ភាគទី11: សីុអីក៏សីុទៅ..តែកុំមកចង់សីុនាយកពូរបស់ខ្ញុំ

4K 264 8
                                    

ថ្ងៃថ្មីក៏ចូលមកដល់ថេហ្យុងបានបណ្ដើរសង្សារថ្មីនៅក្នុងសាលាពេលម៉ោងចេញលេងគេមានឈ្មោះថាហូសីុនសូមប្រាប់ថាសង្សាររបស់ថេហ្យុងសុទ្ធតែជាប្រុសសង្ហារហើយម្នាក់នេះគឺប្រុសព្រានម្នាក់ដែលគេរាងច្រលឺមខ្លាំងបន្តិចផងដែរ

"មើលកាន់តែយូអូនថេយ៍កាន់តែស្អាតខ្លាំងណាស់"ហូសីុនសរសេរពីថេហ្យុងនិងអង្គុយក្បែររាងតូចនៅលើបង់ក្រោមដើមឈើ

"មិនដឹងស្អីទេ"ថេហ្យុងសើចស្ញេញនិងរាងអៀនតិចៗអោយតែមានអ្នកសរសេើរដឹងតែអៀនតែម្ដង

"បងនិយាយពិតមែនទេណា"ហូសីុន

"ហិហិ..ដឹងហើយ"ថេហ្យុងសើចសប្បាយដោយមិនដឹងទេថាមានបុរសម្នាក់លបមើលពួននៅក្បែរធុងសម្រាម

"ចៅហ្វាយធ្វើអីនឹង?"ពេលនោះជោក៏ដើរមកសួររាងក្រាសដែលកំពុងតែអើតឡើមៗក្បែរធុញសម្រាមនោះ

"ស៊ូច!!! ស្ងាត់មាត់..ហឹស! ហ៊ានណាស់មានប្រុសថ្មីទៀតហើយចាត់ទុកថាលើកនិងលើកចុងក្រោយរបស់ថេយ៍ចុះ"ជុងហ្គុកនេះហើយមានអ្នកណាទៀតនាយកំពុងតែក្ដៅក្រហាយជាខ្លាំង

"ចៅហ្វាយមកធ្វើនាយកឬក៏មកធ្វើអ្នកសើុប"ជោមិនអស់ចិត្តក៏សួរបន្តទៀត

"រឿងយើងសំខាន់បើឯងនៅសួរច្រើនទៀតខែនិងមិនបាច់បើកប្រាក់ខែ"ជុងហ្គុក

"ហេហេ..អាជោ..ស្ងាត់មាត់ហើយបាទ"ដោយសារតែខ្លាចសីុអំបិលនាយជោក៏ដៃខ្ទប់មាត់និងអើតមើលជាមួយនិងជុងហ្គុកដែរទោះមើលមិនយល់ក៏ចេះតែមើលៗទៅ

ក្រលែកមកខាងនេះដែលគេកំពុងតែញ៉ែគ្នាឯណេះវិញ

"អូនថេយ៍ហ្ហា..."ហូសីុនក៏ហៅថេហ្យុងតិចៗទាំងញញឹម

"ហឹម!"ថេហ្យុង

"បង..គឺ..បងសុំថើបមួយបានទេ?"ហូសីុនស្នើរសុំទាំងស្ទាក់ស្ទាក់តិចៗដោយសារតែគេធ្លាប់ឮថាបុរសម្នាក់ធ្លាប់បែកមាត់ដោយសារតែលួចថើបថ្ពាល់ថេហ្យុង

"ហឹស! ថើបទៀតទ្រាំមិនបានទេ"ជុងហ្គុកក៏ចង់ងើបទៅតែរំពេចនោះជំនិតនាយក៏ស្ទុះមកចាប់

"អេ..ចៅហ្វាយឈប់..នៅមើលសិនទៅថាអ្នកប្រុសថេយ៍អោយគេថើបឮអត់"នាយជោ

Taehyung'mine(♡■) [Complete✅]Where stories live. Discover now