ភាគទី30: គ្មានផ្លូវទេថេហ្យុងជារបស់យើង!

3.1K 240 19
                                    


"គឺ..ជុងហ្គុក..ខ្ញុំសុំទោសណាដែលនិយាយបែបនេះ"ជេសីុក៏ប្រញាប់សុំទោសនាយជុងហ្គុកឥឡូវប្លែកណាស់មិនដូចពីមុនសូម្បីតែបន្តិចកាលមុនសូម្បីតែសម្ដីធ្ងន់ដាក់នាងម្ដងមិនដែលផងបែបនេះទើបនាងបានចិត្តនិយាយស្ដីគ្មានក្រែង

"ចាត់ទុកថាយើងស្និតស្នាលគ្នាលើកនេះគឺជាលើកចុងក្រោយចុះតទៅពួកយើងកុំស្និតបែបនេះអីខ្ញុំក្រែងចិត្តប្រពន្ធខ្ញុំណាស់ រឿងការងារក៏ដូចគ្នាមានការអីប្រាប់ត្រឹមជោស៊ុនបានហើយ"ជុងហ្គុកពោលហើយយកឯកសាមកដើរចេញទៅស្របពេលដែលថេហ្យុងកំពុងតែនៅក្រោយខ្នងល្មម

"ពូរួចការងារហើយមែនទេ?"ថេហ្យុងនិយាយទៅកាន់នាយទាំងញញឹមរំភើបចិត្ត

"បាទ តោះ!"នាយក៏ដើរទៅអោបចង្កេះថេហ្យុងនិងដើរចេញទៅដោយរាងតូចញញឹមពេញផ្ទៃមុខមើលមុខនាយជាប់គេមិនទាន់បាត់រំភើបនៅរឿងអម្បិញមិញផងឯកាន់សាវិញនាងលើកចិញ្ចឹមញញឹមឌឺដាក់ជេសីុនិងចាកចេញទៅតាមថេហ្យុង

"អ្ហាយ!! ! ឯងចាំមើលចុះគីមថេហ្យុង"ជេសីុស្រែកមួយទំហឹងដោយការខឹងសម្បានិងអម៉ាសជាមួយពាក្យសម្ដីរបស់ជុងហ្គុកគិតហើយកាន់តែខឹងថេហ្យុងជុងហ្គុកប្រែប្រួលបែបនេះក៏ព្រោះតែថេហ្យុងម្នាក់គត់

     ក្រលែកមកមើលថេហ្យុងដែលត្រូវជុងហ្គុកបណ្ដើរមកនេះវិញគេក៏ដាច់ចិត្តនិយាយទៅកាន់នាយ

"ពូនិយាយធ្ងន់ពេកមិនខ្លាចបាត់បង់មិត្តទេហ្ហេ?"
ថេហ្យុង

"បាត់អ្នកណាក៏បាត់ទៅកុំអោយតែបាត់បង់អូន"
ជុងហ្គុកដើរមកបើកទ្វាអោយថេហ្យុងនៅបីនខាងក្រោយព្រោះគិតថាគេអង្គុយជាមួយមិត្តរបស់គេហើយថ្ងៃនេះរាងក្រាសក៏ជាអ្នកបើកឡានដោយផ្ទាល់

"ឆឺស! អូននិយាយមែនណា"ថេហ្យុង

"បងមិនអាចអោយអូនខឹងឬអន់ចិត្តជាមួយបងនៅរឿងដដែលៗទេ បងមានសៀវភៅមួយដែលសរសេរnote ទុក"ជុងហ្គុក

"ថ្ងៃណាមួយអូននឹងលួចមើលសៀវភៅនោះ"ថេហ្យុងសើចស្ញេញដោយក្ដីរំភើបមើលទៅជុងហ្គុកនាយព្យាយាមកែប្រែខ្លួនអោយល្អជាងមុន ហើយរាងក្រាសក៏ញីក្បាលថេហ្យុងទាំងខ្នាញ់ស្រលាញ់ពេញបេះដូងពេលនោះរាងតូចក៏ចូលទៅក្នុងឡានល្មមហើយកាន់សាដែលឈមើលពួកគេនោះនាងក៏ដើរចូលមកតាមក្រោយទាន់ជុងហ្គុកនៅបើកទ្វាអោយ បន្ទាប់មកនាយក៏ជូនប្រពន្ធនឹងមិត្តគេទៅshoppingតាមផ្លូវថេហ្យុងផ្លោះមកអង្គុយខាងមុខវិញកុំអោយមើលមកថាស្វាមីគេជាអ្នកបើកឡាន។

Taehyung'mine(♡■) [Complete✅]Donde viven las historias. Descúbrelo ahora