បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.7K 107 0
                                    


ភាគទី5:ហេតុអីក៏ខ្ញុំមានអារម្មណ៍ថាឈឺម្លេះ..?

សម្លេងឡូឡារបស់អុីបូបានធ្វើឲ្យលឺដល់លោកវ៉ាងគាត់ក៏ចុះពីបន្ទប់មកមើលចង់ដឹងថាកូនប្រុសតែមួយរបស់គាត់នេះចង់បង្ករឿងអីទៀតហើយ

«មានរឿងអីបានជាឡូឡាគ្មានក្រែកចិត្តអ្ន្នៅក្នុងផ្ទះសោះចឹង?»លោកវ៉ាង

«សួរកូនប្រុសរបស់បងដោយខ្លួនឯងទៅ អូនមិនដឹងទេសុខៗក៏មកឡូឡាសួររកកូនចាន់»អ្នកស្រីវ៉ាង

«ឯងរកកូនចាន់ធ្វើអី?»លោកម្ចាស់ចម្លែកចិត្តក៏សួរទៅអុីបូព្រោះគេមិនដែលសួររកចាន់សូម្បីម្តងលើកនេះជាលើកទីមួយហើយ

«រកគេដើម្បីដាក់ទោស»អុីបូងាកមកនិយាយជាមួយលោកវ៉ាងទាំងទឹកមុខមិនស្រាស់

«ដាក់ទោសរឿងអី? គេទៅធ្វើស្អីឯង?»

«ប៉ាអត់មើលក្បាលខ្ញុំទេឬ ដោយសារតែអាក្មេងសំរាមនោះហើយទើបក្បាលរបស់ខ្ញុំបែក»អុីបូ

«ក្បាលឯងបែកដោយសារតែឯងមិនថែរក្សារវា សមហើយដែលបែកចឹងនោះឲ្យឈាមខ្មៅក្នុងខួរក្បាលឯងនុងវាហូរចេញមកក្រៅអស់ក្រែងល៎ឯងឈប់ឆ្កួតនិងស្រីស្រាទៀត»លោកមិនបានបារម្ភតែបែជានិយាយស្តីបន្ទោសឲ្យកូនប្រុសថែម

«លោកប៉ា....!»អុីបូអស់ពាក្យនិយាយនេះមិនបារម្ភហើយនៅស្តីឲ្យទៀតមិនដែលឃើញប៉ាម៉ាក់ឯណាបែបនេះទេលោកអើយ

«មិនបាច់មកហៅយើងទេ មែនហើយថកងៃនេះឯងត្រូវទៅក្រុមហ៊ុនហាមដាច់ខាតឯងប្រកែកបើមិនចឹងទេយើងកាត់កាលឯងចោលមិនខាន»លោកវ៉ាងនិយាយទាំងកំហិតទៅលើអុីបូមនុស្សសូចជាគេបើមិនប្រើធម៍ក្តៅគឺមិនបានផលនោះទេ

«ទៀតហើយ ធុញណាស់»អុីបូចាប់ផ្តើមមុខជូរភ្លាមៗគេស្អប់បំផុតហើយការងារនៅក្នុងក្រុមហ៊ុន

«ឆាប់ទៅរៀបចំខ្លួនទៅ»លោកវ៉ាង

«ខ្ញុំដឹងហើយ»គេឡើងទៅប្តូរខោអាវទាំងចិត្តមិនចង់នេះកុំតែខ្លាចលោកវ៉ាងកាត់កាលចោលទេកុំអីគេឈនៅឈរប្រកែកដាច់ហិង្សាតែម្តង

«និយាយចឹងដូចជាមិនឃើញកូនចាន់ អូនមានឃើញទេ!!?»លោកវ៉ាងងាកឆ្វេងងាកស្តាំឃើញថាបាត់ចាន់លោកក៏សួរព្រោះសព្វដងគឺឃើញគេនៅជិតប្រពន្ធខ្លួនរហូតមិនដែលឃ្លាតទេ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now