Episode 1

2.6K 132 20
                                    

ភាគទី១

*ផ្ដើមរឿង*

នៅក្នុងផ្ទះមួយបានបង្ហាញឲ្យយើងឃើញថាមានក្មេងប្រុសវ័យជំទង់ចំនួន7នាក់ដែលកំពុងតែអង្គុយជុំគ្នាដើម្បីពិភាក្សាគ្នាអំពីរឿងបន្ទប់គេងព្រោះតែពួកគេទើបតែប្រឡងជាប់ចូលជាតារារួចនិងត្រូវរើមកនៅផ្ទះជុំគ្នា។

"ឥឡូវធ្វើបែបនេះវិញទៅ"ភ្លាមនោះក៏មានក្មេងប្រុសម្នាក់អាយុទំនងជាក្មេងជាងគេនៅក្នុងក្រុមបាននឹកឃើញគំនិតមួយនិយាយឡើងមក

"យ៉ាងម៉េចវិញទៅនីគី?"

"ជេយ៍-ហ្យុង! ជួយរកក្រដាស់និងប៊ិចឲ្យខ្ញុំបន្តិចមក"នីគី

"អូខេចាំបន្តិច"ជេយ៍ ក៏ងើបឡើងនិងដើរទៅរកកាតាបរបស់ខ្លួន

"នេះ!"ជេយ៍ ដើរមកវិញហើយហុចឲ្យទៅនីគី
គេទទួលហើយក៏យកមកសរសេរ

"បន្ទប់មាន3ត្រូវទេ?"នីគី ក៏លើកដៃចង្អុលទៅបន្ទប់ហើយគ្រប់គ្នាក៏សម្លឹងទៅតាម ហើយងក់ក្បាល

"នោះបន្ទប់លេខ 1-2-3 ហើយអ្នកទាំងអស់គ្នាត្រូវចាប់លេខនេះ"នីគី ក្រដាស់ដាក់ចូលទៅក្នុងកែវមួយ

"បងចាប់មុនទៅ"

នីគីប្រាប់ឲ្យហ៊ីស៊ឹងចាប់មុនព្រោះតែនាយមានអាយុច្រើនជាងនៅក្នុងក្រុមអញ្ចឹងគេត្រូវគោរព បន្ទាប់មកក៏ឲ្យអ្នកផ្សេងទៀតចាប់បន្តគ្នា។

"ឥឡូវឆាប់លាវាចេញមក"គ្រប់គ្នាក៏លាកូនក្រដាស់នោះមកមើល

"លេខ1លើកដៃ"នីគី

ហ៊ីស៊ឹង ជេយ៍ និងស៊ុងហ៊ុនពួកគេទាំងបីក៏លើកដៃឡើង

"លេខ2?"នីគី គឺជាស៊ុននូ និងជុងវ៉ុន ឯលេខ3គឺនីគីហើយនិងជេគ

បន្ទាប់ពីរើសបានហើយពួកគេក៏ទៅរកបន្ទប់រៀងខ្លួន និង នាំគ្នាងូតទឹកដើម្បីចូលគេង ប៉ុន្តែក្នុងចំណោមពួកគេទាំង7នាក់មាន2នាក់បែរជាមានទឹកមុខមិនរីករាយទៅវិញ។

+បន្ទប់លេខ2

"ស៊ុននូ ហ្យុង!កើតអ្វីមែនបានជាមុខបងមិនស្រស់អញ្ចឹង?"

ជុងវ៉ុនដែលកំពុងតែគេងនៅជាប់នឹងស៊ុននូ
ក៏បានបែរមកសួរព្រោះមើលទៅទឹកមុខរបស់ស៊ុននូដូចជាមិនស៊ូវស្រួលសោះហើយគេក៏មិនស្រួលចិត្តដែរ។

-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓• Where stories live. Discover now