ភាគទី26:បងនឹងសប្បាយចិត្ត

1.6K 126 2
                                    


ភាគទី26:បងនឹងសប្បាយចិត្ត

បងថ្លៃមកពីផ្ទះរបស់យើង»សម្លេងធំគ្រោលក្រលួចបាននិយាយកាត់សម្តីជីមីន

«អាគុក/អូនថេយ៍!»ទាំងជីមីននិងយុងហ្គីស្រែកឡើងតំណាលគ្នានេះមកទាំងគូរតែម្តង

«ជម្រាបសួរបងថ្លៃ»ទឹកមុខញញឹមឌឺដងដៃទាំងដប់លើកសំពះទៅយុងហ្គី

«ថេយ៍អូនមកធ្វើអីក្រែងពួកយើងទើបតែជួបគ្នាកាលពីថ្ងៃមិញតើ?»ជីមីនងើបមកទទួលប្អូនដោយការងឿយឆ្ងល់ មនគ្នាមកធ្វើអីបើទើបតែនិយាយគ្នារួចកាលពីថ្ងៃសោះ

«គឺអូនមកនៅទីនេះជាមួយនិងបងមីន អូនមិនទុកចិត្តពួកខ្មោចព្រាយម្តុំនេះទេខ្លាចថាវាចូលសន្ធិតក្នុងរូបកាយបងហើយធ្វើបាបបងទៅគិតយ៉ាងមិច»នាយតូចថេយុងពោលពាក្យបញ្ឆិតបញ្ឆៀងដៀមដាមមើលលើមើលក្រោមធ្វើឲ្យរូហ្សានាងចាប់ផ្តើមានខ្លួនរួចក៏ក្រោកឡើងតជាមួយនឹងថេយុង

«ឯងចង់ថាយើងជាខ្មោចព្រាយមែនទេអាក្មេងចង្រៃ »ចង្អុលមុខថេយុង

«នាងឆាប់ទះមាត់ខ្លួនឯងភ្លាម មុននេះនាងហៅអ្នកណាថាក្មេងចង្រៃ»ទ្រាំស្តាប់គេស្តីថាប្រពន្ធខ្លួនមិនបានជុងហ្គុកក៏ចេញមុខមកការពារថេយុងមិនឲ្យស្រីបិសាចរូហ្សានេះនិយាយមើលងាយថេយុងឡើយ(គេស្រលាញ់ប្រពន្ធគេណាស់ឡូវហ៎)

(ថាពីរនាក់ទៅអញវិលខួរហើយ នេះមោថែមម្នាក់ទៀតដោយទាំងអាចង្រៃគុកកំពូលមនុស្សនេះទៀតផ្ទះនេះអញមិនបាច់នៅទេមើលទៅ)ទឹកមុខធុញថប់ផុសឡើងលើផ្ទៃមុខសរលោងទាំងក្នុងចិត្តកំពុងតែគិតថាគេអាចទ្ររួចឬអត់ បើគ្រាន់តែជីមីននិងរូហ្សាគេទប់មិនឈ្នះផងឥឡូវថែមថេយុងនិងជុងហ្គុកទៀតគ្រប់ទឹកល្មម

«នាងមានខ្លួនម្លេះ មុននេះប្អូនរបស់ខ្ញុំមិនបានបញ្ចេញឈ្មោះអ្នកណាម្នាក់ទេ?»ជីមីន

«ត្រូវហើយគេនិយាយចោលសោះឯងរើសដាក់ខ្លួនដែរ»ថេយុងនិយាយឌឺ

«បានហើយឈប់ឈ្លោះប្រកែកគ្នាទៅ ហើយឯងគិតយ៉ាងមិចបានជាតោងប្រពន្ធឯងមកនៅទីនេះដែរនឹងអាគុក ផ្ទះឯងមិនទៅនៅទៅ?»ស្តីថាឲ្យនាយតូចទាំងបីហើយទើបងាកមកសួរជុងហ្គុក

បំបាក់ស្នេហ៍លោកប្តីព្រាននារី  ( ចប់)Where stories live. Discover now