ភាគ៩+១០ កុំប្រាប់គេថាពួកយើងជាប្តីប្រពន្ធ

30 3 2
                                    

« សូយ៉ុន ! » សំឡេងគ្រលរលាន់ឮមកពីមាត់ទ្វារ ធ្វើអោយគ្រប់គ្នាងាកទៅមើល បង្ហាញឃើញថាមានរាងខ្ពស់ស្រស់សង្ហាម្នាក់កំពុងឈរត្រង់នោះ ជាមួយនឹងស្នាមញញឹមដែលសូយ៉ុនតែងតែចង់ជួប ក៏បានមកដល់ ។

សូយ៉ុនក្រោកឡើង រត់ទៅអោបបងប្រុស ឆាន់សុង ដោយមិនបង្អង់យូរ ។
« អរគុណដែលបានមក ខ្ញុំនឹកបងប្រុសខ្លាំងណាស់ » ទឹកភ្នែករបស់នាងស្រក់ចុះមកប្រណាំងនឹងចង្វាក់បេះដូងដែលកំពុងតែលោតញាប់មិនឈប់។
« បងក៏នឹកប្អូនស្រីដូចគ្នា » សំឡេងផ្អែមពីរោះអមដោយទឹកមុខញញឹម បង្ហាញចេញមកស្តែងៗមិនខ្មាសអ្នកណា គេពិតជាស្រលាញ់ប្អូនស្រីម្នាក់នេះខ្លាំងណាស់ ហេតុនេះទើបគេខំធ្វើដំណើរផ្លូវឆ្ងាយមកចូលរួមពិធីមង្គលការនេះ។

បន្ទប់កូនកំលោះ...
ថេយ៉ុង នៅតែមិនជឿថាគេជិតនឹងរៀបការក្នុងពេលបន្តិចទៀតនេះហើយ តើវាអាចជាសុបិនដែរទេ? គេឈរនៅពីមុខកញ្ចក់ ឆ្លុះមើលឆ្វេងស្តាំ បង្វិលទៅមកៗ កំពុងមើលថាតើគេសង្ហាគ្រប់គ្រាន់ឬនៅ តែមិនបាច់មើលក៏ដឹងថាសង្ហា ។

« Aww ! ម៉េចក៏សង្ហាយ៉ាងនេះ ? ព្រះអង្គម្ចាស់នៅសម័យចូសិន មែនទេ ? » ផាក សជុន គ្រងឈុតគ្រ័ហ្សេពណ៌ស ខោពណ៌ស អមដោយកុលាបស្រស់មួយទងគៀបនៅលើអាវត្រង់ទ្រូងខាងឆ្វេង ធ្វើអោយគេកាន់តែលេចធ្លោ តែក៏មិនអាចប្រៀបនឹងកូនកំលោះ។
« កុំលេងសើចអី ខ្ញុំមិនមែនស្លៀកហានប៊ុក នោះទេ ខ្ញុំនឹងមិនប្រកាន់ទេប្រសិនបើឯងចង់ស្លៀកសម្លៀកបំពាក់មួយឈុតនេះ »គេហាក់ដូចជាមិនសប្បាយចិត្តនឹងមង្គលការមួយនេះសោះ។
« អ៊ីចឹងខ្ញុំក៏នឹងក្លាយជាព្រះអង្គម្ចាស់ម្នាក់ដែរហើយ » សម្តីពោរពេញទៅដោយអំណួតរបស់ផាក សជុន ធ្វើអោយថេយ៉ុង មិនអាចទ្រាំនឹងទឹកមុខរីករាយរបស់មិត្តម្នាក់នេះបន្តទៀតទេ ទើបសួរគេត្រង់ៗ។
« តើឯងចូលចិត្ត គូ សូយ៉ុន មែនទេ ? »

« ត្រូវហើយ ព្រោះតែនាងស្រស់ស្អាត »
« រឿងនេះខ្ញុំដឹងហើយ មិនចាំបាច់ប្រាប់ » គេធុញទ្រាន់នឹងពាក្យដដែលៗនេះខ្លាំងណាស់។
« តើឯងជួបនាងតាំងពីពេលណា ? ក្នុងហាងភីហ្សាត្រូវទេ ? » ថេយ៉ុង សម្លក់មើលមិត្តឲ្យថ្មែ ថែមទាំងមានទឹកមុខឡើងក្រម៉ូវ ម៉េចក៏គួរឲ្យរំខានយ៉ាងនេះ សួរដេញដោលគ្រប់រឿង ។

ចំណងអាពាហ៍ពិពាហ៍💜Where stories live. Discover now