@ផ្ដើមរឿង.....
ទោះបីជាជំនាន់កាលឆ្នាំ 1990 ពិភពលោកទាំងមូលចាប់ផ្តើមបើកទូលាយមានអ្វីៗជាច្រើនដែលទំទើប ទាន់សម័យខ្លះទៅហើយក៏តាមប៉ុន្តែអ្វីដែលនៅមិនទាន់បើកទូលាយព្រមទទួលយកនោះគឺជាការស្រលាញ់ភេទដូចគ្នា! មនុស្សគ្រប់គ្នានៅតែរើសអើងស្អប់ការស្រលាញ់ភេទដូចគ្នាបើសិនជាបានដឹងថាមាននរណាម្នាក់ដែលស្រលាញ់ភេទដូចគ្នានោះគឺមានតែជាការដាក់ទោសទទួលបានទារុណ្ឌកម្មឬក៏ស្លាប់ម្យ៉ាងគត់ប៉ុណ្ណោះ
< ពួកឯងភ្ញៀវមកហើយឆាប់នាំគ្នាចេញទៅទទួល ភ្ញៀវទៅនឹងប្រាកដជាដឹងហើយមែនទេតើពួកនាងមានទួនាទីត្រូវធ្វើយ៉ាងមិចខ្លះ? > មេការស្រីនៅក្នុងក្លឹបបនស្រីដែលធំល្បីឈ្មោះមួយកន្លែងបានស្រដីប្រាប់ទៅកាន់ស្រីស្រស់សោភិនីអោយចេញទៅរាក់ទាក់ទទួលភ្ញៀវដែលបានមកចូលផឹកស៊ីនោះ
< ពួកយើងដឹងហើយមេការ > ពួកស្រីស្រស់សោភិនីជាច្រើនប្រញាប់នាំគ្នារៀបចំខ្លួនដើរចេញ ទៅធ្វើការងាររបស់ខ្លួន។
< លោកម្ចាស់មកទីនេះត្រូវការអ្វីដែរ? > ស្រីរូបស្រស់សម្រស់បានម្នាក់ដើរចូលចេញមកកៀកដៃនាយសង្ហាដែលជាភ្ញៀវព្រមទាំងស្រដីសួរនាំដោយ
ប្រើសម្លេងស្រទន់មានស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខប៉ុន្តែក៏មិនអាចទាក់ចិត្តអ្នកម្ខាងទៀតបានឡើយ< ខ្ញុំគ្រាន់តែមកតាមការអញ្ជើញរបស់មិត្តធម្មតា ប៉ុណ្ណោះ > នាយកម្លោះធ្វើការថ្នាក់ខ្ពស់ជាមន្ត្រីរាជការបាននិយាយតបប្រាប់ទៅវិញយ៉ាងគួរសម
ប៉ុន្តែនាយនិយាយគឺជាការពិតព្រោះនាយមិនបានចង់មកឡើយគឺដោយសារអ្នកស្គាល់ធ្វើការជាមួយ គ្នាបានបបួលខ្លួនមកដោយគិតថាជាអ្នកស្គាល់គ្នាទើបនាយយល់ព្រមមកតាមការអញ្ជើញអ៊ីចឹង
< អ៎ូ! បើអ៊ីចឹងអញ្ជើញចូលទៅអង្គុយនៅខាងក្នុងសិនមកចាំខ្ញុំនាំទៅព្រមទាំងអង្គុយកំដរលោកតើយ៉ាងមិចដែរ? > ស្រីស្រស់សោភិនីប្រាប់ជាមួយនឹង បង្ហាញកាយវិការបង្ហាញអោយដៃអ្នកម្ខាងទៀតផង
ចំណែកឯអ្នកខាងណោះវិញហាក់បីដូចជាមិនបានមានអារម្មណ៍អ្វីជាមួយនាងដដែលនឹងមិនបានបន្ទោសឬគិតនឹងមើលងើយពីចរឹករបស់នាងដូចគ្នាព្រោះតែដឹងថាវាគឺជាការងាររបស់នាង
YOU ARE READING
[ I will be with you forever ] (ចប់)
Ficção Geralព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គគ្រប់យ៉ាងដើម្បីបានរួមរស់នៅជាមួយគ្នាបាននៅក្បែរគ្នាតែងតែគិតមករហូតថាអាចនឹងថ្ងៃណាមួយពិភពលោកទាំងមូលនឹងព្រមទទួលស្គាល់ពីស្នេហារបស់ពួកគេប៉ុន្តែ...គ្រប់យ៉ាងវាបានត្រឹមតែជាការស្រមើស្រមៃការរពឹងនូវអ្វីដែលវាមិនអាចនឹងទៅរួចចុងក្រោយបានត្រ...