ភាគទី៥
ក្រោយពីសមាជិកម្នាក់ៗបានដឹងអំពីទំនាក់ទំនងរវាងពួកគេទាំងពីរហើយជុងវ៉ុនគេក៏មិនបានទៅថាអ្វីឬនិយាយអ្វីឲ្យទៅអ្នកទាំងពីរឡើយ គេព្រមទាំងជួយអបអរហើយលាក់បាំងឲ្យថែមទៀតផង។
នៅក្នុងពិធីជប់លៀងមួយនៅឯលើកោះជេជូយើងឃើញថាកម្លោះសង្ហាវ័យក្មេងទាំងប្រាំពីរនាក់របស់យើងមើលទៅពិតជាសប្បាយរីករាយជាមួយគ្នាខ្លាំងណាស់។ មានរាំរ៉ែកផងញ៊ាំផងផឹកផងយូរៗមានម្ដងសុំសប្បាយឲ្យអស់ដៃម្ដងហើយទើបបាន។
កាត់ពាក់កណ្ដាលយប់ក៏បានខិតមកដល់ នោះមិនមានមនុស្សនៅលេងទៀតនោះទេ ក្រោយពីការជប់លៀងមួយនោះត្រូវបានបញ្ចប់ក៏នាំទៅសម្រាកអស់រលីងព្រោះតែហត់។ ឯគូស្នេហ៍របស់យើងមួយគូនោះក៏នាំគ្នាដើរត្រសងកាន់ដៃគ្នាតាមមាត់ឆ្មេរសមុទ្រជាមួយគ្នាយ៉ាងរ៉ូមែនទិច។
"ស៊ុននូ!"កំពុងតែដើរសុខៗនាយក្រាស់ក៏ឈប់ហើយហៅឈ្មោះរាងតូចឲ្យងាកទៅរកខ្លួន
"បាទ?"ស៊ុននូ ឆ្លើយយ៉ាងស្រទន់ទៅកាន់រាងក្រាស់
"បងស្រលាញ់អូនខ្លាំងណាស់ដឹងទេ?"ហ៊ីស៊ឹង
"អូនដឹងតើ អូនក៏ស្រលាញ់បងខ្លាំងដូចគ្នា"ស៊ុននូ និយាយហើយក៏ចូលទៅអោបហ៊ីស៊ឹង
"ពួកយើងនឹងរស់នៅជាមួយគ្នារហូតណា"ហ៊ីស៊ឹង
អោបតបរាងតូចវិញយ៉ាងណែនដូចខ្លាចបាត់ទៅណាអញ្ចឹង"អូនប្រាកដជានៅជាមួយបងរហូតហើយ អូនម៉េចនឹងអាចទៅចោលបងបាននោះ? ហេតុអីនៅសុខៗបងមកនិយាយបែបនេះហា៎? មានរឿងអីមែនទេ?"ស៊ុននូ ងើយចាប់មុខនាយក្រាស់ឲ្យមើលមុខខ្លួនហើយសួរ
"បងអត់មានរឿងអ្វីទេ បងគ្រាន់តែចង់និយាយពាក្យនេះប្រាប់ទៅអូនឲ្យបានច្រើនៗ"ហ៊ីស៊ឹង និយាយរួចក៏អោនទៅផ្ដិតលើបបូរមាត់របស់រាងតូច
"អឹម"នាយតូចគ្រហឹមដើមកទទួលយកការថើបដ៏ទន់ភ្លន់មួយនោះ
រាងក្រាស់ទទួលស្គាល់ថាគេខ្លួនឯងពិតជាស្រលាញ់ស៊ុននូខ្លាំងណាស់ ចាប់តាំងពីថ្ងៃដែលនាយបានឃើញរាងតូចដំបូងមកម្ល៉េះ។ កាលជួបគ្នាដំបូងដោយសារតែបញ្ជារបស់ក្រុមហ៊ុនទើបគេមិនបាននិយាយរាក់ទាក់ទៅស៊ុននូឲ្យបានល្អ។ នាយតែងតែតាមសម្លឹងមើលទៅស៊ុននូជានិច្ច រហូតមកដល់ថ្ងៃមួយក៏ក្លាយឱកាសល្អរបស់នាយដែលអាចឲ្យនាយនិយាយសារភាពទៅកាន់ស៊ុននូបានសម្រេច។ គេស្រលាញ់រាងតូចត្រង់ចរឹកទន់ភ្លន់និងរាល់កាយវិការរបស់រាងតូចគ្រប់យ៉ាងដែលបានបញ្ចេញមកដែលមិនចេះលាក់លៀម ពេលដែលនាយបាននៅក្បែរស៊ុននូគឺមានតែក្ដីសុខហើយនិងក្ដីសុខប៉ុណ្ណោះ។
YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanfictionKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy