ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន

1.5K 103 0
                                    


ភាគទី23:មិនចាំបាច់ជាមនុស្សសំខាន់ក៏បាន

ក្រោយពីទាស់ពាក្យសម្តីជាមួយនិងរូហ្សាហើយជីមីនក៏មិននៅបន្ទាបខ្លួនទៅឈ្លោះជាមួយមនុស្សដែលមាននិស្ស័យអាក្រក់ដូចជារូហ្សានេះទៀតដែរ គេរហ័សដកខ្លួនដើម្បីទៅចាត់ការយុងហ្គីចេញវិញម្តង

+ក្នុងបន្ទប់

«យ៉ាងមិចស្រីក្រៅឆ្ងាញ់ណាស់មែនទេបានជាលោកចូលចិត្តភ្លើតភ្លើនបែបនេះ»សំនួរយ៉ាងស្រទន់ហារស្តីឡើងខណៈពេលចូលមកដល់ក្នុងមិនដល់មួយនាទីសហរួលបួលផង

«ត្រូវហើយមនុស្សស្រីវាឆ្ងាញ់ យ៉ាងមិច?»ពាក្យសម្តីឌឺដងមិនចេះស្រាកស្រាន្តរបស់យុងហ្គីពិតជាមុតស្រួចប្រៀបមិនខុសពីកាំបិតចាក់ទន្លុះសាច់របស់គេជាដុំៗនោះទេ

«ហ្ហឹស~ហេតុអីទៅ ហេតុអីក៏លោកមិនអាចចោលពួកស្រីទាំងនោះបានពួកនាងល្អជាងខ្ញុំណាស់មែនទេ?ឬមួយខ្ញបំពេញក្តីសុខរបស់លោកមិនគ្រប់គ្រាន់?» មនុស្សដែលធ្លាប់សម្តីខ្លាំងៗជាមនុស្សក្បាលរឹងជចេសមិនស្តាប់អ្នកណាពេលនេះបែជាមកឈរសម្រក់ទឹកភ្នែកនៅចំពោះមុខរបស់យុងហ្គីទៅវិញ

«ត្រូវហើយឯងគ្មានអីល្អដូចពួកនាងទេ!»មួយប្រយោគៗរបស់គេហេតុអីក៏មុតស្រួចខ្លាំងម្លេះឬគេនិយាយចេញមកនេះដិយមិនគិតពីចិត្តអ្នកម្ខាងទៀតទេឬ

«យុង....!»សម្តីមួយម៉ាត់ពីមាត់ជីមីន

«យ៉ាងមិច?»គេឆ្លើយហីៗ

«ខ្ញុំសួរលោកតាមត្រង់ចុះ រយៈពេលជាងមួយខែនេះលោកមានដែរសហរលាញ់ខ្ញុំខ្លះទេ?»សំនួរដែលលខាំមាត់លាក់ទុកជាយូក៏បានបង្ហើបឡើងនៅឡើយតែចម្លើយដែរនៅមិនទាន់ទទួលបានវានោះទេ

«ទេ...!»មួយម៉ាត់យ៉ាងខ្លីដោយមិនចាំបាច់ចំណាយពេលស្តាប់យូរ ពាក្យថាទេមួយម៉ាត់និយាយមកគឺស្រួលខ្លាំងណាស់តែជីមីនវិញគេចាប់ផ្តើមថប់ក្នុងទ្រូងដូចជាឈឺអួលដោយមិនដឹងថាគួនិយាយអ្វីទៀតនោះទេ

«តែខ្ញុំបានសហរលាញ់លោកហើយ!»ជីមីននិយាយទាំងមានទឹកភ្នែកហូរចុះមកដូចបាក់ទំនប់

«....»ស្ងាត់គ្មានការឆ្លើយតបមកវិញនោះទេ

«ហ្ហឹស~ខ្ញុំគុតទៅថាលោកស្រលាញ់មនុស្សស្រីមិនមែនស្រលាញ់មនុស្សប្រុស តែសុំទោសផងលោកជារបស់ខ្ញុំជាកម្មសិទ្ធរបស់ខ្ញុំហើយទឡបីជាលោកមិនស្រលាញ់ខ្ញុំក៏ដោយក៏ខ្ញុំមិនព្រមឲ្យពួកស្រីៗទាំងនោះមកដណ្តើមលោកចេញពីខ្ញុំឡើយ»សម្លេងស្មើថេងស្រប់ជាមួយនិងទឹកមុខញញឹមតិចៗទឹកភ្នែកហូរកាត់ស្នាមញញឹមមើលទៅវាពិតជាគួរឲ្យព្រឺសម្បុរតើជីមីនពេលនេះគឺរឹតតែសាហាវជាងមុនមែនទេ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now