វគ្គនេះសាច់រឿងបានឲ្យយើងឃើញថាស៊ុននូកំពុងតែរត់ប្រលែងលេងយ៉ាងសប្បាយរីករាយនិងសើចក្អាកក្អាយជាមួយនឹងក្មេងប្រុសម្នាក់នៅឯវាលសួនច្បារដ៏ធំដែលនៅខាងក្រោយផ្ទះរបស់គេ។"កុំរត់លឿនប្រយ័ត្តដួលណា"ស៊ុននូ
"អត់ទេៗ ឆាប់ដេញចាប់អូនមក"
"លី ដុងអ៊ុល! កូនឈប់រត់ទៅប៉ាហត់ហើយ"ស៊ុននូ ឈប់រត់បន្តទៀតទម្លាក់ខ្លួនអង្គុយចុះលើស្មៅដកដង្ហើមវែងៗ
"ប៉ាតូច!"ដុងអ៊ុល ក្រោយពីឃើញប៉ារបស់គេបែបនេះគេក៏រត់មកមើល
6ឆ្នាំបានកន្លងផុតទៅក្រោយពីបានរៀបការរួចពួកគេទាំងពីរក៏មានកូនប្រុសម្នាក់ដែលជាចំណងនៃសេចក្ដីស្នេហារបស់ពួកគេទាំងពីរ។
ក្មេងប្រុសម្នាក់នេះមិនជាកូនបង្កើតពួកគេឡើយ នៅកាលនោះហ៊ីស៊ឹងនិងស៊ុននូបានទៅយកក្មេងប្រុសម្នាក់នេះមកពីមណ្ឌលកុមារកំព្រាមួយកន្លែងដែលស្ថិតនៅឯស្រុកកំណើតរបស់ស៊ុននូ។
ពេលដែលពួកគេទៅនោះគឺដុងអ៊ុលមានអាយុទើបតែ5ខែប៉ុណ្នោះ កាលនោះអាចថាជានិស្ស័យក៏ថាបានគេទៅទីនោះក៏ព្រោះតែយកថវិកានិងរបស់យកទៅបរិច្ចាគប៉ុណ្ណោះ គេមិនបានមានគម្រោងថានឹងយកក្មេងមកនោះឡើយ។
នៅពេលនោះដុងអ៊ុលគឺកំពុងតែយំយ៉ាងខ្លាំងទោះជាឲ្យអ្នកណាលួងយ៉ាងម៉េចក៏មិនបាត់ដែរ។ ប៉ុន្តែគ្រាន់តែបានមកដល់លើដៃនិងបានឃើញមុខរបស់ស៊ុននូភ្លាមក៏ស្រាប់តែបាត់យំតែម្ដង ហើយប្រែទៅជាសើចក្អឹកៗទៅវិញ។
ស៊ុននូបីគេនៅក្នុងដៃហើយក៏ងាកទៅនិយាយជាមួយនឹងហ៊ីស៊ឹង នាយក្រាស់របស់យើងក៏យល់ចិត្តរាងតូច គេមិនអាចជំទាស់បានឡើយ ព្រោះនាយតែងតែធ្វើអ្វីៗគ្រប់យ៉ាងទៅកាន់នាយតូចឲ្យតែគេសប្បាយចិត្ត។
"ប៉ាតូចៗយ៉ាងម៉េចហើយ?"ដុងអ៊ុល សួរទៅស៊ុននូទាំងបារម្ភ
"ប៉ាអត់អីទេ"ស៊ុននូ តបទៅកូនវិញទាំងញញឹមធម្មតាដុងអ៊ុលក៏ទម្លាក់ខ្លួនអង្គុយជិតប៉ារបស់គេ ស៊ុននូក៏បានទាញគេអោយមកអង្គុយលើភ្លៅរបស់គេហើយអោបកូនពីក្រោយ
YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanfictionKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy