តុអាហារដែលមានសមាជិកគ្រួសារជាច្រើនសុទ្ធតែជាមនុស្សប្រុសមានតែកូនប្រសាស្រីម្នាក់គត់គឺជាអ្នកស្រីអ៊ុនត្រូវជាម៉ាក់របស់សុងមីនហើយក៏ជាកូនប្រសារលោកតាគីមផងដែរចំណែកខាង
គ្រួសារថេហ្យុងវិញគឺម៉ាក់របស់រាងតូចបានស្លាប់ក្រោយពេលសម្រាលថេហ្យុងរួចមកម្លេះបែបនេះទើបលោកគីមឬលោកតានិងសមាជិកគ្រួសារផ្សេងៗតាម
ចិត្តថេហ្យុងនិងស្រលាញ់ផ្ដល់ភាពកក់ក្ដៅដល់គេខ្លាំងឡើងខូចក្មេងអស់រលីងពិសេសលោកគីមតែម្ដងមិនដែលបានស្ដីអោយថេហ្យុង
សូម្បីតែមួយម៉ាតបើទោះជាគេខូចយ៉ាងណាក៏ដោយ
ថេហ្យុងទម្លាប់ដៃវៃគេចង់បានអីគឺបាននឹងបើគង់តែគេចាត់ទុកដូចជាចៅស្រីស្នងត្រកូលទេបើមិនអញ្ចឹង
ខូចយ៉ាងៗនឹងគេយកទៅប្រោសចូលបាត់ហើយ។"ថេហ្យុងពេលពេញវ័យបែបនេះស្រស់ស្អាតដល់ហើយ"អ្នកស្រីអ៊ុនក៏សរសើររាងតូច
"ប្រហែលជាសាកសមជាមួយនឹងបងហើយ..ហឹសៗ.."សុងមីនបែរមកនិយាយទៅកាន់រាងតូចទាំងសើច
"សមយ៉ាងមិចមុខថេយ៍មិនវៀចដូចមុខបងទេ ហិហិ "
ថេហ្យុងគិតស្មានថាសុងមីននិយាយលេងប៉ុណ្ណោះ"យ៉ា! មិចក៏ថាមុខបងវៀច..បងឡើងសង្ហារនៀក"សុងមីន
"បើវៀចមែន..Joណាស់."ជុងហ្គុកលួចខ្សិបតិចៗតែសុងមីនឮល្ហៀងៗ
"ពូនិយាយអី"សុងមីនជ្រួញចិញ្ចើមសួរជុងហ្គុក
"ម៉ាត់យើងនិយាយអីក៏បាន."ជុងហ្គុកតបវិញតិចៗមិនអោយលោកតាគីមឮនាយនេះឌឺដាក់ក្មួយប្រុសឈ្មោះសុងមីនម្នាក់នោះខ្លាំងណាស់គ្រាន់តែថាលោកតាគីមមិនសូវដឹងរឿងគាត់ដឹងត្រឹមថាសុងមីនមិនចូលចិត្តជុងហ្គុក
"ក្មួយថេយ៍ប្រហែលជាសាកសមជាមួយនិងមនុស្សប្រុសអាយុច្រើនទើបសមជាងមែនទេបងថ្លៃ.."អ្នកស្រីអ៊ុននិយាយកាត់សម្ដីធ្វើអោយសុងមីនរៀងទម្លាក់ទឹកមុខចុះបន្តិចពេលដែលដឹងថាកែវភ្នែកអ្នកស្រីអ៊ុនសម្លក់មកកាន់គេ
"បងមិនដឹងដែរកូនពៅចិត្តរេមិនទៀង"លោកគីមក៏តបវិញ
"ប៉ាមិនចម្អន់កូនម្ដងបានទេ"ថេហ្យុងពេបមាត់ដាក់អ្នកជាឪពុកហើយលោកគីមនិងលោកតាក៏សើច
YOU ARE READING
Taehyung'mine(♡■) [Complete✅]
Fanfictionត្រូវចាំទុកថាគីមថេហ្យុងគឺជារបស់ខ្ញុំតែម្នាក់គត់បើអ្នកហ៊ានប៉ះគេប្រៀបដូចអ្នកហ៊ានប្រឡែងនិងភ្លើងអញ្ចឹងហើយភ្លើងដូចជាខ្ញុំក៏និងដុតកម្លោចអ្នកតែម្ដង បើជឿប៉ះពាល់មនុស្សរបស់ខ្ញុំសាក មើលទៅ"ជុងហ្គុក អាន់ឡាស្តា