ភាគ៦+៧+៨ គេជាមនុស្សប្រុសឥតខ្ចោះ!

15 3 0
                                    


« រង់ចាំបន្តិច »
ដោយអារម្មណ៍ភិតភ័យ សូយ៉ុនក៏ថយក្រោយមួយជំហាន ហើយសួរទៅកាន់ភ្ញៀវនោះទាំងសំឡេងញ័រៗ ។
« តើលោកត្រូវការអ្វីដែរ ? » សំឡេងរបស់នាងធ្វើអោយផាក សជុន នៅស្ងៀម ឯថេយ៉ុងក៏ដូចគ្នា។តើនឹងមានអ្វីកើតឡើង ? ប៉ុន្តែសំណាងល្អដែលថេយ៉ុងងាកភ្នែកទៅមើលទូរស័ព្ទរបស់គេវិញ ហើយផាក សជុន បែរជាញញឹមដាក់នាង ដូច្នេះនាងមានតែញញឹមតបទៅគេវិញ ។

« តើអាចយកកូកាអោយខ្ញុំមួយទៀតបានទេ ? » ប្រុសម្នាក់បាននិយាយ ថែមទាំងប៉ះម្រាមដៃនាង។
« សូមលោករង់ចាំមួយភ្លែត » នាងងក់ក្បាលជាការទទួល ហើយក៏ប្រញាប់ដើរទៅយកកូកាមកអោយគេ។

មកដល់កន្លែងផ្តល់ព័ត៌មានវិញ សូយ៉ុនលើកដៃស្ទាបចង្វាក់បេះដូងខ្លួនឯង វាស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ។
« តើម្នាក់ដែលញញឹមដាក់ឯងមិញនេះជា ថេយ៉ុង មែនទេ ? » ជីស៊ូសួរ។
« គេជាមិត្តរបស់ថេយ៉ុង ឈ្មោះ ផាក សជុន ចំណែកតួឯកគឺម្នាក់ដែលអង្គុយក្បែរគេណឹងហើយ»

« ប៉ុន្តែគេមិនមើលមុខឯងសូម្បីតែមួយវិនាទី »
« វាមិនអីទេ ប្រហែលជាគេរវល់ »
« មិនដឹងទេ ប៉ុន្តែ ផាក សជុន ម្នាក់នោះកំពុងតែដើរមកទីនេះហើយ » ជីស៊ូ ខ្សឹបដាក់ត្រចៀកនាងតិចៗដើម្បីដាស់ពីសុបិន ព្រោះនាងនឹងត្រូវប្រឈមមុខជាមួយនឹងមិត្តរបស់ថេយ៉ុង ហើយ។

« តើនាងធ្វើការនៅទីនេះមែនទេ ? » គេឈរនៅពីមុខតុផ្តល់ព័ត៌មាន។ សូយ៉ុនមិនហ៊ានសូម្បីតែមើលមុខគេចំ ព្រោះនាងយល់ថា មិនសាកសមខ្លាំងណាស់ដែលត្រូវមកជួបគ្នានៅទីនេះ ។
« មិនអន់ទេ! »នាងគិតថាគេប្រហែលជាគិតមិនល្អ ព្រោះនាងធ្វើការនៅទីនេះ តែសម្តីរបស់គេបែរជាធ្វើអោយនាងសប្បាយចិត្តនឹងស្តាប់។នាងងើបមុខឡើងទាំងញញឹម ហើយនិយាយទៅកាន់គេ។
« តើលោកត្រូវការអ្វីដែរ ? » វាជាទម្លាប់របស់នាង ក៏ជាសុជីវធម៌ក្នុងការនិយាយជាមួយភ្ញៀវ ប៉ុន្តែធ្វើអោយគេម្នាក់នេះមិនសូវជាពេញចិត្ត។

« បេប៊ី! មិនចាំបាច់គួរសមដល់ម្លឹងទេ ខ្ញុំគ្រាន់តែ...» នេះជាលើកទីមួយដែលមានមនុស្សហៅនាងស្និទ្ធស្នាលបែបនេះ នាងអៀនស្ទើរតែថ្ពាល់ឆេះជាភ្លើងទៅហើយ បើគេនៅតែហ៊ាននិយាយពាក្យនេះទៀត តើនាងគួរតែសើចដែរទេ ? នាងមិនអាចរៀបរាប់ពីអារម្មណ៍របស់់នាងនៅពេលនេះបានទេ តែនាងហាក់ដូចជាបានឃើញមេអំបៅដ៏ស្រស់ស្អាតជាច្រើនកំពុងតែហោះហើរពេញហាង។
« ខ្ញុំពិតជាច្រណែននឹងថេយ៉ុង ម្នាក់នោះខ្លាំងណាស់ »

ចំណងអាពាហ៍ពិពាហ៍💜Where stories live. Discover now