ភាគទី៦
ព្រឹកនេះខាងក្រុមហ៊ុនក៏បានទាក់ទងមកកាន់ពួកគេឲ្យទៅក្រុមហ៊ុនដើម្បីដោះស្រាយរឿងឲ្យបានលឿនបំផុត ហើយពួកគេក៏ទៅតាមបញ្ជារួមទាំងមានជុងវ៉ុនទៅជាមួយក្នុងនាមជាមេក្រុមផងដែរ។
"យ៉ាងម៉េចហើយពួកឯងគិតយ៉ាងម៉េច?? ចង់ឲ្យយើងជាអ្នកសម្រេចចិត្តឪ្យ ឬក៏ចង់សម្រេចចិត្តដោយខ្លួនឯង?"ម្ចាស់ក្រុមហ៊ុនធំក៏បានសួរទៅពួកគេដោយទឹកមុខមាំ
ហ៊ីស៊ឹងងាកទៅមើលមុខរបស់ស៊ុននូបន្តិចមុននឹងឆ្លើយទៅកាន់គាត់នូវសំណួរមុននេះ។
"ខ្ញុំសម្រេចចិត្តរួចហើយខ្ញុំនឹងមិនបែកនោះទេពួកខ្ញុំនឹងដើរចេញពីក្រុមជាមួយស៊ុននូដែរ"ហ៊ីស៊ឹង ឆ្លើយយ៉ាងម៉ឺងម៉ាត់បំផុត
មុននឹងមកនោះពួកគេក៏បានពិភាក្សាគ្នាផងដែរ ប៉ុន្តែហ៊ីស៊ឹងនិងស៊ុននូក៏បានសម្រេចចិត្តថានឹងមិនបន្តជាមួយពួកគេទៀតឡើយ ព្រោះតែមិនចង់បង្កភាពរញ៉េរញ៉ៃទៅឲ្យអ្នកដែលនៅក្នុងក្រុម។ អ្នកនៅក្នុងក្រុមទាំងប្រាំក៏បានឃាត់ឬខំនិយាយយ៉ាងណាក៏ដោយក៏ពួកគេមិនព្រម។
"បាន...សម្រេចអញ្ចឹងហើយណាពួកឯងហាមស្ដាយក្រោយឲ្យសោះ"ម្ចាស់ក្រុមហ៊ុនធំ ក៏ឆ្លើយទាំងមិនបានគិតអ្វីច្រើនសោះឡើយ
"ពួកខ្ញុំនឹងមិនស្ដាយក្រោយឡើយ"ស៊ុននូ ជាអ្នកនិយាយម្ដង ត្រូវហើយពួកគេមិនបានស្ដាយក្រោយនោះទេបើមានម្ចាស់ក្រុមហ៊ុនបែបនេះនោះ ឯជុងវ៉ុនក៏បុណ្យរាល់ថ្ងៃឲ្យតែផុតកុងត្រាជាមួយនឹងក្រុមហ៊ុននេះឲ្យបានឆាប់កាន់តែល្អ
បន្ទាប់ពីនិយាយព្រមព្រៀងគ្នារួចរាល់អស់ហើយពួកគេក៏បានផ្ដិតមេដៃធ្វើកិច្ចសន្យាដើម្បីចាកចេញពីក្រុមហ៊ុនមួយនេះ។ ពួកគេដើរចេញពីក្រុមហ៊ុនហើយបន្តដំណើរទៅផ្ទះដែលពួកគេស្នាក់នៅជាមួយគ្នាដើម្បីប្រមូលរបស់របស់ចេញពីទីនោះ។
"បងទៅហើយពួកឯងត្រូវថែសុខភាពផងឮទេ?"មុននឹងទៅហ៊ីស៊ឹងឈ្លាតផ្ដែផ្ដាំទៅកាន់ប្អូនៗរបស់នាយ
"ជុងវ៉ុនត្រូវមើលសមាជិកក្រុមឲ្យបានល្អឮទេ? បងមិនបាននៅជួយឯងទៀតទេ ហើយនីគីកុំនៅដល់យប់ជ្រៅពេកត្រូវឆាប់ចូលគេង បងមិនបាននៅកំដរឯងលេងហ្គេមទៀតនោះទេ"ហ៊ីស៊ឹង និយាយជាមួយជុងវ៉ុនហើយងាកទៅរកនីគី
YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanfictionKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy