ភាគទី៣
ពួកគេដែលកំពុងតែណែបណិតគ្នានោះក៏មានសម្លេងមួយបានបន្លឺឡើងមកបង្អាក់សកម្មភាពរបស់ពួកគេ ដែលធ្វើឲ្យពួកគេបង្វែរចំណាប់អារម្មណ៍ឲ្យងាកទៅមើលសម្លេងមួយនោះ។ ពួកគេក៏ស្រឡាំងកាំងភ្លឹកភាន់ភាំងភ្លាមៗដោយម្ចាស់សម្លេងអ្នកដែលហៅពួកគេនោះគឺជាសម្លេងរបស់នីគី។
ពួកគេក៏រហ័សប្រលែងគ្នាចេញហើយមើលមុខគ្នាចុះឡើងៗ ឯនីគីក៏លើកដៃមកបិទភ្នែករបស់ខ្លួនហើយបែរខ្លួនចូលក្នុងបន្ទប់វិញបាត់។ គេចេញមកក្រៅគឺដើម្បីមករកទឹកផឹកព្រោះតែគេស្អកកខ្លាំងពេកដោយទ្រាំមិនបានក៏ចេញមកតែម្ដងទោះជាគេខ្លាចក៏ដោយ តែនរណាទៅដឹងថាពេលចេញមកឃើញបែបនេះនោះ?
ស៊ុននូក៏បញ្ចេញទឹកមុខភ័យខ្លាចឡើងមកហ៊ីស៊ឹងងាកទៅមើលមុខរាងតូចមើលទៅហាក់គ្មានភ័យខ្លាចអ្វីបន្តិចឡើយ។ នាយក៏ចាប់ក្រសោបមុខរាងតូចរួចនិយាយ :
"អូនត្រូវចាំថាលើពិភពលោកនេះគ្មានទេអាថ៌កំបាំង អញ្ចឹងអូនកុំភ័យអី បងដឹងថាគេមិនហ៊ាននិយាយអ្វីនោះទេកុំបារម្មអីណា ឆាប់ចូលគេងទៅយប់ហើយ goodnight"ហ៊ីស៊ឹង អោបនិយាយលួងលោមទៅកាន់រាងតូច និង ថើបគេមុននឹងប្រលែង
"ហ៊ឹម goodnight"ស៊ុននូ ដើរចូលទៅក្នុងបន្ទប់ដោយមានអារម្មណ៍មួយថាភ័យនៅឡើយ
យប់នេះរាងតូចគេងមិនលក់នោះទេព្រោះតែគិត
អំពីរឿងនោះខ្លាចថាស្អែកឡើងនីគីនឹងនិយាយប្រាប់អ្នករាល់គ្នាឲ្យបានដឹងពីទំនាក់ទំនងរបស់គេ តែផ្ទុយស្រឡះពីរាងក្រាស់ដែលមិនបានភ័យអ្វីសោះឡើយគេទុកចិត្តនីគីថាគេនឹងមិននិយាយរឿងនោះប្រាប់ទៅសមាជិកផ្សេងនោះឡើយ។>>ព្រឹកថ្ងៃថ្មីក៏បានមកដល់<<
ហ៊ីស៊ឹងប្រញាប់ងើបឡើងមុនគេដើម្បីទៅអង្គុយចាំនិយាយជាមួយនឹងនីគីនៅឯសាឡុងខាងក្រៅបន្ទប់នោះ។ មួយសន្ទុះក្រោយមកស៊ុននូក៏បានចេញមកហើយទៅអង្គុយជាមួយនឹងរាងក្រាស់ដែរ។
"ទុកឲ្យបងអ្នកនិយាយជាមួយគេ អូននៅឲ្យស្ងៀមដឹងទេ?"ហ៊ីស៊ឹង ចាប់ដៃស៊ុននូមកអង្អែលថ្នមៗ
រាងតូចក៏ងក់ក្បាលយល់ស្របទាំងទឹកមុខមិនស្រស់

YOU ARE READING
-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓•
FanficKhmer FF លី ហ៊ីស៊ឹង x គីម ស៊ុននូ . . . Book made 20/November/2022 Ended 12/February/2023 Special Episode 06/April/2023 [កែសម្រួល] ចាប់ផ្តើមកែសម្រួលឡើងវិញ 13/August/2023 បញ្ចប់នូវការកែសម្រួល 14/September/2023 Author : Morin Keiy