ភាគ០១

84 2 0
                                    

វគ្គទី១: បំភាន់ភ្នែកអ្នកម៉ាក់

ដោយសារតែមិនចង់ការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់តែលោកស្រីចននៅចាប់បង្ខំជុងគុកពេកទើបធ្វើឲនាយរៀបគំរោង ដោយយកថេយ៉ុងមករៀបការជំនួស ព្រោះគីម ថេយ៉ុងម្នាក់នេះក៏ជួបរឿងដូចនាយដែរ គេត្រូវគេចពីពិធីមង្គលការជាមួយមនុស្សស្រីម្នាក់ តែនរណាទៅដឹងខំគេចពីមនុស្សស្រីមករៀបការជាមួយមនុស្សប្រុស គួរឲឈឺចិត្តណាស់ ហុឺ!ហុឺ!

«ចន ជុងគុក!លោកគិតថាធ្វើបែបនេះគ្រួសារយើងទាំងពីរមិនដឹងមែនទេ?»

«អស់ជម្រើសហើយ ខ្ញុំមិនចង់រៀបការតាមអ្នកម៉ាក់ទេ ខ្ញុំមិនស្រឡាញ់ស្រីម្នាក់នោះឡើយ ឯងជាមិត្តយើងចឹងឯងត្រូវជួយយើង» ត្រូវហើយ!ពួកគេជាមិត្តនឹងគ្នា មិត្តតាំងពីតូច តែមិនដឹងនិស្ស័យអ្វីបណ្តាលឲពួកគេមកផ្សំគំនិតរៀបការបំភាន់ភ្នែកគ្រួសារទាំងសងខាង។

«អើយ!បើគេដឹង គេនឹងសើចពួកយើងមិនខាន»

«យើងមិនខ្វល់ សំខាន់ធ្វើតាមការប្រាប់យើងទៅ»
ជុងគុកមិនចង់សុាំយុាំនិយាយអីច្រើន នាយទាញដៃថេយ៉ុងឡើងលើឡានជិះទៅភូមិគ្រឹះរបស់នាយយ៉ាងលឿន។

/ភូមិគ្រឹះលោកស្រី ចន អាមីដា/

«ពួកយើងត្រូវសម្តែងធ្វើយ៉ាងណាឲអ្នកម៉ាក់ជឿ កុំឲផែនការត្រូវធ្លោះធ្លោយឲសោះ»ជុងគុកចុះពីលើឡានដែលមានថេយ៉ុងនៅពីក្រោយ។រាងតូចភ័យឡើងញ័រជើង ព្រោះដឹងថាម៉ាក់ក្មេករបស់គេឆ្នាស់កំរិតណាបើធ្វើមិនស្រួលជាមួយគាត់ មុខជាត្រូវថ្នាំខ្លាំងរបស់គាត់ជាមិនខាន។

«តែបើសម្តែងហើយពួកគាត់មិនជឿ ធ្វើយ៉ាងម៉េចទៅ?»

«គ្មានយ៉ាងម៉េចទេ ត្រូវធ្វើឲគាត់ជឿ សម្តែងយ៉ាងណាឲតែដូចពិតៗទៅបានហើយ» ជុងគុកលោផ្ទៃមុខសង្ហារមកជិតរាងតូចធ្វើឲថេយ៉ុុងមុខឡើងក្រហមនេះជាមិត្តភក្តិគ្នារាប់ឆ្នាំមកហើយ ថេយ៉ុងនៅអៀនបែបនេះទៀត តែប្រាប់ត្រង់ចុះនាយតូចធ្លាប់លួចក្រាស់លើជុងគុកតែខ្លួនរាងកំសាកធ្វើឲបាត់បង់ឱកាសល្អ ហើយឥឡូវនេះក៏មកចូលរួមសម្តែងធ្វើប្រពន្ធទៀត។

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now