ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច

1.5K 108 0
                                    


ភាគទី18:ខ្ញុំឈឺ ខ្ញុំខ្លាច

«ត្រូវហើយតែយើងព្រមរៀមការព្រោះតែត្រូវលោកប៉ាបង្ខំប៉ុណ្ណោះ»អុីបូ

«តែមានអីមើលទៅក្មេងម្នាក់នឹងក៏ស្អាតណាស់ដែលតើឯងយកទៅវាក៏មិនខុសទាស់ដែល»យុងហ្គី

«អាយុងគំនិតល្អ....ក្មេងនោះទាំងស្អាតទាំងទន់ភ្លន់គួរឲ្យស្រលាញ់បើសិនយើងជាឯងណាមិនចាំបាច់ប៉ាឯងបង្ខំទេយើងចាប់ការយកតែម្តង»ជុងហ្គុកនិយាយទាំងសើចតែគេមិនបានដឹងថាកំពុងតែមានក្រសែភ្នែកកំណាចមួយគូរសម្លឹងមើលមកគេនោះទេ

«ឯងគ្មានសិទ្ធសូម្បីបានប៉ះគេ កុំស្រមៃខ្ពស់ពេក»អុីបូនិយាយមុឺងម៉ាត់កែវភ្នែកសម្លក់ជុងហ្គុកមិនដាក់

« មាត់និយាយថាស្អប់គេតែចិត្តហួងហែងគេសម្បើមណាស់លោកបងបូ បើថាស្រលាញ់គេក៏និយាយមោចាំបាច់លេងអាចរឹកប្រុសស្អាតនឹងធ្វើស្អីប្រយ័ត្នតែគេអស់អារម្មណ៍គេរត់ចោលក្បាលទៅ»យុងហ្គីប្រលះអុីបូកណ្តាលមុខពិតណាស់អាខាងហួងហែងខុសរបៀបនឹង

«កុំចេះរឿងរបស់យើង ស្រលាញ់មិនស្រលាញ់គ្មានស្អីពាក់ព័ន្ធជាមួយពួកឯងទេកុំមកចេះឈឺក្បាលជំនួសយើងពេក»នាយសម្លក់ថ្លែខណៈពេលពួកមិត្តៗចំអន់ចំៗពេកបែបនេះ

«ហ្ហាសៗ....គិតទៅមានម្យា៉ងដែលតើ ពេលទំនេរមកជុំជើងគ្នានិយាយដើមប្រពន្ធក្នុងក្លឹបក្លែបស្រាអោបស្រីជីវិតពិតមានន័យមែនវេុីយ»ជុងហ្គុកដៃម្ខាងអិបស្រីកំណាន់ម្ខាងលើកកែវស្រាមកអក យកហើយនិយាយដើមប្រពន្ធនៅមុខស្រីស្នេហ៍ពិតជាប្តីល្អកម្ររកបានមែន

...រុឺង...រុឺង....
  កំពុងតែអង្គុយផឹកស្រាអោបស្រីសប្បាយផងទូរស័ព្ទរបស់ពួកគេក៏រោទ៍ឡើងព្រមគ្នា(ចៃដន្យមេះ?)

«ថេយុងខលមក?»

«អាល្អិតជីមីនខលមកធ្វើស្អី?»

«គេខលមកមានការស្អីទៅ?»

  រាងក្រាសទាំងបីលើកទូរស័ព្ទមកមើលនិងលាន់មាត់និយាយព្រមៗគ្នាពេលឃើញលេងប្រពន្ធៗខលមក

«អាឡូ...ចលមកធ្វើស្អីមានស្អីទាំងយប់នឹង?»ជុងហ្គុកចុចទទួលពេបកំហគសួរទៅអ្នកម្ខាងទៀតទាំងមួរម៉ៅតិចៗព្រោះតែគេបានខលមករំខានក្តីសុខខ្លួន

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now