ភាគ១០

41 1 0
                                    

•មន្ទីរពេទ្យ
ងាកមកមើលម្តាយក្មេកនឹងកូនប្រសារនេះវិញម្តងកំពុងក្តៅចិត្តឆេះឆាបឆួលព្រោះតែផែនការមិនបានសម្រេចតាមបំណង

«អ្នកម៉ាក់!ខ្ញុំគិតថាពួកយើងនៅស្ងៀមៗមិនបានទេ ត្រូវធ្វើអ្វីម្យ៉ាងទើបបាន»

«ម៉ាក់កំពុងគិតថាជុងគុកស្រឡាញ់អាក្មេងនោះងើបក្បាលមិនរួចទេ ព្រោះគេស្រឡាញ់ម៉ាក់ណាស់តែឥឡូវខុសពីមុនឆ្ងាយ នេះដល់ថ្នាក់ម៉ាក់ចូលពេទ្យចឹងហើយ គេបែរជាមិនមកមើលម៉ាក់សូម្បីតែបន្តិច»លោកស្រីចនអង្គុយលើសាឡុងទាំងសំលៀកបំពាក់អ្នកជំងឺ ចំណែកបបូរមាត់គិតតែក្របួចហាក់ចងគំនុំនឹងនរណាម្នាក់ព្រោះចង់ឲកូនក្បាលខូចមកសួរសុខទុក្ខ ផ្ទុយទៅវិញគេបែរជាបាត់ស្រមោលសូន្យឈឹង ទៅណាក៏មិនដឹង

«ហ្វីគិតថាចំណុចខ្សោយបងជុងគឺអ្នកម៉ាក់»

«បើចំណុចខ្សោយគឺជាយើង ម្លេះពេលនេះវាមិនបាត់ខ្លួនចឹងទេ»

«តែបើអ្នកម៉ាក់ធ្វើតាមវិធីហ្វីម្តង ហ្វីគិតថាពួកយើងនឹងឈ្នះក្នុងហ្គេមមួយនេះ»

«វិធីអ្វី?» ស្រ្តីចំណាស់បបូរមាត់លោមពណ៌ខុសឆ្ងាយពីអ្នកជំងឺ លផ្ទៃមុខទៅជិតកូនប្រសារស្រីដើម្បីស្តាប់នូវសម្រែកខ្សឹបខ្សៀវពីអ្នកម្ខាងទៀត

«បានផលទេ?»លោកស្រីចនស្តាប់រួចពោលទាំងមិនមានទំនុកចិត្ត

«បើមិនសាក ម៉េចនឹងដឹងទៅអ្នកម៉ាក់»

តុក!តុក

«នរណា?»

«ខ្ញុំ...លោកស្រី»ពូសនគោះទ្វារនៅខាងក្រៅ
ប្រញេបប្រញាប់ហាក់ទទួលដំណឹងអ្វីមួយ

«មានការអី ហេតុអ្វីគោះទ្វារខ្លាំងម្លេះ?»

«គឺទទួលដំណឹងពីចៅហ្វាយធំ ណាទាន!»

«បងជុងគាត់ទៅណា?»សាហ្វីស្ទុះក្រោកឈរសួរនាំព្រោះចង់ដឹងពីគេស្ទើរស្លាប់ទៅហើយ

«ចៅហ្វាយធំប្រាប់ថា ជាប់នៅខេត្តមិនបានមកផ្ទះទេ ព្រោះមានធុរ:ដែលត្រូវបំពេញ សូមលោកស្រីនឹងអ្នកនាងមកផ្ទះមុនលោកចុះ»

«ធុរ:ស្អី?»លោកស្រីចនខឹងច្រឡោត ផ្ទៃមុខដូចរងើកភ្លើង ចំណែកកូនប្រសារបានត្រឹមទប់កំហឹងព្រោះយល់គ្រប់យ៉ាង

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now