ភាគ៤

18 1 0
                                    

លោកស្រីចនឃើញថេយ៉ុងយកស៊ុបមាន់ខ្មៅដែលជាអាហារសំណព្វរបស់គាត់មកដាក់ពីមុខ ក៏សាកលូកភ្លក់ គ្រាន់តែដាក់មួយម៉ាត់មុខរបស់គាត់ប្រែជាជ្រីវជ្រួញដូចយាយចាស់ព្រោះតែភាពប្រៃដែលជាស្នាដៃរបស់ថេយ៉ុង។

«ឯងអ្នកធ្វើវាមែនទេ?»សម្តីរបស់គាត់ធ្វើឲគ្រប់គ្នាភ្ញាក់សឹងតែធ្លាក់ពីលើតុអាហាររួមទាំងជុងគុកផង។

«បាទ!អ្នកម៉ាក់មិនពេញចិត្តឬ?»

«ប្រៃសឹងតែស្លាប់នៅនិយាយមិនពេញចិត្តទៀត...ប្រាវ!!»

«អាយយ...ក្តៅ!ក្តៅណាស់» លោកស្រីចនគោះតុអាហារជះកំហឹងធ្វើឲចានស៊ុបមាន់ខ្មៅក្រពុបប្រលាក់ដល់អ្នកអង្គុយជិត។

«សាហ្វី!ម៉ាក់...ម៉ាក់សូមទោសណា»លោកស្រីចនប្រញាប់រត់ទៅយកក្រដាសស្អាតជូតសម្លៀកបំពាក់សាហ្វីរួមទាំងកន្លែងរលាកទឹកស៊ុបក្តៅៗផង។

«អ៊ំផែម!នាងចាគួយ នាំគ្នាបាត់ក្បាលទៅណាអស់ហើយ ឆាប់មកជួយគ្នា»
«ចា៎...ចាសលោកស្រី»អ្នកបម្រើក្នុងផ្ទះឆោឡោយកទឹកត្រជាក់មកស្អំដៃសាហ្វីចំណែកជុងគុកក៏ភ័យមិនចាញ់គ្នាប៉ុន្មាន នាយរកទៅជួយតែថេយ៍កៀកដៃជាប់។

«ខ្ញុំកំពុងចូលឈុតឆាកល្អ សូមមេត្តាលោកជួយនៅឲស្ងៀម ចៀសវាងការសម្តែងធ្លុះធ្លោយបន្តិចទៅ»

«ដូចជាជ្រុលពេកហើយ»

«ជ្រុលយ៉ាងម៉េច?នេះវាសាកសមបំផុតហើយ ខ្ញុំជាកូនអ្នកមាន រស់នៅសុខស្រួលតែដោយសារលោកទេ ជាអ្នកទាញខ្ញុំមកទីកន្លែងនេះ ឲគេជាន់ឈ្លីខ្ញុំឥឡូវវាមិនមែនជាកំហុសខ្ញុំទេ គ្រាន់តែជាការសងសឹក
លេងសើចប៉ុណ្ណោះ»

ផាច់!...

«នេះអ្នកម៉ាក់ទះខ្ញុំហេស៎?»លោកស្រីចនសម្លឹងមើលរាងតូចដោយការចងគំនុំ។

«យើងនឹងសម្លាប់ឯង បើកូនហ្វីគេកើតអី?»

«អ្នកម៉ាក់គួរតែសម្លាប់ខ្លួនឯងល្អជាង ព្រោះអ្នកណាៗក៏ឃើញថាអ្នកម៉ាក់ជាអ្នកធ្វើឲអ្នកនាងសាហ្វី រលាកទឹកក្តៅ»

«បើកុំឯងធ្វើម្ហូបប្រៃយ៉ាងនេះក៏វាគ្មានរឿងអីកើតឡើងដែរ»

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now