ព្រឹកថ្ងៃថ្មី~~
ម៉ោង ៦ ព្រឹក សូយ៉ុនក្រោកធ្វើអាហារពេលព្រឹកឲ្យគេដូចធម្មតា គេក៏ញុំាវា តែមិននិយាយអីទាំងអស់ ។នៅសាលា ម្នាក់ៗនាំគ្នានិយាយពីថេយ៉ុង និងផាក មីនយ៉ុង ។ ពេលថេយ៉ុងចូលទៅក្នុងថ្នាក់ភ្លាម ផាក មីនយ៉ុងក៏ដើរទៅរកគេ ថែមទាំងអោបដៃគេទាំងដែលសាមីខ្លួនចាប់ផ្តើមមានអារម្មណ៍ធុញថប់ តែក៏នៅស្ងៀមមិនមាត់ក ធ្វើអោយផាក មីនយ៉ុងបានចិត្ត ក៏ញញឹមដាក់សូយ៉ុនបង្ហាញពីភាពសិទ្ធស្នាលរវាងនាងនិងថេយ៉ុងទៀតផង ហេតុអីក៏នាងញញឹម?
« យើងអាចនិយាយគ្នាបានទេ ថេយ៍ ? » ផាក មីនយ៉ុងអោបដៃថេយ៉ុងស្អិតមិនរបេះ និយាយបេះបួយជាសំណើរទៅកាន់គេ។
« ចាំចប់ម៉ោងរៀនសិនទៅ! » ដោយម្ខាងទៀតបដិសេធភ្លាមៗ នាងក៏ងក់ក្បាល ហើយរលាដៃយឺតៗចេញពីដៃមាំទាំងចិត្តមិនចង់ ចង់តែនៅក្បែរគេបែបនេះរហូត តែកាល:ទេស:មិនអំណោយផង នាងមានតែព្រមស្តាប់គេ ហើយក៏ត្រឡប់ទៅអង្គុយក្បែរសូយ៉ុនវិញ ។« សូយ៉ុន ! ខ្ញុំដឹងពីលក្ខខណ្ឌដែលអ្នកទាំងពីរសម្រេចចិត្តថារៀបការនោះហើយ »សំឡេងឮៗដូចបាស់របស់ផាក មីនយ៉ុង ធ្វើឲ្យសូយ៉ុនរហ័សសម្លឹងមើលជុំវិញខ្លួនក្រែងលោមានអ្នកណាស្តាប់ឮ បើមានគេចាប់អារម្មណ៍គិតយ៉ាងម៉េច? រឿងនាងនិងថេយ៉ុងបានរៀបការ មិនអាចបែកធ្លាយបានទេ!
« កុំបារម្ភអី គ្មានអ្នកណាចាប់អារម្មណ៍ទេ ខ្ញុំក៏មិននិយាយប្រាប់អ្នកណាដែរ » សម្តីផ្អែមពីរោះចេញពីបបូរមាត់ពោរពេញដោយល្បិច ចាប់ផ្តើមសម្តែងធ្វើជាតួចិត្តល្អ អមជាមួយស្នាមញញឹមក្លែងក្លាយ ។
« ... »
« សូយ៉ុន ! តើយើងអាចធ្វើជាមិត្តនឹងគ្នាបានទេ? » ផាក មីនយ៉ុងនិយាយទាំងទឹកមុខស្លូតបូត ប្រៀបដូចជាចង់បង្កើតមិត្តភាពជាមួយនឹងសូយ៉ុន តែធ្វើអោយសូយ៉ុនមានអារម្មណ៍មិនល្អ ហេតុអីក៏ផាក មីនយ៉ុងចង់ធ្វើជាមិត្តជាមួយនាង?« ហេតុអី? ក្រែងនាងក៏បានដឹងថាខ្ញុំជាប្រពន្ធរបស់ថេយ៉ុង អ្នកដែលនាងចង់សេធគប់ជាមួយ»សូយ៉ុន សួរចំៗ មិនបញ្ឆិតបញ្ឆៀង ក៏រក្សាសំឡេងឲ្យទាបបំផុតដើម្បីកុំឲ្យអ្នកណាឮ។
« តើអាចនិយាយគ្នាក្រោយម៉ោងរៀនបានទេ? » ដោយឃើញថាសូយ៉ុនមិនទាន់អាចសម្រេចចិត្តបានភ្លាមៗ ផាក មីនយ៉ុងក៏រហ័សហាមាត់និយាយ ទុកពេលអោយសូយ៉ុងគិតសិន ហើយសូយ៉ុនក៏ងក់ក្បាលយល់ស្រប។ ហើយពេលដល់ម៉ោងសម្រាក ពួកគេក៏ទៅនិយាយគ្នានៅកង់ទីន ។
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍💜
Romanceគីម ថេយ៉ុង កូនប្រុសអ្នកមានទ្រព្យនៅទីក្រុងដេហ្គូ គេសង្ហា ស្អាត ឆ្លាត និងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ មានស្រីៗជាច្រើនតាមស្រលាញ់ និងចង់បានគេធ្វើជាសង្សារ ប៉ុន្តែថេយ៉ុងជាមនុស្សសោះកក្រោះ ឆ្មើងឆ្មៃ មិនចូលចិត្តរញ៉េរញ៉ៃជាមួយមនុស្សស្រី តែថ្ងៃមួយគេក៏ត្រូវប៉ា...