ភាគទី6 : ពួកយើងរត់ចេញទីនេះទៅជាមួយគ្នាណាថេយ៍...

785 85 0
                                    

គ្រាន់តែមកដល់ក្លឹបមួយនោះភ្លាម ជុងហ្គុក
បានប្រាប់អោយអ្នកបើកឡានទៅវិញព្រោះខ្លាចថាមាននរណាចេញមកបានឃើញនឹងសង្ស័យមុននឹង ប្រញាប់ចូលទៅរក ថេយ៉ុង តាមផ្លូវទ្វាក្រោយដែលខ្លួនធ្លាប់លួចចេញចូលទីនេះនៅជាប្រចំនោះហើយពិតជាសំណាងខ្លាំងណាស់ដែលគ្មាននរណាមនុស្សបានឃើញនាយព្រោះតែនេះក៏ជាពាក់កណ្ដាលយប់ចូលថ្ងៃថ្មីទៅហើយបុគ្គលិកគ្រប់គ្នាប្រហែលជាហត់ នឿយនាំគ្នាចូលសម្រាកអស់ហើយមើលទៅ

< តុក តុក >

< ថេយ៍~ > ជុងហ្គុក ឈរទ្វាគោះបន្ទប់រាងតូចថ្នមៗព្រមទាំងស្រដីហៅគេដោយប្រើសម្លេងស្រាលៗនឹងងាកមើលឆ្វេងស្ដាំមិនឈប់ព្រោះតែខ្លាចថាមាននរណាបានឃើញប៉ុន្តែមួយស្របកទៅហើយក៏នៅ តែមិនទាន់ឃើញ ថេយ៉ុង ចេញមកបើកទ្វាដដែលនាំអោយនាយកើតជាចម្លែកចិត្តយ៉ាងខ្លាំង

< ហេតុអ្វីទើបមិនបើកទ្វា? គេកំពុងធ្វើអ្វី? ឬមួយ
គេមិនទាន់មកបន្ទប់ទេ? > ជុងហ្គុក មិនបានឃើញរាងតូចចេញមកបើកទ្វាអ៊ីចឹងក៏បានត្រឹមឈរឆ្ងល់តែម្នាក់ឯងគិតថា ថេយ៉ុង អាចនឹងមិនទាន់មកបន្ទប់ទេដឹង? ប៉ុន្តែនេះជាម៉ោង3ទៀបភ្លឺទៅហើយ
បើសិនជាគេមិនទាន់មកបន្ទប់ទេអាចនឹងមិនមែន

< ឬមួយក៏មានរឿងអ្វីកើតឡើងលើគេ? > ជុងហ្គុក
គិតដល់ត្រឹមនេះភ្លាមស្រាប់តែលើកដៃរុញច្រានទ្វាមួយទំហឹងទើបដឹងថាការពិតទ្វាបន្ទប់របស់ ថេយ៉ុង មិនបានជាប់សោនោះទេ

< ទ្វាមិនបានជាប់សោឯណា? > ជុងហ្គុក ឃើញអ៊ីចឹងកាន់តែឆ្ងល់ប៉ុន្តែពេលនោះនាយស្រាប់តែបញ្ឈប់គំនិតនៅក្នុងខួរក្បាលមុននឹងដើរចូលទៅក្នុងបន្ទប់របស់រាងតូចទាំងក្នុងចិត្តបារម្ភពីគេយ៉ាងខ្លាំង

< ថ....ថេយ៍ > ជុងហ្គុក បិទទ្វាបន្ទប់វិញហើយងាកបែរក្រោយសម្លឹងមើលក្នុងបន្ទប់ដែលសែនងងឹតខណៈពេលនោះនាយស្រាប់តែបានលឺសម្លេងដូចជា ច្រវ៉ាក់ប៉ះនឹងឥដ្ឋទើបនាយព្យាយាមស្ដាប់ថាសម្លេងមួយនោះចេញមកពីណាប៉ុន្តែក៏បានឃើញមនុស្សដែលខ្លួនស្រលាញ់អង្គុយអោបក្បាលជង្គង់នៅក្បែរជញ្ជាំងបន្ទប់ទាំងសក់របស់គេធ្លាក់រញ៉េរញ៉ៃបាំង មុខថែមទាំងងងឹតអញ្ចឹងទៀតនាយសឹងតែមើលគេមិនស្គាល់មិនជឿថាម្នាក់នោះគឺជា ថេយ៉ុង

[ I will be with you forever ] (ចប់)Where stories live. Discover now