ភាគទី1: បងពូមិនចងចាំអានុស្សាវរីយ៍ពួកយើង..ហ្ហឹក!

14.9K 496 33
                                    

 
  នៅសាលាវិទ្យាល័យនៅកណ្ដាលទីក្រុងសេអូលគឺកំពុងតែមានសិស្សជាច្រើនចេញពីរៀននិងសម្រាកបន្ទាប់ពីរៀនអស់មួយថ្ងៃហើយ 

   រាងតូចចង្កេះមួយក្ដាប់ដែលត្រូវបានគេស្គាល់ថាជាTop1ខាងសម្រស់នៅក្នុងសាលាក៏ដើរចេញពីក្នុងសាលាមកដូចគ្នាតែក្នុងដំណើរមិនដូចគេដូចឯងសោះគឺដើរផងលោតផងរត់ហក់លោតដូចកូនក្មេងព្រោះតែគេមិនទាន់ពេញវ័យគ្រាប់គ្រាន់ណាមួយជាចរឹកពីកំណើតរបស់គេទៀតផង

"ថេយ៍ថេយ៍..."សម្លេងក្មេងប្រុសតូចច្រឡឹងម្នាក់ទៀតក៏បានស្រែកហៅឈ្មោះរបស់ក្មេងតូចខាងលើ

"មីនមីន...មានការអីមែនទេ?"ថេហ្យុង

"ឯងទៅមើលបាល់ជាមួយគ្នាទេ?ទៅជាមួយយើងទៅ"ជីមីន

"ចុះឯងទៅជាមួយអ្នកណា?"ថេហ្យុង

"បងយុននិងជីននី"ជីមីន

"អត់ទេ..យើងត្រូវទៅសាកលកវិទ្យាល័យហើយឯងទៅចុះbye bye"និយាយរួចរាងតូចក៏រត់សំដៅទៅឡានចេញទៅចំណតឡានក្រុងធម្មតាអង្គរក្សប៉ារបស់គេមកយកតែថ្ងៃនេះថេហ្យុងរត់ចេញទៅជិះឡានក្រុងអោយបានមុនកុំអោយអង្គរក្សមកយកទាន់ចាំដល់ផ្ទះចាំCallប្រាប់ប៉ារបស់គេ

#សកលកវិទ្យាល័យ

  ដល់ម៉ោងចេញពីរៀនកណ្ដឹងនៅក្នុងសាលាក៏ចាប់ផ្ដើមរោរ៍សិស្សានុសិស្សនៅសាកលវិទ្យាល័យកំពុងតែរៀបចំចាកចេញទៅផ្ទះរៀងខ្លួនក្នុងនោះក៏មានរាងក្រាសជុងហ្គុករបស់យើងដែរគេរៀននៅឆ្នាំទី4ដែលជិតនិងប្រឡងបញ្ចប់ឆ្នាំនៅរយៈពេលថ្មីៗខាងមុខនេះហើយ ពេលនេះនាយកំពុងតែដើរតាមផ្លូវនៃបរិវេនសាលានៅក្រោមដើមឈើដ៍ត្រជាក់

"បងពូ...អឹប!!"រំពេចនោះក៏មានកូនស្វាតូចមួយស្រែកហៅនាយនិងហក់ឡើងមកលើចង្កេះនាយអោប.កអោយនាយអៀវតែម្ដង

"ថេយ៍..អូនចេញពីរៀនហើយមែនទេ? ហេតុអីក៏មកទីនេះ"ជុងហ្គុកញញឹមពេលដឹងថាវត្តមានអ្នកជាសង្សារវ័យក្មេងបំផុតដែលកំពុងស្ញេញអោប.កនាយ

"ពូត្រូវជូនអូនទៅមើលបាល់នឹងគេណា..."ថេហ្យុង

"ចុះហេតុអីមិនទៅជាមួយមិត្តអូន?"ជុងហ្គុក

Taehyung'mine(♡■) [Complete✅]Where stories live. Discover now