ភាគ០៨

17 1 0
                                    

ឮសម្តីប្រុសព្រាន ថេយ៉ុងចង់តែរត់ចូលឡានឲងាប់បាត់ទេហា នេះគេខំគេចមិនចង់ឲប្រុសកំណាចម្នាក់នេះចាប់គេទៅវិញ ឥឡូវមកនិយាយថាគេដូរចិត្តមិនចង់ត្រឡប់ទៅផ្ទះខ្លួន បើបែបនេះដដែលៗខំរត់មក
ធ្វើអីនាំតែហត់ ។

«កុំដេកយល់សប្តិទាំងថ្ងៃ» រាងតូចខាំមាត់និយាយទាំងឆ្នាស់ឆ្នើម ទើកាន់វ៉ាលីបន្តដំណើរទៅមុខទៀត

«ចង់ទៅស្រួលៗឬចង់ឲយើងប្រើកម្លាំងបាយ» ជុងគុកមើលរាងកាយតូចច្រលឹងដើរចេញទៅ ក៏មិនភ្លេចស្រែកបែបគំរាម

«ខ្ញុំមិនខ្វល់ យ៉ាងណាៗខ្ញុំត្រូវទៅផ្ទះខ្ញុំវិញ ចង់លោកឯងប្រើកម្លាំងបាយ...»និយាយបានប៉ុណ្ណេះត្រូវ
ជុងគុកលើកបីថេយ៉ុងសំដៅមកឡានភ្លាមៗទោះអ្នកដែលត្រូវគេបីភិតភ័យស្រែកទន្រ្ទាំជើងយ៉ាងណាក៏ប្រុសម្នាក់នេះមិនខ្ចីអើរពើមានតែញញឹមសប្បាយចិត្តបន្ថែម

«អាយយ៎!អាមនុស្សរោគចិត្ត លោកឯងកើតស្អី? លែង!លែងភ្លាម»

«ស្ងាត់! ប្រយ័ត្នយើងរំលោភឯងលើឡាននេះ»

«ដាក់ខ្ញុំចុះ...បើមិនដាក់ចុះខ្ញុំនឹងវាយលោកហើយ»

«អូយយ៎!ខ្លាចណាស់ ខ្លាចឡើងញ័រហើយ
នៀក...ឌឹបៗ វាយមក..វាយទៀតមកកំពុងតែឈឺដល់សរសៃរឆ្អឹងផង» ជុងគុកចាប់ដៃនាយតូចមកវាយលើដើមទ្រូងធំៗដូចយក្ស ថែមទាំងធ្វើមុខឌឺដាក់អ្នកកំពុងរញ៉េរញ៉ៃក្នុងឡានរបស់គេ

«លោកឯងជានរណា? ហេតុអ្វីធ្វើបែបនេះ...ពួកយើងគ្រាន់តែសម្តែងទេ មិនអញ្ចឹងហើយឥឡូវនេះម្តាយលោកជិតស្លាប់ជិតរស់នៅឯមន្ទីរពេទ្យ ម៉េចមិនគិតទៅមើល មកចាប់ខ្ញុំធ្វើអ្វី?»

«ម៉ាក់របស់យើងត្រូវឯងរុញដួលបែបនេះហើយ គិតចង់រត់គេចមែនទេ? វាមិនងាយស្រួលដូចឯងគិតទេ ក្មេងតូច យើងនឹងមកសងសឹកឯងជំនួសអ្នកម៉ាក់» នាយកម្លោះលើកដៃច្បិចចង្ការថេយ៍តែនាយតូចងាកចេញយ៉ាងលឿន

«ខ្ញុំគិតចឹងពិតមែន តែលោកគួរតែដេញខ្ញុំ មិនមែនតាមចាប់ចឹងទេ នេះខ្ញុំខំរុញម៉ាក់លោកឲដួលសឹងបែកក្បាល សំណាងហើយមិនស្លាប់កុំអី...»

អុបប៎...ជុងគុកថើបបំបិទបបូរមាត់ទន់ៗដូចកូនក្មេងកុំឲចេះតែបន្លឺសំលេងច្រែតៗឥតបានការម្តងទៀត ថែមទាំងដៀលម្តាយគេ បើមិនមែននៅក្នុងឡានទេកុំអីថេយ៍មិនរួចខ្លួនឡើយ

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now