ក្រោយពេលវៃពួកគេទាំងពីរនាក់ទាល់តែអស់ចិត្តថ្នាក់ឃើញពួកគេទ្រោមខ្លួនហើយនោះថៅកែស្រីក៏ បានបញ្ជាអោយកូនចៅរបស់ខ្លួននាំពួកគេទាំងពីរយកទៅចងទុកក្រោមតាមដើមឈើនៅខាងក្រោមផ្ទះអោយឈរហាលថ្ងៃមួយថ្ងៃទាល់តែព្រឹកថ្ងៃស្អែកទើបព្រមប្រលែងពួកគេវិញព្រមទាំងនឹងបង្អត់បាន អាហារមិនអោយពួកគេញាំអ្វីទៀតផង
< ថេយ៍អូនយ៉ាងមិចហើយ? > ជុងហ្គក ព្យាយាមបើកភ្នែកសម្លឹងមើលទៅរាងតូចដែលកំពុងឈរនៅ ចំពោះមុខខ្លួនដោយដៃរបស់គេទាំងគូរបានចងនឹងខ្សែជាប់លើកឡើងលើធ្វើអ្វីមិនបានគឺបានត្រឹមឈរនៅស្ងៀមថ្នាក់រាងតូចទ្រាំមិនចង់បានម្ដងៗរកនឹងទន់ជង្គង់ដួលទៅហើយធ្វើអោយដៃរបស់គេគកិតនឹងខ្សែកាន់តែចេញឈាមថែមទៀត
ប៉ុន្តែ ជុងហ្គុក ក៏ត្រូវចងដៃលើកឡើងទៅលើដូចជារាងតូចដូចគ្នាចំណែកអាវដែលនាយកំពុងពាក់វិញប្រឡាក់សុទ្ធតែឈាមដែលត្រូវថៅកែស្រីម្នាក់នោះវៃមុននេះថ្នាក់មានកន្លែងខ្លះដល់រហែកអាវទៀតផងមុខមាត់វិញបានបែកអស់មើលសឹងតែមិនយល់
< អូន...អូនមិនអីទេអូនអាចទ្រាំបាន ប៉ុន្តែបងជឿអូនទេជុង? បងជឿអូនទេថាអូនមិនបានគិតនឹងចង់លួចខ្សែ.ករបស់ថៅកែស្រីពិតមែន? ការពិតនោះគឺមានបងស្រីម្នាក់គាត់ប្រាប់អោយអូនយកខ្សែ.កមួយនោះទៅអោយថៅកែស្រីនៅក្នុងបន្ទប់ទើបអូនឡើងទៅខាងលើនៅពេលទៅដល់អូនបាន ឃើញទ្វាបន្ទប់របស់ថៅកែស្រីបើកទើបអូនស្មានតែគាត់កំពុងនៅក្នុងបន្ទប់ពិតមែនបានជាអូនដើរចូលទៅតែពេលអូនចូលទៅមិនបានឃើញគាត់ទេអូនក៏ប្រញាប់ចេញមកវិញប៉ុន្តែពេលនោះក៏បានជួបនឹងគាត់កំពុងឈរនៅមាត់ទ្វាទើបថៅកែស្រីគិតថាអូនចូលទៅក្នុងបន្ទប់របស់គាត់គិតនឹងចង់លួចខ្សែ.ករបស់គាត់ទាំងដែលវាមិនមែនជាការពិត~ហ្ហឹកៗៗ អូនមិនបានធ្វើវាឡើយអូនមិនបានគិតនឹងចង់លួចរបស់គាត់ទេ > ថេយ៉ុង និយាយរៀបរាប់ប្រាប់ទៅកាន់ ជុងហ្គុក ដោយទឹកភ្នែករហាមព្រោះតែខ្លួនព្យាយាមបកស្រាយប្រាប់ទៅកាន់គ្រប់គ្នាហើយប៉ុន្តែក៏នៅតែគ្មាននរណាម្នាក់ជឿគេដដែល
< ទោះបីជាគ្មាននរណាជឿអូនតែក៏នៅមានបងម្នាក់នោះអី? បងជឿជាក់លើអូននឹងដឹងច្បាស់ថាអូនមិន បានគិតនឹងចង់ធ្វើទង្វើរបែបនោះឡើយ > ជុងហ្គុក ប្រាប់ទាំងដែលនៅខាងក្នុងទ្រូងកំពុងតែស្រែកយំអោយរហឹងដូចគ្នាខណៈពេលបានឃើញរាងតូចឈរយំនៅចំពោះមុខខ្លួនអញ្ចឹង
YOU ARE READING
[ I will be with you forever ] (ចប់)
Narrativa generaleព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គគ្រប់យ៉ាងដើម្បីបានរួមរស់នៅជាមួយគ្នាបាននៅក្បែរគ្នាតែងតែគិតមករហូតថាអាចនឹងថ្ងៃណាមួយពិភពលោកទាំងមូលនឹងព្រមទទួលស្គាល់ពីស្នេហារបស់ពួកគេប៉ុន្តែ...គ្រប់យ៉ាងវាបានត្រឹមតែជាការស្រមើស្រមៃការរពឹងនូវអ្វីដែលវាមិនអាចនឹងទៅរួចចុងក្រោយបានត្រ...