ទាល់តែម៉ោង9កន្លះឯណោះទើបថៅកែស្រីត្រឡប់មកពីផ្សារវិញ ជុងហ្គុក នឹងកូនចៅដទៃទៀតក៏បានប្រញាប់នាំគ្នាជួយជញ្ជូនអីវ៉ាន់ទាំងនោះយកទៅទុកនៅខាងក្រោយកន្លែងសម្រាប់ទុកអីវ៉ាន់តែនាយក៏សម្លឹងរកមើលរាងតូចដូចគ្នានឹងលួចឆ្ងល់ថាគេបាត់ ទៅណាហើយព្រោះតែមិនបានឃើញគេធ្វើការនៅខាងមុខលើកអាហារយកទៅអោយភ្ញៀវដូចជាតាមទម្លាប់ឡើយ
< ថៅកែស្រីខ្ញុំមានរឿងចង់ប្រាប់ > ស្រីម្នាក់ដែលបានធ្វើបាបរាងតូចកាលពីប៉ុន្មានម៉ោងមុននោះខណៈពេលបានឃើញថៅកែស្រីដាក់អង្គុយអង្គុយចុះលើកៅអីភ្លាមក៏ប្រញាប់រត់ទៅស្រដីប្រាប់គាត់
< រឿងស្អីទៀតហើយ? >
< គឺប៉ុន្មានម៉ោងមុននេះណា ថេយ៉ុង បានលើកអាហារយកទៅអោយភ្ញៀវតែគេធ្វើការដូចជាខ្ជិលៗ
មិនចង់ធ្វើដើរមិនប្រយ័ត្នក៏ទៅទាក់ជាមួយនឹងអ្វីមិន ដឹងធ្វើអោយអាហាររបស់ភ្ញៀវនឹងចានបែកខ្ទេចអស់ណាថៅកែស្រី >< ហេតុអីបានជាក្មេងនោះធ្វើការស្លាក់ស្លើតម្ល៉េះ? ចុះពេលនេះគេបាត់ទៅណាហើយ ?? > ថៅកែស្រីបានលឺអ៊ីចឹងក៏កើតចិត្តជាមួម៉ៅក្ដៅក្រហាយខឹងឡើងភ្លាមៗ
< ដោយសារខ្ញុំឃើញគេធ្វើការអ៊ីចឹងខ្លាចគេមិនចេះ ប្រយ័ត្នប្រយែងទៀតទើបខ្ញុំប្រាប់អោយគេទៅធ្វើការនៅខាងក្រោយក្នុងកន្លែងផ្ទះបាយវិញបាត់ហើយ >
< ឆាប់ទៅហៅគេអោយមកជួបយើងមក >
< ចាស៎ ថៅកែស្រី > ស្រីម្នាក់នោះតបហើយក៏ដើរ ចេញទៅទាំងលួចញញឹមសមចិត្តជាខ្លាំង
ប្រហែលជាមួយស្របក់ក្រោយមកស្រីម្នាក់នោះបានក៏ដើរចេញមកវិញជាមួយនឹង ថេយ៉ុង នាំអោយ ជុងហ្គុក កំពុងរវល់ធ្វើការយ៉ាងញាប់ដៃនោះងាកទៅក៏បានឃើញរាងតូចថែមទាំងបានឃើញដៃរបស់គេកំពុងរុំរបួសទៀតផងធ្វើអោយនាយកាន់តែឆ្ងល់ថារាងតូចកើតអ្វីនរណាបានធ្វើអ្វីគេទៀតហើយ ??
< មុននេះយើងលឺនាងនេះប្រាប់យើងថាឯងបានលើកអាហារទៅអោយភ្ញៀវតែបែរជាធ្វើអោយអាហារភ្ញៀវដែលបានកម្ម៉ង់នោះក្រពុបព្រមទាំងបែកចានខ្ទេចអស់ទៀត? តើឯងដើរយ៉ាងមិចបានជាដួលដូច ជាក្មេងអ៊ីចឹងដើរមិនចេះមើលផ្លូវទេមែនទេហ្ហាស ?! > ថៅកែស្រីងើបឈរស្រែកដាក់ ថេយ៉ុង ខ្លាំងៗនាំអោយកម្មករគ្រប់គ្នាឈរសម្លឹងមើលទៅរាងតូចមិនដាក់ភ្នែក
YOU ARE READING
[ I will be with you forever ] (ចប់)
General Fictionព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គគ្រប់យ៉ាងដើម្បីបានរួមរស់នៅជាមួយគ្នាបាននៅក្បែរគ្នាតែងតែគិតមករហូតថាអាចនឹងថ្ងៃណាមួយពិភពលោកទាំងមូលនឹងព្រមទទួលស្គាល់ពីស្នេហារបស់ពួកគេប៉ុន្តែ...គ្រប់យ៉ាងវាបានត្រឹមតែជាការស្រមើស្រមៃការរពឹងនូវអ្វីដែលវាមិនអាចនឹងទៅរួចចុងក្រោយបានត្រ...