មួយសប្តាហ៍ក្រោយមក...
ថេយ៉ុង បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួតលើកនេះ ។នៅពេលដែលក្រុមរបស់គេដើរចូលក្នុងទីលានប្រកួត សំឡេងហ៊ោកញ្ជៀវក៏កើតមានឡើង ប៉ុន្តែសំឡេងនេះពិតជារំខានដល់គេជាខ្លាំង ។ចំណែកអ្នកគាំទ្រវិញភាគច្រើនសុទ្ធតែសិស្សស្រី តើសិស្សប្រុសរត់ទៅណាអស់ហើយ ? គេអោនចុះ រួចចាប់ផ្តើមចងខ្សែស្បែកជើង ហើយសម្គាល់ឃើញថាការប្រកួតជិតចាប់ផ្តើមហើយ។ខណ:ពេលដែលការប្រកួតកំពុងតែបន្តទៅយ៉ាងរលូន ក្រុមរបស់ថេយ៉ុងដណ្តើមបានបួនពិន្ទុលើសក្រុមម្ចាស់ផ្ទះពីរពិន្ទុ ការប្រកួតនេះពិតជាអស្ចារ្យ ហើយដៃគូរបស់គេសុទ្ធតែជើងខ្លាំងប្រចាំសាកលវិទ្យាល័យដេហ្គូ ជាពិសេសម្នាក់ដែលឈរនៅទីតាំងកណ្តាល។
បញ្ចប់ការប្រកួត ម្នាក់ៗក៏ទៅផ្លាស់ខោអាវចេញ រួមទាំងថេយ៉ុង ។
« តើលោកគឺ គីម ថេយ៉ុងមែនទេ ? »មនុស្សម្នាក់និយាយមកកាន់គេ។គេក៏ងាកក្រោយ ហើយឃើញថាជាម្នាក់ដែលឈរនៅកណ្តាលទីលានប្រកួត។
« ខ្ញុំគឺ គូ ជេហ៊ុន » គេហុចដៃរាក់ទាក់ដាក់ថេយ៉ុង ទាំងដែលពួកគេមិនធ្លាប់ស្គាល់គ្នាសោះ តែយ៉ាងណាក៏ជាគូប្រកួត មិនអាចខ្វះសុជីវធម៌ពេកទេ ប៉ុន្តែគេមានត្រកូលដូចជាមនុស្សម្នាក់ ។« សួស្តី » ថេយ៉ុង ចាប់ដៃគេរលាក់ជាការគួរសម។
« មុននេះលោកបោះបាល់បានល្អណាស់ ! សមត្ថភាពមិនអន់ទេ »
« លោកក៏ដូចគ្នា » ពួកគេក៏ដើរចេញពីបន្ទប់ផ្លាស់ខោអាវ ហើយទៅអង្គុយនិយាយគ្នានៅខាងក្រៅ។
« ខ្ញុំទើបតែដឹងថាលោកនឹងត្រូវរៀបការជាមួយប្អូនស្រីរបស់ខ្ញុំ គូ សូយ៉ុន ឮលោកបានយល់ព្រមនឹងមង្គលការមួយនេះហើយ តើត្រូវទេ ? »« តើមានបញ្ហាអីមែនទេ ? » គេសួរទាំងងឿងឆ្ងល់ ។
« លោកជាមនុស្សឆ្លាត ថែមទាំងជាកូនប្រុសអ្នកមានទៀត ហេតុអីមិនបដិសេធនឹងការរៀបចំរបស់ចាស់ទុំ ? លោកមានសិទ្ធក្នុងការសម្រេចចិត្ត ព្រោះសូយ៉ុនមិនសាកសមនឹងលោកទេ ខ្ញុំគ្រាន់តែចង់អោយលោកគិតម្តងទៀត ព្រោះមិនចង់អោយលោកស្តាយក្រោយ » គេអាចដឹងបានតាមរយះកែវភ្នែករបស់ប្រុសម្នាក់នេះ គេប្រហែលជាមិនចូលចិត្តប្អូនស្រីទើបនិយាយបែបនេះ តើមានបងប្រុសឯណាដែលមិនសប្បាយចិត្តពេលប្អូនស្រីអាចរៀបការចូលក្នុងត្រកូលអ្នកមានដូចជាគេ ?
YOU ARE READING
ចំណងអាពាហ៍ពិពាហ៍💜
Romanceគីម ថេយ៉ុង កូនប្រុសអ្នកមានទ្រព្យនៅទីក្រុងដេហ្គូ គេសង្ហា ស្អាត ឆ្លាត និងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ មានស្រីៗជាច្រើនតាមស្រលាញ់ និងចង់បានគេធ្វើជាសង្សារ ប៉ុន្តែថេយ៉ុងជាមនុស្សសោះកក្រោះ ឆ្មើងឆ្មៃ មិនចូលចិត្តរញ៉េរញ៉ៃជាមួយមនុស្សស្រី តែថ្ងៃមួយគេក៏ត្រូវប៉ា...