ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន

1.6K 124 0
                                    


ភាគទី19:ខ្ញុំរកវាឃើញនៅបន្ទប់ជីមីន

«អ្នកបម្រើរមួយផ្ទះបាត់ទៅណាអស់ហើយ មិចមិនឃើញអើតក្បាលមកចឹង..?»អុីបូស្រែកឡូឡាពេញភូមិគ្រឹះនេះមនុស្សមួយផ្ទះបែបាត់ស្រមោលអស់គ្មានឃើញសូម្បីតែម្នាក់

«ហ្ហឹក..អ្នកប្រុស..ជួយចាន់ផង..ចាប់ឈឺណាស់អ្នកប្រុស!!»នាយតូចដំអូញដំអែពោលពាក្យឈឺដដែលព្រោះតែដៃរបស់គេហូរឈាមមិនបាត់សោះ

«មិនអីទេចាំយើងនាំឯងទៅមន្ទីពេទ្យ..អឹប»មិនរង់ចាំយូគេរហ័សលើកបីចាន់ដាក់ក្នុងឡាននិងបើកលឿនដូចហោះសម្តៅទៅមន្ទីពេទ្យ

+ភូមិគ្រឹះចន

«ឆុយ....មែ៉ហ្ហើយនេះស្អីនឹងមិចក៏រញេរញៃពេញផ្ទះម្លេះ?»ជុងហ្គុកបើកទ្វាខ្វាកគេចង់បាស់ជើងពេលឃើញផ្ទះរញេរញៃសុទ្ធតែសំបកនំភួញខ្នើយរហែកធ្លាយចេញសំឡីគរខ្ទិចខ្ទីអស់គ្មានសល់

«គីម ថេយុង.....!!»ជុងហ្គុកដើរមកដល់ផ្ទះបាយគេក៏ស្រែកមួយវាសធ្វើឲ្យអ្នកដែលកំពុងអង្គុយញុំាមីកំប៉ុងនោះបើកភ្នែកក្រឡោតៗមើលមកគេ

«ស្អី...!»តបមួយយ៉ាងខ្លី ហើយបន្តឈ្ងោកញា

«ព្រះ...នេះឯងជាមនុស្សឬជាសត្វនឹងបានជាបណ្តោយឲ្យផ្ទះទៅជារញេរញៃខ្ទិចខ្ទីអស់ចឹង?»ភ្នែកទាំងគូរក្រឡេកក្រឡាប់មើលសភាពផ្ទះបន្តិចតាមសម្តីអ្នកជាប្តីនិយាយមុននេះរួចក៏តបថា

«ហ្ហឹម...ខ្ញុំមិនដឹងដែរ ថាខ្លួនឯងជាស្អី!»ចម្លើយដ៏សែនល្អហោះចេញពីមាត់ថេយុងធ្វើឲ្យជុងហ្គុកគាំងអស់ពាក្យនិយាយ

«ហ្ហើយ....នេះខ្ញុំអាចឆ្កួតដែលទេ?»គេសួរមកខ្លួនឯងព្រោះតាំងពីដើមមិនធ្លាប់ជួបរឿងឈឺក្បាលមនុស្សក្បាលរឹងដូចថេយុងចឹងទេ

«ហ្ហឹក...អួយឆ្អែតហើយខ្ញុំទៅគេងហើយបាយៗលោកប្តី អូភ្លេចប្រាប់ថ្ងៃនេះគេងនៅក្រៅបន្ទប់ចុះហើយកុំភ្លេចរៀបចំផ្ទះផងណា»ថេយុងងាកមកនិយាយប្រាប់ទៅជុងហ្គុកដោយញាក់ស្មាដាក់តិចៗ

«ហេតុអីយើងត្រូវស្តាប់ឯង?»

«អូ!  ហេតុអីត្រូវស្តាប់មែនទេលោកប្តី? នេះមើលនេះជាស្អីទៅ?»នាយតូចជញ្ជក់មាត់តិចៗញញឹមញញែមនិងលើកអ្វីម្យា៉ងឲ្យជុងហ្គុកមើលទៀត

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Donde viven las historias. Descúbrelo ahora