បំបាក់ស្នេហ៍លោកប្តីព្រាននារី

1.5K 119 1
                                    


ភាគទី16:បងជារបស់ខ្ញុំតែម្នាក់គត់អុីបូ!
  ក្រោយអង្គុយគិតអស់មួយសន្ទុះជីមីនក៏បានចូលទៅងូតទឹកសម្អាតកាយដើម្បីចុះទៅញុំាបាយពេលល្ងាច...

+តុបាយ

  ជីមី ដើរមកទាំងទ្រុឌទ្រោមគេអស់កម្លាំងប្រហែលមកពីការចាញ់កូនក៏ថាបានរាងកាយស្គមជាងមុនឆ្ងាយណាស់

«ចៅហ្វាយតូចយ៉ាងមិចហើយ មើលទៅដូចជាអស់កម្លាំងខ្លាំងម្លេះ»ពិបាកភ្នែកពេកទើបម៉ែដោះចូលទៅជួយ

«អគុណមែ៉ដោះហើយ ខ្ញុំគ្រាន់តែមិនសូវស្រួលខ្លួនប៉ុណ្ណោះកុំបារម្ភពីខ្ញុំពេកអី»ជីមីនញញឹមថើទាំងទឹកមុខស្រពាប់ស្រពោនគេមិនចង់ឲ្យអ្នកណាមកបារម្ភពីគេនោះទេព្រោះគេចង់បង្ហាញថាគេរឹងមាំហើយគេក៏មិនទន់ជ្រាយដែរ

«តែខ្ញុំមើកទៅចៅហ្វាយតូចស្លេកស្លាំងខ្លាំងណាស់
តើចៅហ្វាយតូចបានទៅពិនិត្យសុខភាពហើយឬនៅ?»ម៉ែដោះ

«មិនអីទេម៉ែដោះខ្ញុំញុំាអីតែបន្តិចរួចសម្រាកតែប៉ុន្នឹងក៏មានកម្លាំងវិញហើយ អគុណដែលមែ៉បារម្ភពីខ្ញុំ»ជីមីន

«ឈឺប៉ុន្នឹងវាមិនស្លាប់ទេ កុំរំអួយពេក»សម្លេងស្រួយស្រះដូចជាសារិការបានបន្លឺឡើងមកនៅខាងមុខខ្លោងទ្វាចូលក្នុងភូមិគ្រឹះទាមទាអោយអ្នកដែលនៅខាងក្នុងងាកទៅមើលម្ចាស់សម្លេងយ៉ាងលឿន

«អ្នកនាងរូហ្សា.....»ទាំងកូនចៅយុងហ្គីនិងមែ៉ដោះរួមនិងអ្នកបម្រើរគ្រប់គ្នាលាន់មាត់ព្រាតព្រោះវត្តមានរបស់មនុស្សស្រីដែលបាត់មុខរាប់ឆ្នាំពេលនេះក៏មកបង្ហាញម្តងទៀត

«នេះនៅចាំខ្ញុំដែរមែនទេ ខ្ញុំស្មានថាអ្នកទាំងអស់គ្នាភ្លេចខ្ញុំបាត់ទៅហើយ»រូហ្សានិយាយទាំងសើច
   រូហ្សា ជាអតីតសង្សាចាស់របស់យុងហ្គី យុងហ្គីស្រលាញ់គ្នាណាស់តែមិនគួរណារូហ្សានាងមានចិត្តផិតក្បត់ធ្វើឲ្យឲ្យយុងហ្គីឈឺចិត្តស្ទើឆ្កួតនៅពេលដែលដឹងថានាងបានក្បត់ខ្លួនទៅរៀបការជាមួយនិងប្រុសផ្សេង តែពេលនេះម្តេចក៏នាងត្រឡប់មកវិញចឹងហេតុអក៏ត្រឡប់មកនៅពេលដែលគេកំពុងតែភ្លេចនាងម្តងបន្តិចៗហើយនោះ

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Donde viven las historias. Descúbrelo ahora