ភាគទី៤
ស៊ុននូត្រូវបានបញ្ចូនមកកាន់មន្ទីរពេទ្យដែលនៅជិតនោះ ក្រោយពីទទួលបានការពិនិត្យពីគ្រូពេទ្យរួចហើយ យើងក៏ដឹងថានាយតូចមិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ មកពីគេធ្វើការលើសកម្លាំងពេកណាមួយគេខ្សោយនិងផងទើបបណ្ដាលឲ្យសន្លប់បែបនេះ។
ឯហ៊ីស៊ឹង មីនឆុលដែលជាអ្នកគ្រប់គ្រងក៏ឲ្យនាយមកតាមជាមួយដែលព្រោះគេក៏គិតថាហ៊ីស៊ឹងជាបងគេនៅក្នុងក្រុមទើបឲ្យមកបានជាគ្នាជាមួយនឹងសមាជិក។ ហ៊ីស៊ឹងក៏ប្រាប់ទៅមីនឆុលថាគេស្ម័គ្រចិត្តនៅមើលថែស៊ុននូនៅយប់នេះ ឯមីនឆុលក៏មិនបានសង្ស័យថាអ្វីឡើយ។
ក្រោយពីមីនឆុលចេញទៅបាត់នាយក្រាស់អង្គុយមើលមុខនាយតូចដែលកំពុងតែគេងលង់លក់ដោយសារតែសន្លប់នោះទាំងស្រពាប់ស្រពោននិងក្ដីបារម្ភ។
នាព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់រាងតូចស៊ុននូ របស់យើងនៅសម្រាកក្នុងមន្ទីរពេទ្យនៅឡើយខណៈនោះផងដែលក៏មានសមាជិកម្នាក់បានចម្អិនបបរយកមកឲ្យគេញ៊ាំ។ ស៊ុងហ៊ុនបានរុញទ្វារបន្ទប់អ្នកជំងឺបោះជំហានចូលមកខាងក្នុងជាមួយនឹងបបរក្នុងដៃមកឲ្យស៊ុននូ។
"អរុណសួស្ដី!! ឆាប់ក្រោកមកញ៊ាំបបរសិនទៅរួចហើយចាំញ៊ាំថ្នាំតាមក្រោយទើបពេទ្យអនុញ្ញាតឲ្យចេញទៅវិញ"ស៊ុងហ៊ុន រៀបចំបបរដាក់ចានរួចយកវាទៅបញ្ចុកស៊ុននូដែលកំពុងតែនៅលើគ្រែអ្នកជំងឺ
"ហ្យុងមកតែឯងទេឬ?"ស៊ុននូ សួរទៅកាន់ស៊ុងហ៊ុន
"ត្រូវហើយ បងបានឲ្យអ្នកគ្រប់គ្រងជូនមកហើយគាត់នៅនិយាយជាមួយពេទ្យនៅខាងក្រោម"ស៊ុងហ៊ុន រៀបរាប់បណ្ដើរបញ្ចុកបណ្ដើរ
"ចុះឯណា ហ៊ីស៊ឹង-ហ្យុង? ទៅណាបាត់ហើយ"ស៊ុងហ៊ុន
"ខ្ញុំមិនដឹងដែលទើបតែភ្ញាក់ពេលហ្យុងមកដាស់ តែថាគាត់នៅមើលខ្ញុំយប់មិញមែនទេ?"ស៊ុននូ
"ត្រូវហើយ"ស៊ុងហ៊ុន
តាមពិតទៅអ្នកនៅមើលថែអ្នកជំងឺយប់មិញនេះបានចេញទៅក្រៅរកទិញបបរ និង របស់ប៉ូវកម្លាំងខ្លះមកឲ្យស៊ុននូញ៊ាំ។ ត្រឡប់មកវិញដើរចូលទៅខាងក្នុងក៏ឃើញថានាយតូចកំពុងតែញ៊ាំហើយមានស៊ុងហ៊ុនជាអ្នកបញ្ចុកទៀតផង។ គេក៏មានកូនចិត្តលួចប្រច័ណ្ឌបន្តិចដែរ តែមិនអាចបញ្ចេញពេលនេះបានទេណាមួយស៊ុននូក៏កំពុងតែឈឺផងនោះ។
YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanfictionKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy