បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.8K 129 0
                                    


ភាគទី3:អ្នកប្រុសមានបំណងធ្វើបាបខ្ញុំ.....

«និយាយចេះស្តាប់គ្នាបែបនេះទើបមិនសូវឈឺខ្លួន»

«លែងដៃខ្ញុំទៅអ្នកប្រុស ខ្ញុំប្រញាប់ទៅធ្វើការងារដែលអ្នកប្រុសបញ្ជា»

«ព្រុស....»អុីបូមិនត្រឹមតែប្រលែងធម្មតាទេគេបានបន្ថែមកម្លាំងដៃរុញចាន់ឲ្យដួលទៅនិងឥដ្ឋទៀតផង

«.....»ចាន់មិនមាត់បានត្តឹមខំមាត់សង្កត់និងប្រឹងក្រោកឡើងទៅធ្វើការងារដែលអុីបូបញ្ជាទាំងមិនចង់ព្រោះគេស្គាល់ចរឹកអុីបូច្បាស់បើគេប្រើហើយទោះធ្វើស្អាតក៏គេរឿងច្រើនប្រើរហូតដល់យើងមិនបានសម្រាកម៉ង

+នៅក្នុងបន្ទប់ទឹក

«ហ្ហឹម~វាជាស្អីទៅមើលចុះហេតុអីក៏គគ្រិចម្លេះ? ហ្ហឺយជាតិមុនខ្ញុំសាងកម្មអីជាមួយនិងអ្នកប្រុសទៅបានជាជាតិខ្ញុំត្រូវសងគាត់នោះ»បន្ទប់ទឹកអុីបូពោពេញទៅដោយសម្រាប់កាកសំណល់ជាច្រើន មិនឆ្ងល់ទេថាហេតុអីក្នុងបន្ទប់ទឹកមានសម្រាមនោះព្រោះអុីបូជាអ្នកយកសម្រាមទៅចាក់ក្នុងបន្ទប់ទឹក

«ធ្វើទៅកុំរអ៊ូច្រើនពេក!!»អុីបូឈរផ្អែកខ្លួននិងទ្វាបន្ទប់មកចាំមើលថាចាន់ធ្វើការងារបានល្អឬអត់ខ្លាចចាន់លួចខ្ចិល

«បាទ!!»ចាន់ដើរទៅយកអំបោសនិងប្រដប់ចូកសម្រាមរួចចាប់ផ្តើមប្រមូលសម្រាមនោះដាក់ក្នុងធុងសម្រាមរួចរាល់អស់គេក៏លាងទាំងក្នុងនិងក្រៅបន្ទប់ដាក់ក្លិនផ្កាកុលាបតាមអ្វីដែលអុីបូបញ្ជារួចក៏បន្តទៅបោកខោអាវនៅខាងក្រោយភូមិគ្រឹះម្តងព្រោះអុីបូបញ្ជានិងហាមដាច់ខាតមិនឲ្យចាន់បោកខោអាវនិងម៉ាសុីននោះទេ

«ខោអាវច្រើនម្លឹងៗបោកមិចនិងរួចទៅ នេះគាត់មានបំណងចង់ធ្វើបាបខ្ញុំច្បាស់ណាស់»ខោអាវអុីបូគរដូចភ្នំចាន់ឃើញហើយចង់ខ្យល់គរសន្លប់ឲ្យដល់ស្អែកទេ

«ហ្ហឺយ..នេះសូម្បីតែខោក្នុងក៏ខ្ញុំត្រូវបោកដែរ មែនទេ...ហ្ហួកៗ...ឆ្អាមម្លេះលោកអើយ»ចាន់រើអាវដាក់ចូលចានដែករៀបនិងបោកទៅហើយតែក៏ស្រវាចាប់ប៉ះខោក្នុងរបស់អុីបូដែលមានក្លិនឆ្អាមឡប់មិនដឹងជាក្លិនស្អីទេបានឆ្អាមដល់ថ្នាក់នឹង

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Tempat cerita menjadi hidup. Temukan sekarang