ភាគ45: គ្រាន់តែចង់ញាុំជ្រូកអាំងសោះក៏មិនអោយដែរប្ដីគំរីសចិត្តអាក្រក់

3.6K 286 28
                                    

កន្លងមកមួយរយៈជីវិតប្ដីប្រពន្ធរបស់
ថេហ្យុងនឹងជុងហ្គុកក៏រលូនធម្មតាពួកគេមិនដែលឈ្លោះគ្នានោះហើយក៏គ្មានអ្នកណាហ៊ានចូលមកបំបែកគូស្នេហ៍មួយគូនេះម្ដងទៀតដែរ

ពេលនេះថេហ្យុងមានទម្ងន់3ជាងជិត4ខែទៅហើយពោះរបស់គេក៏ចាប់ផ្ដើមធំតិចៗអ្នកជាប្ដីក៏តែងតែចាញ់ជំនួសរហូតហើយ
ថេហ្យុងឃើញប្ដីចាញ់ម្ដងៗគេមិនសូវរករឿងនាយតែបើសិនថ្ងៃណានាយមិនចាញ់គឺត្រូវ
ថេហ្យុងក្រឡុកអោយក្រពុលមុខដូចពេលនេះអញ្ចឹង

"លោកប្ដីៗៗ....អូនឃ្លានទឹកក្រឡុកហើយ"
ថេហ្យុងគេងនៅលើសាឡុងងើយក្បាលឡើងលើលេងតុក្តានិងស្រែកហៅជុងហ្គុកឡើងខ្ទរផ្ទះ

"បាទបងទៅដល់ឥឡូវហើយ"ជុងហ្គុកម៉េចនិងអាចជំទាស់ទៅនាយថ្នាក់ថ្នមថេហ្យុងជាងកែវចរណៃទៅ
ទៀតជុងហ្គុកមិនសូវបានទៅធ្វើការទេព្រោះនាយមិនទុកចិត្តអោយថេហ្យុងនៅតែឯងទើបដណ្ដឹងប្រពន្ធអោយជំនិតដើម្បីលួងចិត្តប្រើនាយជោអោយទៅធ្វើការជំនួសនាយជាច្រើនវិញ

"ឡាឡា..."តាំងពីមានកូនមកថេហ្យុងប្រសព្វធ្វើអី
ប្លែកៗណាស់ធម្មតាគេមិនសូវចូលចិត្តលេងតុក្តាទេតែពេលនេះគឺរំអុកប្ដីអោយទិញតុក្តាអោយពេញផ្ទះទៀតផង

"មកហើយៗ..ហីយ៉ា..កូនប៉ាប្រហែលឃ្លានហើយមែនទេ ហ្ហឹម! សឺត"ជុងហ្គុកនាយក្រឡុកផ្លែឈើអោយថេហ្យុងរួចក៏លើកមកនឹងលុតជង្គង់នៅក្បែរពោះរាងតូចថើបខ្សឺតៗទៅលើពោះដែលប៉ោងតិចៗនោះ

"ហេហេ..មិនឃ្លានផងអូនចង់យកមកហិតតើ"ថេហ្យុងសើចតិចៗនិងយកទឹកនោះមិនបិទភ្នែកហិតក្លិនទាំងញញឹមធ្វើអោយជុងហ្គុកហួសចិត្តទៀតហើយ

"អូនផឹកបន្តិចទៅជំនួយដល់សុខភាពណា"ជុងហ្គុក

"អូនឃ្លាន!អូនចង់ញាុំជ្រូកអាំងទាំងមូល"
ថេហ្យុងយកកែវទៅទុកវិញនិងពេបមាត់រំអុកញិញក់ដាក់នាយ

"អូនចង់ញាុំអាហារទៀតមែនទេ? មួយព្រឹកនេះអូនចង់ញាុំនេះញាុំនោះតែពេលបានមកអូនមិនញាុំផង"
ជុងហ្គុកនិយាយទាំងទឹកមុខស្ញប់ៗទឹកចិត្តប្ដីខំប្រឹងធ្វើអោយតែគេមិនដែលញាុំទេ

Taehyung'mine(♡■) [Complete✅]Where stories live. Discover now