ភាគទី២
ក្មេងប្រុសទាំង7នាក់ក៏បានធ្វើដំណើរមកដល់ក្រុមហ៊ុនដើម្បីចុះកិច្ចសន្យាជាមួយនឹងខាងក្រុមហ៊ុន និងរងចាំស្ដាប់ច្បាប់ វិន័យផ្សេងៗនៅក្នុងក្រុមហ៊ុនពីអ្នកគ្រប់គ្រង់របស់ពួកគេដោយខាងក្រុមហ៊ុនជាអ្នកដាក់ឲ្យ។
"ទី1 ហាមពុំឲ្យបែកធ្លាយគ្រប់ប្រព័ន្ធបណ្ដាញ social media ណាមួយរបស់អ្នកទាំងអស់គ្នា
ទី2 មិនត្រូវមានរឿងអាស្រូវជាមួយរឿងខុសច្បាប់ពាក់ព័ន្ធនឹង............ជាដើម ច្បាប់ទី3....... ច្បាប់ចុងក្រោយ ហាមមិនឲ្យមានការណាត់ជួបគូស្នេហ៍ជាដាច់ខាត!"មីនឆុលអ្នកគ្រប់គ្រងរបស់ពួកគេក៏រៀបរាប់ច្បាប់នៅក្នុងក្រុមហ៊ុនឲ្យពួកគេបានដឹង ចំណែកឯហ៊ីស៊ឹងនិង ស៊ុននូក៏ចាប់ផ្ដើមមុខស្រពោនក្រោយឮច្បាប់ចុងក្រោយរបស់ក្រុមហ៊ុនរួចហើយ។ ហ៊ីស៊ឹងក៏លូកចាប់ដៃរាងតូចផ្តល់សញ្ញាទៅកាន់គេថាវានឹងមិនអីនោះទេ។
បន្ទាប់មកមីនឆុលដែលជាអ្នកគ្រប់គ្រងពួកគេក៏បានណែនាំពួកគេឲ្យស្គាល់ពីជាន់បន្ទប់និងផ្នែកនីមួយៗនៅក្នុងអគារទាំងមូល ដោយពួកគេបានដើរតាម Manager ហើយស្ដាប់គាត់ពន្យល់។
"ពេលនេះខ្ញុំបានណែនាំអ្នកទាំងអស់គ្នារួចហើយ អញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រាកបាន បន្តិចទៀតនេះខ្ញុំនឹងឲ្យគេរៀបចំអាហារថ្ងៃត្រង់ឲ្យនៅជាន់ទី12 អាចនាំគ្នាដើរមើលលេងជុំវិញទីនេះបន្ថែមទៀតបានណា"អ្នកគ្រប់គ្រង
"បាទ"ជេយ៍ ពួកគេក៏នាំគ្នាដើរមើលបន្ថែមទៀត
"ស៊ុននូទៅខាងនោះជាមួយបង"ហ៊ីស៊ឹង ក៏ហៅរាងតូចដែលកំពុងតែអង្គុយចុចទូរស័ព្ទនោះ
"ហ៊ឹម"ស៊ុននូ ងើបដើរតាមរាងក្រាស់ពីក្រោយ
"មកនេះ"ហ៊ីស៊ឹង
ហ៊ីស៊ឹងបានទាញស៊ុននូចូលទៅកន្លៀតខាងក្រោយផ្ទាំងមួយកន្លែងដែលមិនអាចឲ្យកាមេរ៉ាចាប់បាននោះទេ ហើយគេក៏ទាញរាងតូចមកអោបក្នុងរង្វង់ដៃរបស់គេរួចនិយាយ:
"អូនកុំបារម្ភអីណាវាមិនអីនោះទេ បើសិនជាថ្ងៃណា
មួយរឿងនោះពិតជាកើតឡើងមែន បងនឹងប្រឈម
មុខចំពោះវាហើយការពារអូនហើយនិងនៅក្បែរអូនជានិច្ចណាដឹងទេ? កុំបារម្ភអូ! ត្រូវគិតពីសុខភាពខ្លួនឯងដូចគ្នា"ហ៊ីស៊ឹង អង្អែលក្បាលរាងតូចនិងនិយាយលួងលោមទៅកាន់គេផងដែរ

YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanfictionKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy