ភាគទី12 : ខ្ញុំមិនបានធ្វើទេ!!!

579 52 0
                                    

នៅពេលថ្ងៃត្រង់ ថេយ៉ុង បានភ្ញាក់ពីគេងវិញហើយនោះទើបបានពួកគេទាំងពីរនាំគ្នាចាកចេញទីនោះដើរបណ្ដើរគ្នាទៅកន្លែងផ្សេងទៀតព្រមទាំងត្រូវដើរ រកការងារថ្មីធ្វើដូចគ្នាព្រោះបើមិនដូច្នោះពួកគេ
ប្រហែលជាអត់បាយញាំដាច់់ពោះស្លាប់ជាមិនខាន
ទេ

< ទីនេះហើយគឺជាកន្លែងដែលបងបានមកទិញបាយកាលពីព្រឹកនោះ សាកចូលទៅសួរម្ចាស់នៅទីនេះសិនទេក្រែងលោគេអាចនឹងកំពុងជ្រើសរើសបុគ្គលិកអ៊ីចឹង ?? > ជុងហ្គុក ងាកទៅស្រដីសួរ
ថេយ៉ុង កំពុងនៅឈរក្បែរខ្លួន

< អាចនឹងមានមនុស្សនៅទីនេះស្គាល់ពួកយើងឬអត់? > ថេយ៉ុង សម្លឹងមើលទៅខាងក្នុងហាងអាហារមួយនោះដោយទឹកមុខភ័យខ្លាចថានឹងមានមនុស្សបានស្គាល់ពួកគេទាំងពីរ

< ប្រហែលមិនអីទេ ព្រោះកាលពីព្រឹកបងមកទិញបាយនោះក៏គ្មាននរណាចាប់អារម្មណ៍ឬស្គាល់បងផងណាមួយបើសិនជាពួកយើងមិនសាកមិនចូលទៅសួរនាំសិនទេពួកយើងមិចនឹងអាចដឹងថាវាយ៉ាងមិចនោះ? > ជុងហ្គុក និយាយពន្យល់ប្រាប់ទៅកាន់អ្នកម្ខាងទៀតនាំអោយ ថេយ៉ុង ឈរគិតមួយស្របកទើបដាច់ចិត្តតបវិញ

< ចឹងក៏បាន ពួកយើងឆាប់ចូលទៅៗ > ថេយ៉ុង
ថាហើយពួកគេក៏បណ្ដើរគ្នាដើរចូលទៅកន្លែងហាងអាហារមួយនោះ

< សួស្តី ថៅកែស្រី > ជុងហ្គុក ស្រដីរាក់ទាក់ស្រ្ដីជនជាតិចិនម្នាក់ដែលត្រូវជាម្ចាស់នៅទីនេះកំពុងអង្គុយគិតលុយនោះធ្វើអោយអ្នកម្ខាងទៀតលឺអ៊ីចឹងក៏ងើបមុខឡើងសម្លឹងមើលទៅពួកគេទាំងពីរ

< អៅ! ជានាយកម្លោះមកទិញបាយនៅទីនេះកាល ពីព្រិកមិញតើនៀក > ថៅកែស្រីម្នាក់នោះនិយាយ ឡើងព្រោះកាលពីព្រឹកគាត់បានឃើញ ជុងហ្គុក
មកទីនេះម្ដងហើយទើបគាត់ចាំនាយបាន

< បាទ ថៅកែស្រីតើនៅទីនេះមានរើសបុគ្គលិកទៀតដែលទេ? > ជុងហ្គុក

< ក៏រើស តែថាមានរឿងអ្វីមែនទេ? >

< គឺខ្ញុំនឹងប្អូនប្រុសចង់សុំធ្វើការនៅទីនេះផងតើបានទេ? តែដំបូងឡើយខ្ញុំនឹងប្អូនប្រុសធ្លាប់ធ្វើការនៅម្ដុំៗនេះដែរប៉ុន្តែដោយសារគេមិនបានបើកប្រាក់ ខែអោយទើបគ្មានប្រាក់ទិញអ្វីហូបទើបបានជាពួកខ្ញុំនាំគ្នារត់ចេញមកហើយខ្ញុំគ្រាន់តែចង់សុំធ្វើការនៅទីនេះមួយរយៈសិនដើម្បីបានប្រាក់ខ្លះៗត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ > ជុងហ្គុក ព្យាយាមនិយាយធ្វើគ្រប់ យ៉ាងដើម្បីអោយថៅកែស្រីម្នាក់នោះព្រមទទួលយកពួកគេទាំងពីរអោយធ្វើការនៅទីនេះខណៈពេលបាន
លឺនាយនិយាយអញ្ចឹងនាំអោយថៅកែស្រីម្នាក់នោះ
ងាកបែរទៅសម្លឹងមើលមុខ ថេយ៉ុង ដែលកំពុងឈរនៅស្ងៀមទាំងមានទឹកមុខស្លេកស្លាំងនោះ

[ I will be with you forever ] (ចប់)Where stories live. Discover now