ភាគទី9 : អូនដឹងថាបងប្រាកដជាឈឺចាប់ខ្លាំង

610 58 0
                                    

សម្លេងសម្រឹបជើងដើរចូលមករក ជុងហ្គុក នឹង
រាងតូចកាន់តែជិតដោយកែវភ្នែកកំណាចសម្លឹងមើលទៅកាន់ពួកគេទាំងពីរឥតព្រិចនាំអោយអ្នកអង្គុយយ៉ាងស្ងៀមស្ងាត់នោះត្រូវភ័យកាន់តែខ្លាំង

< ចៅហ្វាយ! > ប្រុសម្នាក់ទៀតត្រូវជាកូនចៅបានដើរមកជិត ហ្គុងយូ ធ្វើអោយត្រូវបង្អកដំណើរឈរនៅស្ងៀមងាកទៅរកកូនចៅរបស់ខ្លួន

< យ៉ាងមិច? > ហ្គុងយូ

< តើមានអ្វីមែនទេ ?? > គេម្នាក់នោះបានខ្សឹបសួរ
តិចៗដោយសារខ្លាចមានមនុស្សនៅក្បែរនោះអាចនឹងស្ដាប់លឺពួកគេកំពុងនិយាយគ្នា

< ក៏...ហ្ហេឺយ! បាត់ទៅណាហើយ ?? > ហ្គុងយូ
បែរមកវិញស្រាប់តែមិនបានឃើញមនុស្សពីរនាក់នោះទៀតឡើយតែពេលក្រឡេកមើលទៅក្រៅទើបឃើញថាពួកគេបាននាំគ្នាចុះពីលើរទេះភ្លើងរត់ចេញទៅបាត់ហើយ

< ចៅហ្វ~ >

< នៅឈរធ្មឹងធ្វើស្អីទៀតឆាប់ទៅតាមពួកគេទៅព្រោះពួកគេនឹងហើយគឺជាពីរនាក់នោះ > មិនទុកពេលអោយកូនចៅរបស់ខ្លួននិយាយសួរអ្វីទាន់នាយសង្ហាស្រាប់តែស្រែកសម្លុតប្រាប់ទៅកាន់ពួកគេមុន នឹងដើរញាប់ជើងចេញពីក្នុងរទេះភ្លើងរត់ទៅតាម ជុងហ្គុក នឹង ថេយ៉ុង នាំអោយកូនចៅរបស់គេបាន ឃើញអ៊ីចឹងក៏ប្រញាប់រត់ចេញទៅតាមធ្វើអោយទីនោះកើតជាមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង។

< ជុង! ពួកគេបានតាមពួកយើងទៀតហើយ >
ថេយ៉ុង រត់កាន់ដៃ ជុងហ្គុក មិនលែងខណៈពេលងាកទៅក្រោយក៏បានឃើញពួកមនុស្សទាំងនោះកំពុងតែរត់មកតាមពួកគេទាំងពីរមានន័យថាពួកគេបានដឹងថាខ្លួនគឺជា ថេយ៉ុង ហើយមែនទេ?

< ឆាប់រត់អោយលឿនទៅ > ជុងហ្គុក កាន់ក្ដាប់ដៃតូចស្រឡូនមិនលេងព្យាយាមរត់គេចពីមនុស្សទាំង នោះដោយគ្មានទិសដៅមិនដឹងថាគួរទៅណាអោយប្រាកដគឺដឹងត្រឹមថាយ៉ាងណាក៏ពួកគេត្រូវតែរត់គេចអោយបានផុតពីពួកមនុស្សទាំងនោះសិនបើមិនដូច្នេះទេ ថេយ៉ុង ប្រាកដជាបានត្រឡប់ទៅរស់នៅក្នុងនរកមួយនោះវិញជាមិនខានឡើយ

< ផាំង!!! >

< អ្ហាយ៎ !!!! > ថេយ៉ុង លើកដៃម្ខាងខ្ទប់ត្រចៀកស្រែកឡើងដោយការភ័យខ្លាចព្រោះតែអ្នកកំពុងរត់ដេញតាមពួកគេនោះបានទាញកាំភ្លើងចេញពីចង្កេះ
ខោបាញ់តម្រង់មករកពួកគេប៉ុន្តែសំណាងហើយ ដែលមិនត្រូវ

[ I will be with you forever ] (ចប់)Where stories live. Discover now