ភាគទី22: តែខ្ញុំមិនទាន់ចង់បានប្រពន្ធទេ..

3.7K 253 14
                                    

រាងតូចគីមសុកជីននិងជីមីនកំពុងតែដើរកៀកដៃគ្នាដោយក្នុងដៃមានសៀវភៅប៊ិចនិងសម្ភារះសិក្សារផ្សេងៗទៀតព្រោះថាវាកៀកនឹងថ្ងៃចូលរៀនពិតមែនហើយទើបពួកគេសម្រេចចិត្តមកទិញ

"ថេហ្យុងlineមកប្រាប់យើងថាគេទៅសករដ្ធអាមេរិកបាត់ហើយ"ជីីមីន

"ហក់..គេទៅរៀនមែនទេ..ហ្ហឹកៗ.."ជីនបើកភ្នែកធំៗនិងពេបមាត់រកយំទៅហើយតែជីមីនខ្ទប់មាត់ទាន់

"គេទៅតាមប្ដីគេតើឯងក៏ដឹងចរឹកថេហ្យុងតោងប្ដីស្អិតសឹងអី?"ជីមីន

"ហួយ..យើងខំតែភ័យបើបាត់វាមួយកំពូលក្រុមរបស់យើងច្បាស់ជាត្រូវរំសាយមិនខាន"ជីននិយាយត្រូវ
ថេហ្យុងគឺពូកែរកជំនាញខាងកូពិសេសគឺធ្វើបាបគ្រូគេក៏ពូកែដែររឿងវៃក៏លេខមួយគេនឹងជីមីនគឺតាមតែពីក្រោយទេ

"អេ.."ជីនសើចហើយក៏កេះជីមីននតិចៗ

"ហាស"ជីមីន

"ថេហ្យុងគេការហើយយើងឮចាស់ៗថាគេផ្សំដំណេកគេផ្សំបែបមិចហ្ន.."ជីនសួររាងតូចទាំងឆ្ងល់

"យើង..យើងមិនដឹងដែរ"ជីនមីននិយាយទាំងរដិរដុបគេយល់ច្បាស់មិនមែនZeroដូចជីនទេតែខួរក្បាលជីមីនស្រាប់តែគិតពីរឿងគេនិងយុនហ្គី

"ចាំលួចសួរគេតោះ!"ជីន

"តោះ..ហាហា"ជីមីនិងជីនក៏សើចព្រមគ្នាសុខៗគេនឹកឃើញគំនិតរកសួរថេហ្យុងហើយក៏ដឹងថារាងតូច
ថេហ្យុងជាមនុស្សត្រង់គេច្បាស់ជាប្រាប់មិនខាន

(មើលមិនឃើញដែរប្រពន្ធបងគុកសង្ស័យប្រាប់គេខ្ទិច😆)

ដើរបានឆ្ងាយបន្តិចជីននិងជីមីនក៏ឈប់ដំណើរពេលឮសម្លេងមនុស្សម្នាក់ហៅ

"ជីមីន!"ម្នាក់នេះគឺជាយុនហ្គីនឹងហើយនាយដើរមកជាមួយនិងឥវ៉ាន់សំពីងសំពោង

"aww! បងយុនខានជួបគ្នាយូហើយ"ជីន

"ត្រូវហើយនេះកំពុងតែទិញសម្ភារៈសិក្សារមែនទេ?"យុនហ្គី

"ត្រូវហើយ"ដោយឃើញជីមីនមិនឆ្លើយជីនក៏ឆ្លើយជំនួស

"នេះបងទិញឯកសណ្ធានសិស្សសាលាយកមកអោយឯងដែរជីន..នេះជីមីន"តាមពិតនាយបំណងទិញយកមកអោយជីមីនតែបើអោយម្នាក់គឺមិនសម

Taehyung'mine(♡■) [Complete✅]Where stories live. Discover now