ភាគទី8 : បងមិនសន្យាទេ!

626 62 1
                                    

ជុងហ្គុក នឹងប្រុសម្នាក់នោះឈរសម្លឹងមុខគ្នាឥតព្រិចមុននឹងនាយកម្លោះអោនមុខចុះក្រោមសម្លឹងមើលឈាមដែលកំពុងហូរចេញពីពោះរបស់ប្រុសម្នាក់នោះព្រោះអម្បាញ់មិញនេះនាយបានយកដប់ស្រាដែរបានបែកនោះមកចាក់គេបានមុននាំអោយប្រុសម្នាក់ទ្រាំទ្រលេងបានតទៀតថ្នាក់ទម្លាក់កាំបិត នៅនឹងដៃចោលទន់ជង្គង់ដួលទៅលើឥដ្ឋ

< ឯ...ឯង > គេម្នាក់នោះលើកដៃទៅចង្អុលមុខ ជុងហ្គុក មុននឹងស្រវេស្រវារកនឹងរើសកាំបិតធ្លាក់នៅក្បែរនោះយកទៅចាក់ជើង ជុងហ្គុក ធ្វើអោយនាយកម្លោះបានឃើញអ៊ីចឹងអោនទៅរើសកាំបិតមួយនោះយកបានកាន់បានមកចាក់ទៅលើខ្លួនគេបន្ថែមទៀតរហូតដល់ប្រុសម្នាក់នោះដេកសម្លាប់សភាពមើលសឹងតែមិនយល់

< ថេយ៍~ > ជុងហ្គុក ប្រញាប់ងាកក្រោយឃើញ
រាងតូចច្រឡឹងឈរនៅជ្រុងម្ខាងសម្លឹងមើលមកខ្លួនដោយទឹកភ្នែករលីងរលោងខ្លួនប្រាណញ័រទទ្រើកព្រោះគេកំពុងតក់ស្លុតរន្ធត់ជាមួយនឹងហេតុការណ៍មុននេះពេលបានឃើញមនុស្សដែលខ្លួនស្រលាញ់សម្លាប់មនុស្សនៅនឹងមុខស្រស់ៗអ៊ីចឹង

< បង...បងសម្លាញ់គេហ្ហេស? > ថេយ៉ុង

< អូនស្ដាប់បងសិនណាថេយ៍ > ជុងហ្គុក ស្ទុះងើបដើរទៅរករាងតូចតែ ថេយ៉ុង បែរជាឈានជើងដើរថយក្រោយហាក់បីដូចជាកំពុងខ្លាចនាយ

< ហ្ហឹកៗៗ~ បងសម្លាប់គេធ្វើអីជាគេមនុស្សណា? ថែមទាំងបងអាចនឹងមានឈ្មោះជាឃាតករសម្លាប់
ដូចគ្នាដឹងទេ ?? > ថេយ៉ុង ស្រដីប្រាប់ទៅកាន់អ្នកម្ខាងទៀតដោយមានទឹកភ្នែកជោកថ្ពាល់! គេមិនចង់អោយនាយសម្លាប់ប្រុសម្នាក់នោះព្រោះគេខ្លាចថានាយនឹងជាប់ឈ្មោះជាមនុស្សអាក្រក់កាន់តែខ្លាំងជាងនេះជាឃាតកម្មសម្លាប់មនុស្សខ្លាចថានាយនឹងត្រូវជាប់គុកបើបែបហ្នឹងតើខ្លួននៅសល់នៅនរណាទៀត?

< បងដឹងច្បាស់ថេយ៍! ប៉ុន្តែអូនសាកគិតមើលទៅប្រសិនបើបងមិនសម្លាប់គេទេពួកគេប្រាកដជានាំអូនទៅកន្លែងក្លឹបមួយនោះវិញឬសម្លាប់ពួកយើងវិញជាមិនខាន? បងសុខចិត្តជាប់ឈ្មោះជាឃាតករ
សម្លាប់មនុស្សក៏បងមិនព្រមអោយអូនសម្លាប់ឬទៅកន្លែងនរកមួយនោះវិញដែរ > ជុងហ្គុក លើកដៃប្រឡាក់សុទ្ធតែឈាមនោះក្រសោបមុខតូចអោយងើយសម្លឹងមើលមកខ្លួននិយាយរៀបរាប់ប្រាប់ទៅ កាន់គេទាំងដែលខ្លួនឯងកំពុងតែរលីងរលោងដូច គ្នា

[ I will be with you forever ] (ចប់)Where stories live. Discover now