តាមផ្លូវត្រឡប់ទៅផ្ទះវិញ Soyeon មិនមាត់មិនក ព្រោះនាងកំពុងតែឈឺចាប់ យ៉ាងហោចណាស់ទារុណកម្មដែលនាងទទួលបានពីម៉ាក់ក៏គ្រាន់បើជាងសភាពរបស់នាងនៅពេលនេះដែរ។
................................
ម៉ោង៧យប់ថេយ៉ុង ត្រឡប់មកដល់ផ្ទះវិញ តែគេមិននិយាយអីទាំងអស់ គេអង្គុយចុះហើយមើលទូរទស្សន៍ជាមួយនឹងផាក សជុន។ មិត្តគេម្នាក់នេះ ពិតជាអស្ចារ្យ ព្រោះគេពូកែខាងលួងលោមមនុស្ស គេជួយនាងអោយភ្លេចរឿងអាក្រក់ដែលបានកើតឡើងកាលពីព្រឹកមិញយ៉ាងរហ័ស ។
« ម៉េចក៏ឯងត្រឡប់មកវិញយឺតម្ល៉េះ ? » សជុន សួរទៅកាន់ថេយ៉ុង ។
« មានកិច្ចការខ្លះដែលត្រូវបង្ហើយ »គេនិយាយហីៗ គេជាមនុស្សដែលមិនចេះខ្វល់នឹងអ្នកដទៃ នេះហើយជាគេ។កន្លះម៉ោងក្រោយ...
អាហារពេលល្ងាចបានរៀបចំរួចរាល់នៅលើតុសម្រាប់មនុស្សបីនាក់។
« Soyeon ពូកែធ្វើម្ហូបមែន ពិតជាឆ្ញាញ់ខ្លាំងណាស់ »រាល់ពេលគេតែងតែសរសើរនាងជាមួយនឹងស្នាមញញឹមគួរឲ្យស្រលាញ់។
« អរគុណ »Soyeon ក៏ញញឹមតិចៗទៅវិញ ។
« ហេតុអីបានជានាងមិនញុំាជាមួយគ្នា ? វាពិតជាស្តាយណាស់ប្រសិនបើនាងមិនបានញុំាស្នាដៃដែលខ្លួនឯងធ្វើ »Soyeon ត្រឹមតែអាចអង្គុយកំដរពួកគេ តែនាងមិនអាចញុំាអាហារជាមួយពួកគេបានទេ ថេយ៉ុងក៏ធ្លាប់ហៅនាងញុំាបាយដែរ តែនាងមិនទម្លាប់ ដោយសារពីមុននាងញុំាតែម្នាក់ឯង។« ខ្ញុំនឹងញុាំតាមក្រោយ »
« អត់ទេ ! ញុំាជាមួយគ្នាមក ! » ភ្លាមនោះផាក សជុន ហុចចាន និងស្លាបព្រាអោយនាង ថែមទាំងដួសបាយនិងម្ហូបដាក់ចានអោយនាងទៀត គេខុសប្លែកពីថេយ៉ុង ! ស្វាមីរបស់នាងនឹងមិនសួរដេញដោលច្រើនទេនៅពេលដែលនាងបដិសេធមិនញុំាជាមួយគេ គេនឹងនៅស្ងៀម ប៉ុន្តែមិត្តគេម្នាក់នេះបង្ខំនាងអោយញុំាទាល់តែបាន ។បន្ទាប់ពីផាក សជុនបើកឡានទៅផ្ទះរបស់គេបាត់ Soyeon ក៏ឡើងទៅបន្ទប់ដើម្បីធ្វើលំហាត់។ថេយ៉ុង ដើរចូលក្នុងបន្ទប់ ហើយក៏រក្សាទម្លាប់ចាស់ គឺមិននិយាយស្តី គេមិនសួរនាងសូម្បីតែរឿងដែលកើតឡើងនៅសាលា ដូច្នេះពេលធ្វើកិច្ចការរួច នាងក៏ចូលគេង។
ព្រឹកឡើង Soyeon ក៏ទទួលបានសារពីលេខមិនស្គាល់ តើអ្នកណាផ្ញើសារមកអោយនាង ? គេផ្ញើមកតាំងពីយប់មិញ តែនាងទើបតែឃើញពេលនេះ។
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍💜
Romanceគីម ថេយ៉ុង កូនប្រុសអ្នកមានទ្រព្យនៅទីក្រុងដេហ្គូ គេសង្ហា ស្អាត ឆ្លាត និងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ មានស្រីៗជាច្រើនតាមស្រលាញ់ និងចង់បានគេធ្វើជាសង្សារ ប៉ុន្តែថេយ៉ុងជាមនុស្សសោះកក្រោះ ឆ្មើងឆ្មៃ មិនចូលចិត្តរញ៉េរញ៉ៃជាមួយមនុស្សស្រី តែថ្ងៃមួយគេក៏ត្រូវប៉ា...