណ្ណាល័យសោះ ! នាងប្រាសខ្លួនទៅមកៗនៅលើពូក រហូតទ្រាំមិនបាន ទើបដាច់ចិត្តក្រោកអង្គុយ។

ក្រាក~~
ថេយ៉ុង ដើរមកដល់ក្នុងបន្ទប់ភ្លាម ក៏តម្រង់ទៅបន្ទប់ទឹកបាត់។ វានឹងល្អ ប្រសិនបើនាងគេងលក់នៅពេលនេះ នាងក៏គេងម្តងទៀត ថែមទាំងទាញភួយមកដណ្តប់ដល់ត្រឹមក។

ទឹប!!!
សម្រឹបជើងធ្ងន់ៗលាន់ឮពេញបន្ទប់ ថេយ៉ុងដើរចេញពីបន្ទប់ទឹកទាំងគ្មានអីបិទបាំងល្វែងលើ មានត្រឹមតែខោខ្លីមួយលើជង្គង់បន្តិច តើគេក្តៅខ្លួនមែនទេ ? នាងកំពុងតែគេងមិនលក់ ហេតុអីក៏គេអត់ពាក់អាវបែបនេះ ? នេះមិនមែនជាវិធីជួយនាងឲ្យឆាប់គេងលក់ទេ មានតែធ្វើឲ្យនាងកាន់តែរវើរវាយជាងមុន នាងក៏បែរខ្នងទៅម្ខាង ហើយបិទភ្នែកសង្ងំគេង។

ចំណងអាពាហ៍ពិពាហ៍💜Where stories live. Discover now