ភាគ០៥

20 1 0
                                    

សាហ្វីគិតថាខ្លួនជាអ្នកឈ្នះក៏ឡើងទៅមើលដល់បន្ទប់គេ។

«អឺស!..ហឹកៗ»ឮសម្លេងចេញពីបន្ទប់ ស្រីស្រស់ជ្រួញចិញ្ចើមខ្ញង់ចូលគ្នាព្រោះនាងកំពុងវង្វេងវង្វាន់ស្មារតីអស់ហើយ។

«អឺស..តិចៗ!ឈឺ...អាស៎»សំលេងចេះតែឮឥតឈប់ឈរ សាហ្វីងាកមកមើលអ្នកបម្រើកំពុងផ្ទៀងត្រជាក់ស្តាប់ដូចគ្នា

«កុំមើលមុខនាងខ្ញុំចាស៎!ខ្ញុំក៏មិនដឹងជាសំលេងអ្វីដែរ?»

«ពួកគេកំពុងធ្វើស្អី?»

«អូហ៍!ខ្ញុំនឹកឃើញហើយអ្នកនាង»

«នឹកឃើញអី?»

«គឺប្រហែលអ្នកប្រុសតូចនឹងអ្នកប្រុសធំជិះសេះប្រឡែងដៃដូចចាស់ៗនិយាយនោះអី»

ផូស!!!
សំលេងសាហ្វីខោកក្បាលចាគួយ÷

«ឯងនិយាយឆ្គួតអី!វាមិនអាចទៅរួចទេ»

«អត់ទេអ្នកនាង...ខ្ញុំស្តាប់ហើយស្តាប់ទៀតគឺមានអារម្មណ៍បែបនឹង»

«ឈប់និយាយទៅ»សាសាហ្វីសំលក់អ្នកបម្រើស្ទើរជ្រុះភ្នែក ត្បិតដឹងថាពួកគេមានទំនាក់ទំនងអ្វីនឹងគ្នាតែមិនអាចមកសុីចុកគ្នា ទាំងអំបិញមិញជុងគុកខឹងខ្លាំងសឹងអី សមតែដាក់ទោសធ្វើរឿងផ្សេងៗខុសពីនេះ។

ចំណែកនាងចាគួយកំពុងអេះក្បាលឆ្ងល់ព្រោះម្ចាស់ស្រីនេះមិនធម្មតាទេគេផ្តល់យោបល់ត្រឹមត្រូវបែរជាមិនចង់ឲគេនិយាយ ហុើយ!!!!

«អ្នក..អ្នកស្រីដូចយោបល់ខ្ញុំពិតមែន ហិហិ»នាង
ចាគួយឃើញប្រឡោះបន្ទប់នៅចំហធ្លុងក៏សាកលួចមើលទើបបើកភ្នែកធំៗទៅជាសប្បាយចិត្តប្លែក

«កុំប្រាប់ណាថា...»

«បើអ្នកនាងមិនជឿ សាកមកមើលខ្លួនឯងទៅចាស៎»

«មើស!ថយចេញទៅ»សាហ្វីសាកមើលតាមការណែនាំនាងចាគួយ ពេលបានឃើញហើយថ្លើមចង់ជ្រុះដល់ដី ចំណែកមុខឡើងក្រហមដោយសារខឹងនឹងគេ

«អាយយ៎!!!!»

«អូយយ!ហើយស្រែកធ្វើអីអ្នកនាង កាត់ចង្វាក់គេអស់ហើយ»

«មិនពិតយើងមិនជឿ..យើងមិនជឿទេ!»ស្រីឆើតរត់ចុះពីលើបន្ទប់មកខាងក្រោមយ៉ាងប្រញាប់ព្រោះនាងមិនអាចនៅទ្រាំនឹងសកម្មភាពទាំងនេះទៀត

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now