« ខ្ញុំមានធុរ:បន្តិច...សុំទៅខាងក្រៅមួយភ្លែត »ដោយមិនចង់ទ្រាំនៅអង្គុយស្តាប់បន្តទៀត សូយ៉ុនក៏ក្រោកចេញពីលើសាឡុង ឃើញដូច្នេះសជុនក៏រត់ទៅតាមនាង។
« សូយ៉ុន ! ស្តាប់ខ្ញុំបកស្រាយសិន វាមិនដូចអ្វីដែលនាងកំពុងគិតនោះទេ... »សជុននៅតែឈរខាងមិត្តរបស់គេ គ្រប់យ៉ាងបង្ហាញច្បាស់ណាស់ថា ថេយ៉ុងកំពុងតែចាប់អារម្មណ៍លើផាក មីនយ៉ុង តើគេចង់បកស្រាយអីទៀត?« តើលោកមានអីចង់និយាយ? ខ្ញុំដឹងថាថ្ងៃនេះនឹងកើតឡើង... » នាងដឹងច្បាស់ថាថ្ងៃនេះនឹងមកដល់ ថ្ងៃដែលថេយ៉ុងជ្រើសរើសផាក មីនយ៉ុង។
« នាងកំពុងនិយាយពីអី ? » សជុន
« លោកមិនបានឃើញពីខ្សែភ្នែករបស់ថេយ៉ុង ពេលដែលគេសម្លឹងផាក មីនយ៉ុង ក្នុងថ្ងៃប្រកួតបាល់បោះទេឬ ? »« អត់ឃើញទេ តើមានរឿងអី ? » សជុនហាក់ដូចជាមានចម្ងល់ ព្រោះគេមិនដឹងរឿងអីពិតមែន។
« មិត្តរបស់លោកចាប់អារម្មណ៍លើនាង » សូយ៉ុន
« ថាម៉េច? ហ៊ឹ !! សូយ៉ុន ! គេគឺគីម ថេយ៉ុង គេគ្មានផ្លូវទៅចាប់អារម្មណ៍ស្រីណាទេ »សជុន មានទឹកមុខធម្មតា គេមិនបានភ្ញាក់ផ្អើលនឹងអ្វីដែលនាងនិយាយអីបន្តិច គេបែរជាសើច ហើយនៅតែជឿជាក់លើមិត្តរបស់គេ។« តែខ្ញុំបានឃើញ... »គេស្រាប់តែស្ងៀមស្ងាត់ពេលឮពាក្យប្រាកដប្រជាដែលនាងនិយាយប្រាប់។
« នាងអាចនឹងមើលច្រឡំក៏ថាបាន »សជុននៅតែអះអាងថាមិត្តរបស់គេមិនបានស្រលាញ់ស្រីណា ទាំងដែលក្នុងចិត្តគេក៏ស្ទាក់ស្ទើរ មិនច្បាស់លាស់នឹងអ្វីដែលសូយ៉ុននិយាយ។« អត់ទេ លោកអាចទៅសួរមិត្តរបស់លោកបាន គេក៏ឃើញខ្ញុំសម្លឹងមើលទៅពួកគេដែរ »
« អូ...ពេលនេះខ្ញុំទើបតែយល់ពីអ្វីដែលបងប្អូនជីដូនមួយរបស់ផាក មីនយ៉ុង និយាយនៅថ្ងៃនោះ » សជុន កំពុងនិយាយពីអ្វីដែលនាងស្តាប់មិនយល់ តើគេចង់មានន័យថាម៉េច? ហើយមានអ្វីពាក់ព័ន្ធនឹងបងប្អូនជីដូនមួយផាក មីនយ៉ុង?« ជាអ្វីទៅ ? » សូយ៉ុងសួរទៅសជុន ចង់ដឹងថាជាអ្វី តែសជុនបែរជាមិនព្រមនិយាយ។
« គ្មានអីទេ ! តែខ្ញុំចង់ប្រាប់នាងថាថេយ៉ុងមិនបានចាប់អារម្មណ៍នឹងអ្នកណានោះទេ... »ភ្លាមនោះសូយ៉ុនក៏និយាយកាត់ភ្លាម។
« ខ្ញុំចង់នៅស្ងាត់ម្នាក់ឯង លោកទៅខាងក្នុងវិញទៅ ខ្ញុំមិនចង់គិតច្រើនពីមនុស្សដែលមិនខ្វល់ពីខ្ញុំនោះទេ »សូយ៉ុន ងាកមុខទៅម្ខាង កែវភ្នែកសម្លឹងមើលទៅទេសភាពដ៏ស្រស់ស្អាតនៅខាងក្រៅរបង មាត់និយាយថាមិនចង់ខ្វល់នឹងគេទៀតទេ តែខួរក្បាលរបស់នាងកំពុងតែគិតពីថេយ៉ុង និងផាក មីនយ៉ុងមិនឈប់ ។
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍💜
Romanceគីម ថេយ៉ុង កូនប្រុសអ្នកមានទ្រព្យនៅទីក្រុងដេហ្គូ គេសង្ហា ស្អាត ឆ្លាត និងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ មានស្រីៗជាច្រើនតាមស្រលាញ់ និងចង់បានគេធ្វើជាសង្សារ ប៉ុន្តែថេយ៉ុងជាមនុស្សសោះកក្រោះ ឆ្មើងឆ្មៃ មិនចូលចិត្តរញ៉េរញ៉ៃជាមួយមនុស្សស្រី តែថ្ងៃមួយគេក៏ត្រូវប៉ា...