ភាគ០៧

16 1 0
                                    

ចំណែករាងតូចថេយ៉ុងនៅឯភូមិគ្រឹះ គេបែរជាដេកគេងលើពូកមានអារម្មណ៍សប្បាយរីករាយទៅវិញព្រោះដឹងច្បាស់ហួសថ្ងៃទៅទៀតថាម្តាយក្មេកខ្លួនកំពុងលេងល្បិចបង្វិលក្បាលជុងគុកតែក៏ជារឿងល្អម្យ៉ាងដែរព្រោះនាយអាចចាកចេញពីផ្ទះមួយនេះបានដោយស្រួល មិនចាំបាច់ហត់នឹងឈ្លោះជាមួយមនុស្សឥតបានការ ខាតពេលឥតប្រយោជន៍។

«មិននឹកស្មានគាត់ពូកែរសម្តែងដល់ម្លឹងសោះ"
ថេយ៉ុងសើចផងនិយាយតិចៗម្នាក់ឯងផងព្រោះពេលគេនឹកគិតរឿងនោះគឺថាអស់ស្ទះគ្រាន់តែប៉ះបន្តិចដួលដូចសំឡី សំខាន់រាងតូចក៏បានឃើញលោកស្រីចននឹងសាហ្វីញាក់ភ្នែកដាក់គ្នា

«យើងមានសេរីភាពវិញហើយ ហាហា»រាងស្តើងប្រញេបប្រញាប់រត់ទៅប្រមែប្រមូលសំលៀកបំពាក់របស់គេដាក់ចូលវ៉ាលីរៀបចំចេញពីផ្ទះនេះ។ នាយទាញវ៉ាលីចុះក្រោមធ្វើឲអ្នកបម្រើក្នុងផ្ទះបើកភ្នែកធំៗរាងភ្ញាក់ផ្អើលជាពិសេសចាគួយនឹងអ៊ំផែមភ្ញាក់ព្រើតដូចគេជះទឹកក្តៅកណ្តាលមុខ

«អ្នកប្រុសតូច អញ្ជើញទៅណា?»

«ខ្ញុំលាអ៊ំទៅផ្ទះវិញហើយ! អគុណសម្រាប់អាហារនឹងការមើលថែរប៉ុន្មានថ្ងៃមកនេះ»

«អត់ទេ!អ្នកប្រុសកុំចេញអីណា បើសិនរឿងថ្ងៃមិញនេះ  អ៊ំថាអ្នកប្រុសជុងគុកមិនខឹងដល់ថ្នាក់ដេញអ្នកប្រុសតូចចេញពីផ្ទះទេ»

«គ្មាននរណាដេញខ្ញុំចេញពីផ្ទះនេះទេគឺខ្ញុំចង់ចេញខ្លួនឯង ខ្ញុំគិតថាអស់តួនាទីដែលខ្ញុំត្រូវនៅហើយ»

«នេះអ្នកប្រុសថេយ៍និយាយពីអី អ៊ំមិនយល់ទេ»

«ចាំពេលវេលាមកដល់ជុងគុកនឹងប្រាប់អ៊ំតែឥឡូវខ្ញុំសូមលាអ៊ំទៅសិនហើយ» ថេយ៉ុងទាញវ៉ាលីបម្រុងដើរចេញតែស្រ្តីចំណាស់ចាប់ដៃឃាត់ជាច្រើនសារ

«តែពេលនេះក៏រាងល្ងាចជិតយប់ដែរ កុំអាលទៅចាំព្រឹកស្អែកម៉ងទៅអ្នកប្រុសតូច»អ៊ំផែមព្យាយាមឃាត់ត្បិតដឹងថា រាងតូចចាកចេញដោយមិនបានប្រាប់ចៅហ្វាយខ្លួនខ្លាចមានទោសដល់អ្នកបម្រើក្នុងផ្ទះណាមួយគាត់គិតថាថេយ៍មិនបានសាងកំហុសទេ គឺគាត់ឃើញយ៉ាងច្បាស់ៗថាលោកស្រីចនធ្វើជាដួលដោយខ្លួនឯង

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now